(វគ្គ២) ភាគ២ ; គេជាអ្នកណាម៉ាក់?

284 44 33
                                    

ការចាប់ផ្តើមនៅបរិយាកាសថ្មីទទួលយកអារម្មណ៍គ្រប់យ៉ាងពីមជ្ឈដា្ឋនខាងក្រៅដែលមាននៅជុំវិញខ្លួនរបស់យើង។ ពេលខ្លះអ្វីទាំងនេះអាចជួយដល់យើងនៅរឿងដ៏តូចមួយក្នុងអារម្មណ៍ស្មុគស្មាញជាច្រើនដែលយើងមានមិនអាចនិយាយចេញមកបាន។ ប៉ុន្តែយើងអាចនិយាយរឿងដែលនៅក្នុងចិត្តនោះចេញមកបាននៅក្នុងបរិយាយកាសដ៏ល្អមួយដែលយើងគិតថានឹងបញ្ចេញនៅបញ្ហាទាំងអស់នោះរបស់ខ្លួនចេញមកដើម្បីបន្ធូរអារម្មណ៍រាល់ភាពតានតឹងទាំងឡាយ។

ត្រឡប់មកមើលខាងទីក្រុងSeoulដ៏ធំចំណានជាងគេក្នុងប្រទេសឯណេះវិញ។ រាងក្រាស់យ៉ូនហ្គីក្រោយពីត្រូវឪពុកម្ដាយបង្ខំអោយឈប់សម្រាកពីការងារដោយអនុញ្ញាតអោយនាយទៅដើរលេងរយៈពេលយូរថ្ងៃទាំងចិត្តនាយមិនជាចង់អីបន្ដិចណាសោះនោះ។ ហេតុដូច្នេះនាយក៏ត្រូវបង្ខំចិត្តយល់ព្រមនឹងលោកទាំងពីរដោយខានពុំបានក្នុងការបដិសេដនិងពួកគាត់ទាំងពីរដូចទៅនិងពេលមុនទៀត។

ហើយម៉្យាងនាយក៏លែងចង់ប្រកែកទៀតដែរ ព្រោះថាអោយតែពេលនាយបដិសេដលើកណាអ្នកជាម្ដាយច្បាស់ណាស់ គាត់ប្រាកដជាអង្គុយអន់ចិត្តអត់ថ្លើមរអ៊ូរ៉ាយរ៉ាប់ពីនេះពីនោះបែកខ្ទិះអោយនាយស្ដាប់ពីព្រឹកទល់ព្រលប់មិនឈប់ទេ ទើបនាយសម្រេចចិត្តយល់ព្រមដកឃ្លាសម្រាកពីការងារដើរកម្សាន្ដក្នុងពេលបីថ្ងៃ ប៉ុន្តែនាយសុំត្រឹមមិនដើរលេងឆ្ងាយទៅទីណានោះទេក្រៅពីក្នុងទីក្រុងសេអ៊ូលជិតៗនេះ។

តែអ្នកណាទៅដឹងនាយគ្រាន់តែនិយាយថាព្រមតាមពួកគាត់មិនទាំងទាន់ថានិងទៅពេលណាផង មានអីអ្នកម៉ាក់ណព្វចិត្តចាប់ដាក់បញ្ជាអោយនាយទៅដើរលេងនៅថ្ងៃនេះយកសាច់ការតែម្ដង សំខាន់ប៉ាក៏រហ័សសុទ្ធតែមានកន្លែងចាប់ទីតាំងទុករួចជាស្រេចគ្មានទុកឱកាសអោយនាយបានទៅឃ្លាការងារនៅក្រុមហ៊ុនសិនអីបន្ដិចណាទេ។

ហេតុនេះនាយក៏បានត្រឹមតែសម្របខ្លួនទៅតាមអ្វីដែលពួកគាត់រៀបចំចាត់ចែងអោយប៉ុណ្ណោះ ទោះជានាយខំប្រឹងនិយាយថាចាំរកពេលទំនេរជាងនេះក៏ពួកគាត់មិនទាំងស្ដាប់សម្ដីខ្លួនផងហ្នឹង។

ទើបពេលនេះនាយមានតែត្រូវបង្ខំចិត្តដើរតួជាកូនប្រុសដែលសែនល្អម្នាក់ចេះស្ដាប់បង្គាប់ឪពុកម្ដាយព្រមទៅកន្លែងដែលលោកទាំងពីរបានកំណត់ទុកនៅពេលបន្ដិចទៀតនេះមួយមុខគត់ប៉ុណ្ណោះ។ ព្រោះថាបើប្រកែកនាយខ្លាចក្រែងល៎ពួកគាត់ខឹងនិងខ្លួនដាច់ក្បាលដាច់កន្ទុយមិនស្ដីមិនរកខ្លួន ពិសេសជាងគេគឺអ្នកស្រីឡាបែលនីអ្នកម៉ាក់ដ៏ពូកែឆាប់តូចចិត្តនឹងតែម្ដង។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now