ភាគ 15 🍃🤍

967 58 0
                                    

ច្រើនសប្តាហ៍ក្រោយពី ថេយ៉ុង សម្រាកនៅពេទ្យបានធូរច្រើនហើយដែរ ថ្ងៃនេះក៏ដល់ថ្ងៃត្រឡប់ទៅខុនដូវិញ ព្រោះតែណាមួយ ថេយ៉ុង គេក៏មិនចូលចិត្តក្លិននៅពេទ្យនេះប៉ុន្មានដែរ។ មិនយូរប៉ុន្មានក៏គេដើរចេញមកវិញឯខាងក្រោមមាន ជុងហ្គុក ដើរគ្រារាងតូចចំណែកដៃ ថេយ៉ុង បីកូនតូច។
រូបភាពនេះក៏បានទៅដល់ដៃលោកប៉ា ថេយ៉ុង យ៉ាងរហ័ស ប្រអប់ដៃក្ដាប់រូបនោះទាំងកំហឹង នៅពេលដែល សុីកជុង កំពុងនិយាយទូរស៍ព្ទជាមួយ ជុងហ្គុក គាត់ក៏បានដើរកាត់ពេលនោះសម្តីរបស់ សុីកជុង និយាយចេញមកគាត់លឺគ្រប់ពាក្យ ដោយមិនច្បាស់ក្នុងចិត្តគាត់ក៏ឱ្យជំនិតគាត់តាមស៊ើប សុីកជុង ថាគេទៅកូរ៉េជួបហ្នឹងអ្នកណាហើយក្មួយដែលគេនិយាយនិងជាកូនរបស់អ្នក!។
ខុនដូរ!
ថេយ៉ុង បីកូនប្រុសជាប់ ភ្នែកសម្លឹងមើលនិងព្រិលដៃមេលើកជញ្ជក់ជាប់មាត់! ជុងហ្គុក គ្រា ថេយ៉ុង ឡើងបន្ទប់តិចៗឯ សុីកជុង ចាំលើកឥវ៉ាន់ឡើងបន្ទប់។
In phone
( អាឡូចៅហ្វាយ! )
« ឯងមានការអី? » សុីកជុង សួរ
( គឺ.. មានរឿងនៅឃ្លាំងអាវុធ មានមនុស្សមួយក្រុមសម្រុកចូលពីកាលក៏មិនដឹង ឥឡូវគឺអាវុធបាត់និងខូចខាតច្រើនណាស់ចៅហ្វាយ! )
« អាចង្រៃ! ណាហ៊ានម្ល៉េះ? » សុីកជុង លឺហើយក្តៅស្លឹកត្រចៀក គេមិនដែលទៅមានសត្រូវនិងនរណាម្នាក់ទេ ហេតុអីក៏មានរឿងនេះកើតឡើង?
« យើងនិងទៅឥឡូវនេះ »អ្នកហើយ សុីកជុង ក៏ប្រញាប់ប្រញាល់ត្រឡប់ទៅវិញយ៉ាងរហ៍សតាមដែលអាចធ្វើបាន
« អាហ្គុក! ឯងត្រូវទៅមើលឃ្លាំងបន្តិច! ឯងមើលថែ ថេយ៉ុង ផងណា៎ » សុីកជុង មុននិងចេញទៅក៏មិនភ្លេចនិយាយផ្តាំទៅ ជុងហ្គុក ឱ្យមើលថែប្អូនឯងនោះទេ នេះហើយទឹកចិត្តជាបងប្រុស
« ឯងកុំបារម្ភអី! ធ្វើដំណើរស្រួលបួល »
អ្នកម្តាយវ័យក្មេងអង្គុយនៅក្បាលគ្រែបំបៅទឹកដោះគោកូន រួច ថេយ៉ុង ក៏ដាក់ឱ្យកូនគេងក្នុងអង្រឹងដែលរាងមាំទិញទុកទើបមិនទាន់កើតមកម្ល៉េះ
« ជុងហ្គុក មានឃើញបងប្រុសទេ? »
« គេថាត្រូវទៅអ៊ីតាលីវិញជាប្រញាប់! អូនមានការអី? » ជុងហ្គុក ដែលកំពុងឈររៀបចំអាហារទុកដាក់ឱ្យរាងល្អិតញាំ
« គ្មានទេ! គ្រាន់តែសួរ! » ស្រែកតប ថេយ៉ុង វិញ
រឺង!!! រឺង!!!
« ជុងហ្គុក មានទូរស៍ព្ទ » សំឡេងតូចស្រែកចេញពីបន្ទប់មកនាយក្រាស់ក៏រហ័សដើរមកទទួល ថេយ៉ុង ស្ដាប់ ជុងហ្គុក និយាយទូរស៍ព្ទយូរទៅកាន់តែចម្លែក ក៏ដើរមកជិត
( ប៉ុណ្ណឹងចុះ! គេមកហើយ! )
« ជុង មិញនេះបងនិយាយជាមួយអ្នកណា? » ថេយ៉ុង និយាយទាំងទប់ទឹកភ្នែកសឹងតែមិនជាប់ពេលលឺគេធ្វើឫកពាប្លែកៗបែបនេះ គេទើបតែសម្រាលកូនហើយថ្មីៗ ផ្លូវចិត្តក៏មិនរឹងមាំធ្វើឱ្យទឹកភ្នែកធ្លាក់ទុកមកមិនដឹងខ្លួន
« គ្មានអីទេ គ្រាន់តែអ្នកធ្វើការជាមួយ » រាងមាំនិយាយបែបឫកពាធុញៗស្មើៗ ធ្វើឱ្យអ្នកម្ខាងទៀតចាប់ដៃគេឱ្យបែរមកនិយាយគ្នាវិញ
« បែរមកអូន ជុងហ្គុក ! »
« បើអ្នកធ្វើការម៉េចក៏និយាយអូនបង?? »
« គ្រាន់តែពាក្យគួរសមប៉ុណ្ណឹងអូនទៅគិតច្រើនធ្វើអី? »
« កន្លងមកបងមិនដែលនិយាយបែបនេះ! បងប្លែក ហុឹក...ហុឹក » រំពេចនោះទឹកភ្នែកក៏ស្រក់មកទប់លែងជាប់
« អូនមានដែលដឹងទេថាអូនគួរឱ្យធុញ? » ថេយ៉ុង គ្រាន់តែសួរតិចតួចសោះថាគេគួរឱ្យធុញ? ជុងហ្គុក សម្លឹងមុខ ថេយ៉ុង បែបចំអន់រួចក៏និយាយបន្ត៖
« វាដល់ពេលហើយ » ថេយ៉ុង លឺ ជុងហ្គុក និយាយថាដល់ពេលហើយមាឌល្អិតក៏ចងចិញ្ចើមឆ្ងល់? ដល់ពេលអីគេ?
« រយៈពេល 9 ខែជាងដែលរស់នៅជាមួយឯងខ្ញុំទ្រាំណាស់ដឹងទេ? គិតថាខ្ញុំធ្វើគ្រប់យ៉ាងព្រោះស្រលាញ់មែនទេ? តែវាជាការលេងសើចទេ ពេលនេះនៅក៏បង្កើតកូនហើយក៏គួរដល់ពេលចេញពីជីវិតខ្ញុំទៅ! » គេបោះសម្ដីស្មើធេងធ្វើឱ្យ ថេយ៉ុង អួលដើមនិយាយមិនចេញ មិននឹកស្មានថាបុរសដល់កក់ក្តៅរបស់គេ បុរសដែលល្អបំផុតរបស់គេ និយាយបែបនេះចេញមកសោះ អ៊ីចឹងការពិតគ្រប់យ៉ាងគេធ្វើព្រោះតែចង់លេងសើចនិងគេទេមែនទេ? អ៊ីចឹងគ្រប់កាយវិការរបស់គេគឺក្លែងក្លាយ តាមពិតគ្រប់យ៉ាងគេជាមនុស្សល្ងង់ខ្លួនឯង ដែលភ្លើល្ងង់មិនដឹងថាគេសម្ដែង វាពិជាគួរឱ្យអស់សំណើចណាស់
ថេយ៉ុង សម្លឹងមុខគេស្រក់ទឹកភ្នែកក៏ហូរមិនឈប់ ហើយគេចង់ប្រាប់គេថាក្ដីស្រលាញ់គេចំពោះ ជុងហ្គុក គឺនៅតែស្រលាញ់គ្មានថ្ងៃឈប់ទេ! ថេយ៉ុង រៀបចំឥវ៉ាន់ទាំងពិបាកពេលតែគេនៅសរសៃខ្ចីនៅឡើយ គេក៏ដើរមកក្រសោបកូនដើរចេញទៅដោយមិននិយាយស្ដីមួយម៉ាត់! គេមិនដឹងគួរនិយាយអ្វីទេ គេឈឺចុកចាប់ណាស់ តែគេមានពាក្យជាច្រើនដែលចង់សួរទៅ ជុងហ្គុក តែគេជ្រើសរើសពាក្យមួយឃ្លាដែលគេសួរទៅរាងខ្ពស់ស្រឡះមុននិងឈានជើងចេញពីទីនេះ...
« តើបងអាចនិយាយថា ស្រលាញ់អូនជាលើកចុងក្រោយបានទេ? » ចុងប្រយោគ ថេយ៉ុង ងាកមុនទៅ ជុងហ្គុក ទាំងទឹកភ្នែករលីងរលោង គេមិនអស់ចិត្ត គេមិនទាន់ទទួលយកបានទេ គេឈឺចាប់ គេមិនអាចធ្វើចិត្តបានភ្លាមៗទេ
« បងស្រលាញ់អូន... »
« តែវាជាអតីតកាល » ថេយ៉ុង ធ្មេចភ្នែកបណ្ដាលឱ្យទឹកភ្នែកហូរដាបថ្ពាល់ ចុកអួលណែនដើម.កពេលបានលឺប្រយោគបង្កប់ន័យចាក់ដោត ឯទឹកភ្នែកក៏នៅតែបន្តហូរចុះ តែគ្មានអ្នកជូតឱ្យនោះទេ គេចិត្តដាច់ណាស់គេយកបេះដូង យកក្តីស្រលាញ់របស់គេមកច្របាច់ខ្ចេចខ្ចី គេនិងចាំទុកសម្ដីមួយនេះ ហើយក៏លាស្នេហ៍ចាស់មួយនេះដែល ថេយ៉ុង ប្រឹងទប់ចិត្តទន់ខ្សោយខ្លួននៅចំពោះមុខ ជុងហ្គុក គេហ្នឹងខំកាត់ចិត្តនិងបំភ្លេចរាល់អានុសាររវាងគេនិងបុរសម្នាក់ដែលគេបានស្រលាញ់អស់ពីបេះដូង
« អូនសង្ឃឹមថាបងមិនស្តាយក្រោយទេដែលជ្រើសរើសយកផ្លូវនេះ!» គេបានត្រឹមសង្ឃឹមថា ជុងហ្គុក គេនិងមានក្តីសុខចុះ គេអស់កម្មពារជាមួយនិងគេទៀតហើយ គេមិនដែលនឹកស្មានសោះថានិងមានថ្ងៃនេះ ថ្ងៃដែលគេត្រូវដើរចេញពីទីកន្លែងដែលចាប់ផ្តើមផ្តល់ស្នាមញញឹម ភាពរីករាយឲ្យគេ ភាពកក់ក្តៅ តែពេលនេះគេត្រូវដើរចេញហើយ បើសិនជាគេចង់បានបែបនេះគេនិងដើរចេញ...
តាមផ្លូវគេដើរចេញទៅគេក៏ស្របតែជ្រោះផ្លូវនិង អាកេមី ឬនាងមែនទេដែលធ្វើឱ្យ ជុងហ្គុក ប្រែ? ហេតុនេះហើយជាហេតុផលដែលគេដេញគេចេញដើម្បីទៅសោយសុខជាមួយស្រីមាត់ក្រហមនោះមែនទេ? ថេយ៉ុង និងកូនក៏ឡើងតាក់សុីឱ្យគាត់បើកសំដៅទៅព្រលានយន្តហោះ។

ត្រាស្នេហ៍ omega ( សរសេរចប់ )Where stories live. Discover now