(វគ្គ១) ភាគ២ ; ផាក ជីមីន!

496 51 4
                                    

សុភមង្គលទាំងអស់គឺមិនស្ថិតនៅលើលុយកាសតែមួយមុខនោះទេ ប៉ុន្តែវាគឺស្ថិតនៅលើចិត្តរបស់អ្នក។ មិនថាជាអ្នកមានឬក៏ជាអ្នកក្រ ពួកគេសុទ្ធតែត្រូវការទទួលយកនូវសេចក្ដីស្រឡាញ់ភាពកក់ក្ដៅពីគ្រួសាររបស់ពួកគេជានិច្ច។

ពេលល្ងាចក៏ឈានមកដល់ជីមីននិងបងប្រុសទាំងពីររបស់គេក៏ត្រឡប់មកភូមិគ្រឹះវិញព្រមគ្នា ដោយសារតែជិះឡានជាមួយគ្នាណាមួយពួកគេក៏ចេញពីរៀនម៉ោងប្រហាក់ប្រហែលគ្នាទៀត។

ហើយម្យ៉ាងពីសាលាសកលមកសាលាវិទ្យាល័យដែលជីមីនរៀននោះចំណាយពេលជិះឡានតែកន្លះម៉ោងជាងអីទេគឺជិះឡានមកដល់សាលាជីមីនរៀនបាត់ទៅហើយ។

+ភូមិគ្រឹះផាកហ្គោលដិន!!

នៅពេលបើកឡានមកដល់ខាងមុខក្លោងទ្វារមុខភូមិគ្រឹះ ក៏មានសន្ដិសុខម្នាក់ចេញមកបើកទ្វារអោយអ្នកជាចៅហ្វាយយ៉ាងឆាប់រហ័សគ្រាន់តែសន្ដិសុខនោះបានឮសំឡេងនៃស៉ីភ្លេរឡាន។

ពេលទ្វាររបងត្រូវបានបើកណាមជូនដែលជាអ្នកបើកឡានក៏បានបើកបញ្ជាចង្កោតឡានចូលមកខាងក្នុងបរិវេណភូមិគ្រឹះដែលធំល្វឹងល្វើយនោះរហូតបើកឡានរំកិលកង់មកដល់ខាងមុខទ្វារភូមិគ្រឹះ ទើបណាមជូនបញ្ឈប់ឡានអោយនៅនឹងមួយកន្លែង មុននឹងអង្គរក្សពីរបីនាក់រត់មកបើកទ្វារឡានអោយពួកគេទាំងបីនាក់។

អ្នកទាំងបីនាក់ចុះពីឡានមកទាំងទឹកមុខម្នាក់ៗពពេញទៅដោយស្នាមញញឹម មិនដឹងថានៅតាមផ្លូវត្រឡប់មកភូមិគ្រឹះវិញពួកគេនាំគ្នានិយាយពីស្អីខ្លះទេបាននាំគ្នាសប្បាយចិត្តយ៉ាងនិងនោះ។ ស្របពេលនោះពួកគេទាំងបីនាក់ក៏ត្រូវផ្ដាច់អារម្មណ៍សប្បាយអប្បាលមាណចោលភ្លេមៗពេលពួកគេក្រឡែកភ្នែកឃើញឡានម៉ាកល្បីពណ៌ខ្មៅប្រហែលជាបីគ្រឿងចតនៅខាងមុខភូមិគ្រឹះនៅជ្រុងម្ខាងពីពួកគេចតឡាន។

បងប្អូនបីនាក់កាលបើចង់ដឹងនិងស្រាយចម្ងល់ពីខួរក្បាលពួកគេក៏បាននាំគ្នាដើរចូលទៅខាងក្នុងភូមិគ្រឹះទាំងម្នាក់ៗមានចម្ងល់ពេញខួរក្បាល។

តើមានអ្នកណាមកភូមិគ្រឹះមែនទេឬក៏ជាភ្ញៀវរបស់លោកប៉ាពួកគេ?

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now