(វគ្គ១) ភាគ៦ ; ចាត់ការយ៉ាងម៉េច?

299 31 10
                                    


តើការដើរលេងដើម្បីសប្បាយឬក៏ដើម្បើកើតទុក? មនុស្សយើងគ្រប់រូបប្រាកដជាចង់ដើរលេងដើម្បីអោយសប្បាយហើយតើត្រូវទេ? ប៉ុន្តែអ្នកត្រូវចាំណាវាសនាមនុស្សមើលមិនឃើញទេ។

នៅព្រឹកថ្ងៃថ្មីគ្រប់យ៉ាងក៏បានផ្លាស់ប្ដូរទៅតាមពេលវេលា មនុស្សម្នាជាច្រើនក៏ចេញពីផ្ទះទៅធ្វើតាមភារកិច្ចរបស់ពួកគេរៀងខ្លួន។

ចំណែកឯមនុស្សមួយក្រុមនឹងសមាជិកគ្រួសារប៉ុន្មាននាក់ក៏បានមកដល់កោះជេជូតាមការគ្រោងទុកកាលពីម្សិលមិញ តែក៏មកដល់រាំងល្ងាចព្រាងៗបន្ដិចហើយ។

"Wow! ពិតជាស្រស់ស្រាយខ្លាំងណាស់" ជីមីន ចុះពីឡានមិនទាន់គេក៏រត់ទៅកន្លែងមួយដែលអាចឈរមើលទឹកសមុទ្រពីចម្ងាយបានរួចត្រដាងដៃយ៉ាងធំងើយក្បាលឡើងលើបន្ដិចបិទភ្នែកស្រូបយកខ្យល់បរិសុទ្ធមកចូលក្នុងខ្លួន។

+បញ្ជាក់ ; ប៉ាម៉ាក់ជីមីនអត់បានមកជាមួយទេដោយសារមានការសំខាន់ដែលពួកគាត់មិនអាចខាន់ស៊ែលចោលបាន។

"អាល្អិត! ចូលឡានវិញមកលឿន ទៅកន្លែងស្នាក់នៅសិន" ហូស៊ុក ស្រែកចេញពីក្នុងឡានហៅអ្នកជាប្អូន ប្អូនគេម្នាក់នេះពិតជារហ័សមែនគ្រាន់ឈប់ឡានបន្ដិចគេរត់ចុះពីឡានទៅឈរមើលទេសភាពទឹកសមុទ្រស្រូបខ្យល់អាកាសធ្វើមិនដឹង។

"មិនឡើងទេ! កន្លែងស្នាក់នៅដើរតែបន្ដិចទៀតគឺដល់ហើយ បងប្រុសបើកទៅៗ ចាំខ្ញុំដើរទៅខ្លួនឯង" ជីមីន ងាកមកតបនឹងបងប្រុសគេ ណាមួយផ្ទះដែលប៉ាម៉ាក់គេបានកោះទុកសម្រាប់អោយពួកគេស្នាក់នៅគឺនៅជិតនេះសឹងអី គេដើរតែមួយភ្លែតគឺដល់បាត់ទៅហើយ។

"បងមិន--"

"ចាំខ្ញុំនៅជាមួយគេជូន ហ្យុង! និងស៊ុក កុំបារម្ភអី"

ស៊ុកជីន គីមដេហ្វា បន្លឺសម្លេងនិយាយឡើងទាំងស្នាមញញឹមទៅកាន់បងប្អូនជីដូនមួយ គេមកបានដោយសារលោកពូនឹងអ្នកមីងដែលត្រូវជាប៉ាម៉ាក់ជីមីនជាអ្នកបបួលមកដើរលេងជុំសមាជិកគ្រួសាររបស់ពួកគាត់ តែចៃដន្យអីពួកគាត់ក៏មិនបានមកដោយសារមានការងារត្រូវធ្វើជាបន្ទាន់។

"បាទ! ខ្ញុំអរគុណបងជីដូនមួយច្រើនហើយ ជួយមើលគេអោយពួកខ្ញុំផង" ហូស៊ុក ញញឹមដាក់បងប្រុសជីដូនមួយបន្ដិច។ ជីនក៏ញញឹមតបមកវិញមុននឹងបើកទ្វារចុះពីឡានដើរទៅរកប្អូនប្រុសពៅជីដូនមួយខ្លួនបាត់។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Wo Geschichten leben. Entdecke jetzt