(វគ្គ២) ភាគ១៣ ; បាត់ការចងចាំ!

158 26 2
                                    

អាថ៌កំបាំងកាលពី៥ឆ្នាំមុនត្រូវបានលាតត្រដាងទាំងអស់ចំពោះបញ្ហាមួយដ៏សែនលំបាកនឹងគិតច្រើនកន្លងមកក៏ធ្វើអោយអ្នកដែលបានដឹងរឿងមានការធូរចិត្តដូចបានចាប់ដកបន្លារចេញពីក្នុងទ្រូង។ តែបញ្ហាមួយទៀតដែលរត់ចូលមកជំនួសនោះគឺជាកូនប្រុសច្បងទាំងពីរ ដែលទើបនឹងដឹងនូវការពិត។ តើពួកគេនឹងមានប្រតិកម្មមានការខកចិត្តយ៉ាងណាបន្ទាប់ពីដឹង?

អ្នករាល់គ្នាដែលនៅទីនេះម្នាក់ៗសុទ្ធតែមានការភ្ញាក់ផ្អើលមិនស្ទើរឡើយចំពោះវត្តមានលោកស្រីផាកហ្គោលដិន ពិសេសជាងគេនោះគឺជាណាមជូននឹងតែម្ដង នាយនឹកមិនដល់ទេថាម៉ាក់របស់នាយគាត់នឹងមកទីនេះនោះទេ។

"ម៉ាក់.! នេះ?" ណាមជូន បន្លឺហៅស្ដ្រីចំពោះមុខទាំងមិនទាន់យល់។ នេះកុំប្រាប់ណាថាសូម្បីតែម៉ាក់នាយក៏គាត់បានដឹងពីរឿងនេះដែរ បើស្ដាប់គាត់និយាយមិញនេះនាយប្រាកដណាស់គាត់ច្បាស់ជាបានដឹង។

"កូនប្រុស! ប្អូនម្នាក់របស់កូនគេបានចាកឆ្ងាយទៅហើយ! ដូច្នេះម៉ាក់មិនចង់បាត់បង់ប្អូនរបស់កូនឬក៏អ្នកណាម្នាក់នៅក្នុងគ្រួសារយើងទៀតទេ! សង្ឃឹមថាកូននឹងមិនខឹងប៉ានិងម៉ាក់ចំពោះការលាក់បាំងនូវកំហុសដ៏ធំមួយនេះជាមួយពួកកូនទេណា៎..ម៉ាក់សុំ!" គាត់និយាយជាមួយនឹងទឹកមុខបែបអង្វរកដល់កូនប្រុសទាំងពីរ។ គាត់នេះហើយជាអ្នកស្រីណាជីម៉ាក់របស់ណាមជូននិងហូស៊ុក បើសួរថាហេតុអីគាត់មកដល់ទីនេះបាន? ចម្លើយនោះដូចគ្រប់គ្នាធ្លាប់បានដឹងរួចមកហើយអញ្ចឹង។

"ពួកកូនយល់ហើយក៏នឹងការពារអាកូនទាប្អូនរបស់កូនមិនអោយគេទៅណាដូចជាអាល្អិតគូមីននោះឡើយ!" ហូស៊ុក ពេលក្រឡែកឃើញអ្នកជាបងប្រុសដូចជាមិនចេញស្ដីអ្វីមួយម៉ាត់នាយក៏និយាយឡើងបែបទឹកមុខប្រាកដប្រជា ដើម្បីអោយម៉ាក់នាយយល់ថាខ្លួនគាត់មិនត្រូវបានរងសម្ពាធកាន់តែខ្លាំង ទោះបីជាពេលនេះនាយមានការអន់ចិត្តចំពោះប៉ាម៉ាក់បន្ដិចបន្ដួចក៏ពិតមែន តែយ៉ាងណានាយក៏គិតយល់ពីហេតុផលច្បាស់។

"ហ្ហឹម..! ម៉ាក់ពិតជាអរគុណពួកកូនណាស់ដែលយល់ពីម៉ាក់និងប៉ា!" ណាជី ញញឹមស្រាលងាកទៅពោលពាក្យដាក់កូនប្រុសច្បងទីពីរ ទោះដឹងច្បាស់ថាកូនប្រុសច្បងពេលនេះគេមិនទាន់ព្រមក៏ដោយ តែគាត់សង្ឃឹមថាគេនឹងបានយល់ពីអ្វីដែលគាត់នឹងស្វាមីបានលាក់បាំងរឿងមួយនេះកន្លងមកព្រោះតែមានមូលហេតុ។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now