🌼!!កម្លោះតូចអភិជនឡឺកឺ!!🌼 (វគ្គ១) ភាគ១ ; ផ្ដើមរឿង!

1.5K 75 8
                                    

តើអ្វីទៅហៅថាគ្រួសារ? សម្រាប់ខ្ញុំគ្រួសារគឺជាសមាជិកដែលមានយាយមានប៉ាមានម៉ាក់មានបងរស់នៅក្នុងក្រោមដំបូលផ្ទះតែមួយ។ ជាគ្រួសារមួយដែលមានការជួបជុំសមាជិកបងប្អូនមានភាពរីករាយសើចសប្បាយជាមួយគ្នាទោះបីជាយូរៗបានមកជួបជុំគ្នាម្ដងក៏ដោយ ប៉ុន្តែនោះគឺជាសេចក្ដីសុខបំផុតសម្រាប់ខ្ញុំ។

នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនៃប្រទេសកូរ៉េខាងត្បូងក្នុងទីក្រុងសេអូ៊លដែលនៅក្នុងភូមិគ្រឹះនេះដែរ មានការរៀបចំកម្មវិធីតូចមួយបែបលក្ខណៈជាគ្រួសារ។ ហើយអ្នកបម្រើទាំងអស់ក្នុងភូមិគ្រឹះនេះមើលទៅម្នាក់ៗរវល់ញ៉ាប់ដៃញ៉ាប់ជើងនិងការរៀបចំកម្មវិធីនេះខ្លាំងណាស់ មូលហេតុដោយសារតែពេលនេះគឺជាពេលល្ងាចទៅហើយ។ ម៉្យាងកម្មវិធីតូចមួយនេះមិនមែនគ្រាន់តែជាកម្មវិធីជប់លៀងលក្ខណៈធម្មតានោះទេ តែគឺជាកម្មវិធីជប់លៀងទទួលស្វាគមន៍ការវិលត្រឡប់មករស់នៅទឹកដីកំណើតវិញរបស់កូនប្រុសពៅនៃម្ចាស់ភូមិគ្រឹះនេះទៅវិញទេ។

"ម៉ារី! ចាន់រី! ពួកនាងប្រញ៉ាប់ជួយគ្នារៀបចំអាហារអោយលឿងឡើងទៅ បន្ដិចទៀតនេះអ្នកប្រុសតូចមកដល់លូវហើយ"

ម៉ែដោះសាន់ ដែលមានវ័យចំណាស់ជាងគេក្នុងភូមិគ្រឹះមាននាមជាម៉ែដោះ ហើយត្រូវជាអ្នកមើលការខុសត្រូវនៅរឿងរៀបចំម្ហូបអាហារក៏បាននិយាយតឿនទៅនាងក្រមុំរូបស្រស់ដែលជាកូនភ្លោះនោះអោយប្រញាប់ជួយធ្វើម្ហូបគ្នាឲឆាប់បានរួចព្រោះនៅពេលបន្ដិចទៀតនេះអ្នកប្រុសតូចនិងមកដល់ភូមិគ្រឹះហើយ។

"ចាស៎! ម៉ែដោះ" នាងក្រមុំទាំងពីរតបព្រមគ្នាទាំងដៃម្នាក់ៗញ៉ាប់ដូចម៉ាស៉ីនដេរនៅក្នុងការធ្វើម្ហូប។

ចំណាយពេលជាងកន្លះម៉ោងអ្នកបម្រើទាំងអស់ក៏បានរៀបចំអ្វីៗបានយ៉ាងរលូនដូចទៅនិងការរំពឹងទុក ហើយទាន់ពេលល្អផងដែរ។ មួយសន្ទុះក្រោយមកឡានទំនើបស៊េរីម៉ាកល្បីៗប្រហែលជាប្រាំពីរ ប្រាំបីគ្រឿងបានបរចូលមកក្នុងបរិវេណភូមិគ្រឹះដ៏ធំស្កឹមស្កៃនេះតកន្ទុយគ្នាយ៉ាងច្រើនគ្រឿង។

"សូមគោរពលោកម្ចាស់! សូមគោរពអ្នកប្រុសតូច" អង្គរក្សមាឌធំដែលឈរនៅពីមុខទ្វាចូលមកក្នុងភូមិគ្រឹះមានគ្នាពីរនាក់នោះកាលបើបានឃើញឡានអ្នកជាចៅហ្វាយខ្លួនហើយពួកគេក៏ប្រញាប់រត់ទៅបើកទ្វាឡានម្នាក់ម្ខាងយ៉ាងរហ័សហើយក៏និយាយដោយការគោរពទៅអ្នកជាចៅហ្វាយនាយ។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now