ភាគ1 🍃🤍

2.2K 131 0
                                    

     « ឯងប្រញាប់ទៅណានិង? មកអង្គុយញាំឱ្យស្រួល
បួលសិនមក! »
   « អត់ទេបងប្រុស! ខ្ញុំប្រញាប់! » រាងល្អិតដែលកំពុងឱនពាក់ស្បែកជើងក៏ត្រូវបងប្រុសចាប់មោះស្លឹកត្រចៀក អូសគេឱ្យមកតាមគាត់ទាល់តែបាន មកអង្គុយញាំដល់តែបាន គាត់មិនចង់ឱ្យទម្លាក់អត់ញាំអីព្រឹកឡើងអ៊ីចឹងទេ វាអាចនិងខូចក្រពះ
   « អូយ! បងប្រុស!! »
   « អង្គុយមក! » ប្រាប់គេឱ្យអង្គុយចុះរួច សុីកជុង ជាបងក៏ដើរមកអង្គុយកន្លែងខ្លួនឯងវិញ រួចក៏មិនភ្លេចបោះសំនួរប្អូនខ្លួនដែរអង្គុយនៅក្បែរខ្លួននោះ
   « ឯងសម្ភាសការងារអីម៉េចក៏បងមិនដឹង? » អ្នកជាបងសួរទៅប្អូនទាំង ងឿងឆ្ងល់ បើគេមិនមកពីកូរ៉េទេ ច្បាស់ណាស់ថា ថេយ៉ុង និងទៅទាំងមិនប្រាប់គេ
     « ពេលនោះបងប្រុសមិននៅផ្ទះចឹងមិនបានប្រាប់! ថាចាំបងប្រុសមកវិញ ចាំនិយាយប្រាប់ » មិនមែនគេមិនចង់ប្រាប់តែគេដឹងថាបងគេរវល់រឿងការងារខ្លាំងពេកខ្លះរកតែពេលសម្រាកមិនបានផង! បែបនេះហើយគេមិនចង់រំខាន
     « ឥឡូវជិតដល់ម៉ោងហើយមែនទេ? មកចាំបងជូនឯងទៅ» ថេយ៉ុង មិននិយាយគ្រាន់តែងក់ក្បាលជាចម្លើយ រកបងប្រុសណាបានដូចបងប្រុសគេទៀត
     « ឯងទៅសម្ហាសការងារអី? » គ្រាន់តែចូលមកដល់ក្នុងឡានភ្លាម សុីកជុង ក៏ចាប់សួរដោយមិនចាំយូរ
     « គឺថា...ធ្វើជាគ្រូពេទ្យ! ព្រោះខ្ញុំបានរៀនចប់យល់ដឹងពីជំនាញនិងច្រើនដែរ»
     « ឯងចង់ធ្វើពេទ្យ? បងមានមិត្តជាពេទ្យម្នាក់នៅកូរ៉េ! » គ្រាន់តែនិយាយរឿងពេទ្យគឺក៏នឹកដល់ ជុងហ្គុក ភ្លាម
     « ជីងចុះ??? » គ្រាន់តែឃើញថានៅកូរ៉េគេ
រំភើបរបូតមាត់និយាយកូរ៉េចេញមក មែនអន់ណាមើលរឿងកូរ៉េអស់ 10 20 រឿងដែលតាស៎
     « ជិនចុះ! មិនមែនជីងចុះ! » សុីកជុង និយាយប្រាប់ប្អូនតាមដែលចេះព្រោះតែគេក៏បានរៀនមកពីមិត្តគេខ្លះដែរ
     « ហិហិ...ខ្ញុំមិនដឹងដែលព្រោះនិយាយតាមក្នុងរឿង » ថេយ៉ុង សើចហួសចិត្តនិងខ្លួនឯងឡើងគាំង ធ្វើយ៉ាងម៉េចបើគេក្រលាស់អណ្ដាតមិនត្រូវ
     « បងប្រុសទៅកូរ៉េទៀតថ្ងៃណា? »
     « ប្រហែលជាថ្ងៃស្អែក » សុីកជុង ពោលឡើងឯភ្នែកសម្លឹងមើលផ្លូវខាងមុន
     « អ៊ីចឹងស្អែកបងប្រុសនាំខ្ញុំទៅបានទេ? » ថេយ៉ុង ឱនមុខទៅជិតបងប្រុសគេព្រមទាំងបើកភ្នែកធំៗមឹសៗ ដាក់បងប្រុសគេទៀត។
កាលពីគេរៀននៅចិន គេនិងមិត្តភិក្តចូលចិត្តមើលរឿងនិងស្ដាប់ចំរៀងកូរ៉េណាស់ តែចង់និយាយថាអ្នកនៅកូរ៉េប្រុសកូរ៉េស្អាតៗណាស់ កាន់តែចង់ទៅទៀតនោះគឺគេចង់ទៅដើម្បីមានឪកាសជួប idol ក្នុងចិត្តគេអីចឹងទៅជាហេតុធ្វើឱ្យគេចង់ទៅទីនោះខ្លាំង ណាមួយគេអាចចេញផុតពីប៉ាគេផង។
     « ឯងធ្វើខ្លួនឱ្យសមជាកូនប្រុសតិចទៅមើល! » គេប្រុសក្នុងនាយជាបង គេមើលដឹងថាប្អូនយ៉ាងម៉េចថាប្អូនគេជា Omega នោះ
     « ខ្ញុំមិនចង់លាក់និងបងទេ! » ថេយ៉ុង និយាយទាំងឱនមុខចុះ ខាំមាត់ខ្លួនឯង គិតថាគេចង់? ចង់កើតមកបែបនេះ ត្រូវប្រឈមមុខមិនខ្សែភ្នែកមើលមកគេទាំងមិនពេញចិត្តនិងរើសអើងបែបនេះឬ?
     « បងដឹង! ហើយក៏ដឹងមកតាំងពីយូរដែល! តែឯងក៏ដឹងថាប៉ាមិនចូលចិត្ត » ប៉ាគេមិនខ្វល់នោះទេថាជា Omega ឬក៏ជាស្អី ដែលសំខាន់គាត់មិនចូលចិត្ត។
ថេយ៉ុង ស្ងៀមឈឹមមិនមាត់មិនក ព្រោះបងគេនិយាយត្រូវ ប៉ាគេជាអ្នកកាន់មុខជំនួយធំដែលនៅប្រទេសអ៊ីតាលីនិងប៉ែកខាងត្បូងនៃឧបទ្វីបកូរ៉េ ដោយមានព្រំដែនគោកជាប់និងប្រទេសកូរ៉េខាងជើង បើគេដឹងថាកូនប្រុសពៅខ្លួនស្រលាញ់ភេទដូចគ្នាតើគេគិតយ៉ាងណា?
     « បែបនិងហើយបានជាប៉ាតែងតែបង្ខំឱ្យខ្ញុំឃ្លាតឆ្ងាយ! » ថេយ៉ុង យកអណ្ដាតលិតមាត់ មុននិងខាំមាត់ម្ដងទៀត
     « តាមនិងទៅ! គាត់អាចហ្នឹងមិនទាន់យល់ តែបន្តិចទៀតទៅគាត់យល់ពីឯងហើយ » សុីកជុង និយាយប្រាប់ប្អូនដោយយកសំឡេងស្រទន់ ប៉ាពួកគេជាមនុស្សចាស់គឺបែបនិងហើយ ចូលចិត្តបង្ខំឱ្យកូនធ្វើអីត្រូវតែខ្លួនគាត់ចង់បាន ដោយមិនយល់ពីចិត្តកូន។ ក្រោយពីសន្ទនាជាមួយគ្នារួចក៏នាំគ្នាចូលមកញាំអីនៅ
ភោជនីយដ្ឋានមួយកន្លែងចូលមកដល់ក៏មានអ្នកបម្រើអោនទទួលយ៉ាងស្វាគមន៍ជាខ្លាំងសម្រាប់ពីរនាក់បងប្អូនគេ។
     « ឯងចង់ញុំាអី!? »
     « ចង់ញាំសាំងវិច! » មួយម៉ាត់យ៉ាងខ្លីតែមានន័យដាក់អ្នកស្ដាប់ ចង់តែដាក់បីដៃ
     « ទើបតែញុំាព្រឹកមិញនិង? »
     « មិនដឹងញុំាអី! » សុីកជុង គាំងទៀត!!
     « ប្អូនយកស៉្បាហ្គីទីពីរចាន! » សុីកជុង រើសយកម្ហូបមួយមុខដែលជាម្ហូបពេញ និយមបំផុតនៅប្រទេសអ៊ីតាលី
     « ត្រូវការយកភេសជ្ជៈថែមទេលោក! » អ្នកបម្រើសួរ
     « កាហ្វេពីរកែវ! » គេឆ្លើយតបទៅ អ្នកបម្រើក៏ងក់ក្បាលហើយដើរចេញទៅ
     « បងប្រុស! ខ្ញុំមិនចេះកូរ៉េទេ! » ថេយ៉ុង អង្គុយមើលទេសភាពក្នុងហាងសុខៗ ក៏ភ្លេចនឹកឃើញថាខ្លួនគេមិនចេះកូរ៉េភាសាទាំងអស់ដែលគេចេះ គឺភាសាកំណើតនិងអង់គ្លេសតែប៉ុណ្ណោះ ក្រៅពីនិងភ្លើតែម្ដង
     « មិនអីទេភាសាកូរ៉េស្រួលរៀនទេឯងពូកែចឹងរៀនតែ 1 ខែ 2 អីចេះហើយ! »
     « ចុះបងប្រុសរៀនប៉ុន្មានខែ? » ថេយ៉ុង ចងចិញ្ចើមសួរ
     « ជិត 3 » តាមពិតគ្មានអីត្រូវយូរទេ! ព្រោះតែគេមិនបានយកចិត្តទុកដាក់រៀន! ហើយណាមួយគ្រូជាមិត្តខ្លួនទៀតរៀនៗបបួលគ្រូផឹកអីក៏មានបន្ទប់ពីញុំាអាហាររួចក៏នាំគ្នាត្រឡប់មកផ្ទះវិញ! មកដល់ក៏ឃើញ ប៉ាម៉ាក់គេអង្គុយចាំរួចស្រាប់។
     « យ៉ាងម៉េចហើយកូន? » អ្នកជាម្តាយសួរទៅកូនប្រុសពៅដែរ ដើរចូលអង្គុយលើសាឡុងក្បែរគាត់
     « ខ្ញុំមិនបានជូនទៅទេម៉ាក់! បើចង់ធ្វើខ្ញុំឱ្យទៅធ្វើនៅកូរ៉េជាមួយមិត្តភក្តិខ្ញុំវិញទុកចិត្ត ទុកថ្លើមជាង! » សុីកជុង និយាយព្រមទាំងដាក់គូទអង្គុយលើសាឡុង
     « បានទៅឱ្យផុតៗចឹងល្អហើយ » អ្នកជាប៉ានិយាយ ដែរដៃម្ខាងកាន់កាសែតមើលធ្វើមិនដឹង គាត់មិនដែលខ្វល់និងចាប់អារម្មណ៍ពី គីម ថេយ៉ុង ទេ ឃើញទេ គាត់នៅដេញគេទៅទៀតហើយ
     « ល្អយ៉ាងម៉េច? កូរ៉េណាកូនមិនដែលទៅស្គាល់ផង កូនពៅផងហើយមិនទាំងចេះនិយាយកូរ៉េទៀត! ទៅយ៉ាងមិច? ម៉ាក់មិនឱ្យទៅ!! » អ្នកជាម្តាយលើកហេតុផលមកជាច្រើននិយាយប្រកែកដាច់ខាតថាមិនឱ្យទៅ! កូនពៅមានតែមួយផងបើកើតអីទៅគាត់ស្ទុះទ្រូងងាប់មិនខានទេ
     « អូន! កូនវាធំហើយ! ឱ្យកូនយល់ដឹងពិភពខាងក្រៅផង កុំឲ្យតែនៅតែក្នុងផ្ទះដូចជំនាងចាំផ្ទះពេក! បើមិនទុកចិត្តចាំឱ្យកូន ជុង ទៅនៅជាមួយ មួយរយៈចុះ » សម្ដីឳពុកនិយាយរួចក៏ក្រោកអស់កម្ពស់ដើរចេញ ទុកឱ្យ ថេយ៉ុងនិងសុីកជុង និយាយគ្នាលេងជាមួយនិងម៉ាក់គេ
     « ប៉ានិយាយត្រូវ! ប្អូនធំហើយគួរតែចេះរស់នៅម្នាក់ឯង ចេះរកលុយចាយខ្លួនឯងខ្លះទៅកុំចាំតែលាដៃបានពេក! » ចង់ប្រយោគដៀងកន្ទុយភ្នែកមើលទៅប្អូនប្រុសខ្លួនទាំងញញឹមដែរបានបាញ់គេពីរបីគ្រប់មិញនេះ
     « គិតនាំប្អូនទៅថ្ងៃណា? » អ្នកជាម្តាយសួរ
     « ស្អែកនេះម៉ាក់ »
     « ស្លាប់!!! លឿនម្ល៉េះកូន!! » គ្រាន់តែលឺភ្លាមអ្នកម្តាយលើដៃទះទ្រូងហ្នឹងបើកភ្នែកធំៗ
     « ខ្ញុំគិតថា ទៅឱ្យហើយជាមួយបងប្រុសតែម្ដងទៅស្រួល កុំឱ្យពិបាកច្រើនម៉ាក់ » ថេយ៉ុង បន្លឺឡើង គេចង់ឱ្យបងប្រុសពិបាក ឡើងចុះៗ ព្រោះតែគេម្នាក់
     « អ៊ីចឹងឡើងទៅរៀបចំខោអាវដាក់វ៉ាលីទុក ចេញទៅស្អែកកូន »
     « បាទ៎ម៉ាក់ »
     « ខ្ញុំឡើងទៅគេងយកកម្លាំងទុកទៅស្អែក » ថាហើយរាងសង្ហា សុីកជុង ក៏ដើរបោះជំហានទៅឡើង។

ត្រាស្នេហ៍ omega ( សរសេរចប់ )Where stories live. Discover now