(វគ្គ២) ភាគ៩ ; ហើយបន្ទាប់មកទៀត!

166 28 0
                                    

គ្រប់បែបគ្រប់យ៉ាង បញ្ហាជាច្រើនក្នុងលោកសុទ្ធតែអាចកើតមានឡើងគ្រប់ពេលគ្រប់វេលាហើយវាក៏មិនអាចកំណត់ប្រាប់យើងអោយដឹងទុកមុនដូចគ្នា។ ប៉ុន្តែអីដែលយើងអាចដឹងមុនបាននោះគឺរឿងដែលកើតមាន វាតែងតែមានហេតុហើយនឹងផល បញ្ហាតែងតែមានអ្នកចងក៏តែងតែមានអ្នកស្រាយ។

មិនថាយ៉ូនហ្គីឬក៏មិត្តភក្ដិគេទេពេលនេះដូចតោចូលក្នុងខ្លួនយ៉ាងអញ្ចឹងសម្លឹងមើលនាយសង្ហារថ្ពាល់ខួចញញឹមឌឺដងដាក់ពួកគេនោះឥតព្រិច។

ពេលនេះកុំថាឡើយតែខាំមាត់គ្រឺតជើងធ្មេញនឹងនាយមុខឌឺចំពោះមុខសូម្បីតែចង់ហក់ទៅដាល់ក៏ក្រុមយ៉ូនហ្គីចង់ណាស់ដែរ។ ឌឺប្រាំបួនបែបនេះសមតែបានស៉ីកណ្ដាប់ដៃអីនឹងបានត្រូវ គ្រាន់តែនឹកគិតស្រមៃរូបភាពពេលនោះមិនដឹងមុខអាគាត់នឹងល្អមើលយ៉ាងណាទេណ៎? អួយអំភើបចង់ឃើញឆាប់ៗដល់ហើយ។

ទាស់តែម៉្យាងទីនេះក៏មានមនុស្សចាស់នៅជាមួយដែរ ម្ល៉េះខំអីនាយមុខសង្ហារម្នាក់នេះបានខ្ចប់នៅនឹងកន្លែងរបស់ក្រុមនាយក្រាស់យ៉ូនហ្គីបាត់ទៅហើយមិនចេះទុកចាំយូរឡើយកំពុងគុំរកមុខស្រាប់ផង។

"តាមពិតគឺជាឯង...អាស៊ុងវ៉ុន!" នាយជុងគុកដែលអង្គុយនៅម្ខាងនោះហើបមាត់និយាយដោយភាពនឹកស្មានមិនដល់ថាអ្នកដែលកំពុងឈរនៅទីនេះគឺជាសត្រូវរបស់ពួកនាយកាលពីនៅរៀនសោះ។

"ឯងមកធ្វើអីនៅទីនេះហើយចូលមកក្នុងផ្ទះលោកពូយើងបានយ៉ាងមិចហាស់?" ហូស៊ុក អាចថាជាមនុស្សឆាប់ឆេឆាវដល់ពេលមកជួបអ្នកមិនចង់ជួបទៀតគេចោទសួរទៅកាន់ដៃគូម្ខាងទាំងកម្រោលចូលក្នុងខ្លួនអោយតែបានឃើញមុខអាម្នាក់នេះម្ដងៗរាល់លើក។

ប្រាប់រឿងមួយទៅចុះទោះបីជានាយស៊ុងវ៉ុនម្នាក់នេះមិនបានចូលរួមផែនការក្នុងការព្រួតគ្នាមកធ្វើបាបក្រុមពួកនាយឬក៏បានរួមដៃធ្វើបាបប្អូនប្រុសរបស់គេយ៉ាងណាក៏ដោយ តែនាយគឺនៅតែជាប់ឈ្មោះពាក់ព័ន្ធនឹងរឿងនេះដដែល ព្រោះអីពួកនាយហ្សុនហាក៏ជាសមាជិកក្នុងក្រុមរបស់ស៊ុងវ៉ុន។ ដូច្នេះការមិនសងសឹកដោយការសម្លាប់យកជីវិតនាយស៊ុងវ៉ុនចាត់ទុកថាពួកនាយមានចិត្តពេកណាស់ទៅហើយ។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now