ភាគ16 🍃🤍

930 57 2
                                    

ប្រទេសអ៊ីតាលី!

ថេយ៉ុង ប្រើប្រាស់ពេលធ្វើដំណើរយ៉ាងពិបាកទម្រាំតែបានមកដល់ផ្ទះវិញ ដែលជាទីកន្លែងដែលគេមិនចង់ជាន់នេះ តែនៅតែមិនអាចចេញផុត
« ម៉ាក់!! ហុឹក...ហុឹក!!! » ថេយ៉ុង ដើរចូលដល់ក្នុងផ្ទះក៏ឃើញម៉ាក់នៅអង្គុយលើសាឡុងរាងតូចក៏រត់មកយំយកៗនៅលើស្មាម៉ាក់គេ
« ថេយ៉ុង!! » អ្នកជាម្តាយបញ្ចេញអាកប្បកិរិយាភ្ញាក់ពេលឃើញកូនខ្លួនមកមិនប្រាប់ដំណឹងមុនហើយនៅមានថែមក្មេងប្រុសម្នាក់មកទៀត
« កូន! ក្មេងនេះ?? »
« ជាកូនខ្ញុំ! » អ្នកម្តាយបើកភ្នែកធំយ៉ាងស្មានមិនដល់ខុសប្លែកពីប៉ាគេធ្វើមុខធ្វើធម្មតាតែលាក់ដោយពិសពុលមិនចាញ់ពស់នោះទេ មិនប្លែកទេព្រោះតែគាត់បានដឹងរឿងនេះមកហើយ ហើយក៏ដឹងច្បាស់ថា ថេយ៉ុង គេនិងត្រឡប់វិញ មកកន្លែងដែលដូចជាគុកវិញ
« កូនហត់ហើយឡើងទៅសម្រាកទៅ! »
« មីងដា នាំអ្នកប្រុសឡើងទៅខាងលើ ហើយកុំភ្លេចយកឥវ៉ាន់ទៅផង! »

រយៈកាលកន្លងយូរកាន់តែយូរទៅមិនថាវិនាទីណាដែល ថេយ៉ុង មិននឹកដល់ ជុងហ្គុក នោះទេ គេចង់នៅក្បែរនាយក្រាស់ទទួលការថ្នាក់ថ្នម និងភាពកក់ក្តៅដែរ នាយក្រាស់ធ្លាប់ធ្វើដាក់គេកន្លងមកវិញ ញុំាអាហារមើលថ្ងៃលិចជាមួយគេដូចមុន តែវាមិនអាច ថេយ៉ុង នៅតែមិនជឿរឿងដែលបានកើតឡើងនោះទេ ឫកពារបស់នាយក្រាស់បង្ហាញច្បាស់ណាស់ថា ជុងហ្គុក ស្រលាញ់គេហើយ គេក៏ស្រលាញ់ ជុងហ្គុក វិញដូចគ្នា គ្រាន់តែគិតដល់ត្រង់នេះទឹកភ្នែកក៏ស្រក់ចុះម៉ោ ខណៈពេលនេះ ជុងហ្គុក ប្រហែលជាកំពុងមានក្ដីសុខជាមួយស្រីរបស់គេហើយអ៊ីចឹងក៏គួរតែឈប់គិតនិងស្រក់ទឹកភ្នែកដើម្បីគេទៀតអីរួច ថេយ៉ុង ក៏លើកដៃជូតទឹកភ្នែកចេញពីថ្ពាល់។
« អ៊ុំដា ឡើងទៅហៅអ្នកប្រុសឯងមក ញុំាអាហារ! »
« ចាស៎! អ្នកស្រី » អ៊ុំស្រីដែលតាមបម្រើគ្រួសារត្រកូល គីម នេះយូរមកហើយក៏តបឆ្លើយរួចក៏ឡើងទៅហៅ ថេយ៉ុង តាមបញ្ជា មួយស្របក់ក្រោយ ក៏នាំទឹកមុខសោកសៅដើរចុះមករក អ្នកស្រីប្រុសវិញ
« អ្នកស្រី! អ្នកប្រុសមិនព្រមចុះមកទេ! » អ៊ុំអ្នកបម្រើនិយាយទាំងឱនមុខចុះ! ស្រ្តីចំណាស់ដកង្ហើមធំ រួចពោលឡើង
« យ៉ាប់ណាស់! លើកអាហារឱ្យគេផងអ៊ីចឹង! » ស្រដីចប់ក៏ក្រោកពីកៅអីដែលមានក្បាច់រចនាដោយរូបនាគ បោះជំហានឡើងទៅបន្ទប់វិញទាំងតាមតឹង តុបាយដែលតែងតែមានគ្រួសារអង្គុយញាំអាហារជុំគ្នាតែពេលនេះក៏គ្មានអ្នកណាម្នាក់នៅញាំ លែងមានការជួបជុំដូចមុនហើយ...
ងាកមកមើល សុីកជុង វិញគេគិតតែពីធ្វើការងារមិនឈប់ពេលខ្លះគ្មានពេលសម្រាកទៀតផង ពេលនេះកំពុងដើរពិនិត្យមើលការងារនៅឃ្លាំង ពិនិត្យគ្រឿងអាវុធ ដែលត្រូវរៀបចំចេញដំណើរទៅក្រៅប្រទេស និងក្នុងប្រទេសជាដើម រវល់រហូតថ្នាក់ដល់ភ្លេចបាយភ្លេចទឹក។
« ចៅហ្វាយ! អាវុធរៀបចំរួចរាល់ហើយ! » ជំនិត សុីកជុង បន្លឺឡើង
« ចុះ អាវុធដែលខ្វះលើកមុននោះ? យ៉ាងម៉េចហើយ? » សុីកជុង និយាយពីអាវុធ ដែលបានបាត់អស់កាលពីលើកមុននោះ
« ចាត់ការរួចហើយ ចៅហ្វាយ! »
« ល្អ! ​»
« អ៊ីចឹងអាវុធសល់ប៉ុន្មានដល់ទៅឲ្យខាងអារ៉ុបទាំងអស់ទៅ! »
« ជើងថ្មីចាំបញ្ជូនទៅក្រៅប្រទេសទៀត! » ថាហើយ សុីកជុង ក៏ដើរមើលពួកគេធ្វើការបន្ត បន្តិចក្រោយមកទូរស័ព្ទ សុីកជុង ក៏បន្លឺឡើងចេញពីហោប៉ៅខោ រាងមាំក៏លូកព្រមទាំងចុចទទួល

In phone
« បង សុីកជុង »
( កូនឯងយ៉ាងម៉េចហើយ? )
« មិនសួរខ្ញុំមុនទេ? » ថេយ៉ុង និយាយធ្វើជាអន់ចិត្តខំខលទៅលេង មិនមកសួរគេ ទៅសួរកូនវិញ គេជាមនុស្សអរូបច្បាស់ណាស់
( ឯងមិនបាច់សួរទេ ដឹងតែសុខហើយ! ) សួរអីទៀតបើបាន ជុងហ្គុក មើលថែហើយ ដឹងតែលើសពីសុខទៀត
« ខ្ញុំពិបាកចិត្តណាស់! ទើបខលទៅបង! » ថេយ៉ុង និយាយតាមត្រង់ៗព្រោះពេលនេះគេពិតជាពិបាកចិត្ត ឯកា ហេងហាងក្នុងចិត្តណាស់ នៅក្នុងបន្ទប់មើលថែតែកូនម្នាក់ឯងម៉ង់ៗ
( ឯងមានរឿងអីជាមួយ ជុងហ្គុក? ) បងប្រុសគេសួរដោយសំឡេងមាំ តែមិនអាចទេដែលគេនិង ជុងហ្គុក ឈ្លោះគ្នានោះ ជុងហ្គុក គេជាមនុស្សមិនចូលចិត្តមានរឿងច្រើនទេ ហើយបើមានក៏មិនទុកឱ្យវាយូរដែល គេសួរនិងនិយាយត្រង់ៗហើយ
« បងប្រុស! ហុឹក..ហុឹក! »
« ហុឹក..ហុឹក...ថ្ងៃនោះគេដេញខ្ញុំនិងកូនចេញពីផ្ទះ ហើយគេប្រាប់ខ្ញុំថាគេមិនបានស្រលាញ់ខ្ញុំទេ! »
ពេលនេះគេយំទៀតហើយ យំព្រោះមនុស្សក្បត់ម្នាក់នោះ ដើមទ្រូងឈឺដូចគេយកកាំបិតមកចាក់ តាំងចិត្តថាមិនយំតែគេមិនមែនជាមនុស្សរឹងមាំនោះទេ គេមិនអាចហាមទឹកភ្នែកមិនឲ្យហូរបានទេ អ៊ីចឹងហើយគេនិងយំឱ្យបានធូរ
( ម៉េចក៏ទៅជាបែបនេះ? កុំយំអី! ) សុីកជុង គេចងចិញ្ចើមចូលគ្នា ជុងហ្គុក គេម៉េចហ្នឹងជាមនុស្សគ្មានហេតុផលអីបែបនេះ
«បង! គេមានស្រី... »
( ម៉េចហ្នឹងអាចទៅ? វាមិនមែនជាមនុស្សបែបនោះ ) លឺ ថេយ៉ុង មានស្រី សុីកជុង កាន់តែមិនជឿគេមិនមែនកាន់ជើងមិត្តខ្លួនដោយគ្មានហេតុផលទេ តែគេគិតថាមិនមែនបែបនោះ ជុងហ្គុក ជាមនុស្សដែលមិនចូលចិត្តមានស្រីញីស្អីរញ៉េរញ៉ៃនោះទេ
( ថេយ៉ុងហា៎! ប៉ុណ្ណឹងហើយ បងរវល់បន្តិច! ) សុីកជុង គិតមួយស្ទើររួចក៏ពោលទៅប្អូនវិញ ជុងហ្គុក ម៉េចនិងអាចធ្វើបែបនិងទៅ? សុីកជុង ឆ្ងល់ក្នុងចិត្ត គ្រាន់តែដាក់ចុះភ្លាមគេក៏លូកដៃទាញអាវក្រៅខ្មៅមកពាក់រួចក៏ក្រោកអស់កម្ពស់ដើរសំដៅទៅឡានទំនើបខ្លួន គេមានអារម្មណ៍ថាគួរឲ្យសង្ស័យ។

ត្រាស្នេហ៍ omega ( សរសេរចប់ )Where stories live. Discover now