(វគ្គ២) ភាគ៨ ; តើជាស្នាមអ្វីលោកប៉ា?

196 26 0
                                    

ជួបបញ្ហាអ្វីក៏ដោយយើងត្រូវតែមានចិត្តក្លាហានតស៊ូហ៊ានប្រឈមមុខហ៊ានដោះស្រាយរាល់គ្រប់បញ្ហាទាំងអស់នោះដោយភាពម៉ឺងម៉ាត់ហ្មត់ចត់បំផុត។ មិនថាបញ្ហាតូចឬក៏បញ្ហាធំប៉ុនណានោះឡើយ វាសុទ្ធតែមានហេតុហើយនឹងផលរបស់វានៅពីក្រោយ។

ដូច្នេះការដោះស្រាយបញ្ហាក៏ដូចគ្នា ពេលខ្លះវាគ្រាន់តែជាចំណុចដ៏តូចសំខាន់មួយក្នុងការចំណាយពេលមួយរយៈដើម្បីយើងយកបញ្ហានោះមកស្រាយចំណងវាចេញប៉ុណ្ណោះ“ខ្សែដែលមានចំណងតែងតែមានអ្នកស្រាយវាចេញ”នេះជាអ្វីដែលយើងត្រូវចាំ។

ទោះបីជាយើងចង់រត់គេចដល់ទៅជើងមេឃទៀត វាក៏គង់មានថ្ងៃណាមួយបញ្ហានោះត្រឡប់មករកយើងអោយទាល់តែឃើញវិញដែរ។ បើអញ្ចឹងដដែលខំប្រឹងរត់គេចពីវាធ្វើស្អីបើដូច្នោះ? យើងនៅប្រឈមនឹងវាអោយដាច់ស្រេចតែម្ដងវាមិនប្រសើរ។

បន្ទប់ទទួលភ្ញៀវដែលពពេញទៅដោយមនុស្សមិនក្រោមដប់នាក់ជាង តែបែរជាគ្មានអ្នកណាម្នាក់បន្លឺនិយាយអ្វីទៅវិញ នោះក៏ដោយសារតែម្នាក់ៗកំពុងជាប់គាំងមួយកន្លែងនោះអី។

"...! លោកប៉ាអាចប្រាប់ពួកកូនបានឬទេហេតុអីអ្នកដែលត្រូវស្លាប់ជាអាល្អិតគូមីនទាំងដែលគេរស់នៅទីនេះជាមួយលោកពូ ហើយអាល្អិតជីមីនយ៉ាងណាវិញកូនមិនយល់?" ចម្ងល់នេះមិនមែនតែណាមជូនទេដែលឆ្ងល់សូម្បីតែហូស៊ុកនិងមិត្តឯទៀត ពិសេសគឺជានាយយ៉ូនហ្គីផ្ទាល់តែម្ដងក៏មានចម្ងល់ចង់ដឹងនៅមូលហេតុនេះដូចគ្នា។

"ហ្ហឹម.! តាមពិតពូបាននាំសមាជិកគ្រួសារទៅលេងនៅកោះជេជូថ្ងៃតែមួយជាមួយពួកក្មួយ! កំហុសក៏មកពីពូតែម្នាក់ ប្រសិនជាថ្ងៃនោះពូមិនទៅលេងនៅទីនោះ ក្មួយគូក៏មិនត្រូវមកស្លាប់អ៊ីចឹងដែរ អោយពូសុំទោស!" កាងជុង លូកមាត់និយាយចុងប្រយោគក៏ពោលពាក្យសុំទោសទៅកាន់ក្មួយទាំងពីរជាមួយទឹកមុខស្រងូតស្រងាត់រាល់ពេលដែលដឹងថាខ្លួនគាត់គឺជាដើមហេតុបណ្ដាលអោយគូមីនត្រូវស្លាប់។

"...! ខ្ញុំមិនបានត្រូវការពាក្យសុំទោសពីលោកពូឡើយ តែខ្ញុំត្រូវការដឹងហេតុអីគូមីនត្រូវស្លាប់នៅថ្ងៃនោះទៅវិញទេ..លោកពូ?" ណាមជូន ងាកទៅសម្លឹងមើលលោកពូបង្កើតរបស់នាយជាមួយទឹកមុខរាបស្មើធេងឃ្លាដែលនាយហៅសព្វនាមថាលោកពូគឺសង្កត់បែបបង្អូសសម្លេង ស្ដាប់ទៅទោះជាមិនបានខ្លាចតែអត់នឹងមានអារម្មណ៍ថារអាក៏មិនកើតដែរណា៎។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Där berättelser lever. Upptäck nu