(វគ្គ២) ភាគ១៨ ; គេនៅតែដូចដើម!

290 33 4
                                    

ចំណាយពេលអស់ក្នុងមួយព្រឹក  ដើម្បីមកលេងនឹងកូនប្រុសទី៣ បន្ទាប់ពីសមាជិកគ្រួសារ  នៅជជែកសួរសុខទុក្ខ អ្នកដែលបានចាកឆ្ងាយនោះពេលរួចរាល់ហើយ គ្រប់គ្នាក៏ត្រឡប់មកភូមិគ្រឹះផាកហ្គោលដិន។ រួមទាំង អ្នកស្រីអាន់យ៉ុលនិងលោកម្ចាស់កាងជុងដែរដោយហេតុពួកគាត់ត្រូវនិយាយរឿងខ្លះទាក់ទងនឹងអាល្អិតជីមីន។

តែមិនមែនគ្រប់គ្នាមកភូមិគ្រឹះតែម្ដងទេ គឺស៊ុកជីននឹងអ្នកឯផ្សេងៗទៅផ្សារទំនើបជាមុនសិន ដោយចាស់ៗត្រឡប់មកភូមិគ្រឹះមុន។

នៅក្នុងបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយ  ស្ថិតក្រោមដំបូលភូមិគ្រឹះ នៃត្រកូលផាកហ្គោលដិន ពពេញទៅដោយសំឡេងជជែកពិភាក្សាគ្នារបស់មនុស្សវ័យពាក់កណ្ដាលបួននាក់។

"បងថ្លៃ តើគេអាចនឹងមានការចងចាំមកវិញបានប៉ុន្មានភាគរយដែរ?"

"យ៉ាងតិចត្រឹមមួយទៅពីរភាគរយ វាអាចថាគេនឹងមិនមានការចងចាំវិញក៏ថាបាន ព្រោះច្រើនឆ្នាំមកនេះបងក៏បានព្យាយាមរំលឹករឿងពីមុនៗប្រាប់គេដែរ តែមើលទៅគ្មានលទ្ធផលទេពេលបងនិយាយពេលណា គេតែងឈឺក្បាលហើយពេលខ្លះដល់ថ្នាក់ដួលសន្លប់ក៏មាន! ពេទ្យបានប្រាប់បងមិនអោយគេគិតច្រើនឬរកនឹកអ្វីដែលបណ្ដាលអោយគេឈឺក្បាលខ្លាំងនោះទេព្រោះអាចនឹងធ្វើឱ្យ ដាច់សរសៃឈាមខួរក្បាលបាន ទើបប៉ុន្មាន មួយឆ្នាំក្រោយមកនេះ បងមិនសូវហ៊ានរំលឹកឬអ្វីដែលទាក់ទងនឹងរឿងពីមុន"

"បើបែបនេះគេនឹងភ្លេចពួកខ្ញុំរហូតហើយមែនទេបងថ្លៃ? ខ្ញុំ!" ណាជី សួរទាំងមុខស្រពោន ចិត្តជាម្ដាយគេ ពេលកូនមិនចាំម្ដាយបែបនេះ! តើម្ដាយណាសប្បាយចិត្ត? នាងក៏ផ្ដើមអួលដើមក៎។

"កុំគិតដូច្នោះអីណាជី! វាមិនអីទេ ទុកពេលវេលាអោយគេមួយរយៈសិនទៅក៏បាន ពេលខ្លះបើបង្ខំពេកវាគ្មានលទ្ធផលល្អទេ! ដើរម្ដងមួយជំហ៊ានៗព្យាយាមរំលឹកគេម្ដងបន្ដិចៗ គង់តែមានថ្ងៃមួយគេចាំបានវិញហើយ!!"

"ខ្ញុំ! តើអោយខ្ញុំរងចាំប៉ុណ្ណាទៀតទៅ? ខ្ញុំមិនដឹងថាពេលណានោះទេ! ដែរគេនឹងត្រូវឃ្លាតឆ្ងាយពីខ្ញុំម្ដងទៀត ម្យ៉ាងបើគេមិនមានការចងចាំមកវិញទេ បងក៏ដឹងថាលោកប៉ា គាត់នឹងធ្វើអ្វី!"

You've reached the end of published parts.

⏰ Last updated: Jan 18 ⏰

Add this story to your Library to get notified about new parts!

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now