ហេតុអ្វីត្រឹមមួយពព្រិចភ្នែកសោះ មនុសុ្សដែលយើងស្រឡាញ់បំផុតត្រូវចាកចេញចោលយើងលឿនយ៉ាងនេះ? នេះឬវាសនាមនុស្សដែលយើងមើលមិនឃើញនឹកស្មានមិនដល់?មកមើលនៅខាងណាមជូនឯណេះវិញក្រោយពេលដឹងថាបាត់ប្អូនគេនឹងគ្រប់គ្នានាំគ្នាដើររកពេញទាំងជើងភ្នំ មើលទៅទឹកមុខក៏មិនសូវជាល្អប៉ុន្មានដែរ។
"ឃើញគេទេ?" ណាមជូន ពេលត្រឡប់មកកន្លែងអង្គុយញ៉ាំបាយជុំគ្នាវិញគេក៏សួរទៅគ្រប់គ្នាដោយទឹកមុខកាន់តែមិនល្អលើសដើម។
"មិនឃើញទេ! ជូន ហ្យុង!" អ៊ុនវ៉ូ ឆ្លើយទាំងដង្ហក់ខ្យល់។
"ខ្ញុំរកនៅខាងនោះក៏មិនឃើញគេដែរ" សាន់វ៉ូ រត់មកឈប់មិនទាន់គេក៏និយាយប្រាប់។
"ខ្ញុំបានចុះទៅរកខាងក្រោមក្បែរៗភ្នំហើយក៏មិនឃើញគេដូចគ្នា" ថេយ៉ុង
"តាមមាត់ឆ្នេរសមុទ្រក៏មិនឃើញគេលេងនៅទេនោះ" ម៉ារីន
"តាមចង្រាក់ជើងភ្នំក៏មិនឃើញ" ម៉ាក
"បងប្រុសធំ! អាល្អិតវង្វេងផ្លូវទេដឹង?" ហូស៊ុក
"អាជុង! ឃើញប្អូនយើងទេ?" ណាមជូន រត់ទៅសួរជុងគុកនៅពេលគេឃើញជុងគុកឡើងមកដល់លើភ្នំវិញ។
មុននេះជុងគុក យ៉ូនហ្គី ថេយ៉ុង ម៉ារីន ចុះទៅរកនៅខាងក្រោមកន្លែងជីមីនចុះទៅលេងដោយថេយ៉ុង ម៉ារីន រកនៅម្ខាងខុសពីទិសជីមីនអង្គុយលេងពេលមិនឃើញពួកគេក៏ឡើងមកលើភ្នំមុន។
ចំណែកឯជុងគុក យ៉ូនហ្គី ពួកគេក៏ទៅរកជីមីននៅទិសដៅដែលជីមីនអង្គុយលេងពូនដីខ្សាច់។
"មិនឃើញគេទេ! តែខ្ញុំសង្ស័យថាគេច្បាស់ជាដើរលេងនៅកន្លែងណាមួយឆ្ងាយពីកន្លែងពួកយើង ព្រោះកន្លែងដែលខ្ញុំនឹងយ៉ូនហ្គី ហ្យុង! ទៅរកដូចទើបតែមានមនុស្សពូនដីខ្សាច់លេងថ្មីៗនេះទេ ហើយពេលនេះយ៉ូនហ្គី ហ្យុង! គាត់កំពុងតាមរកនៅខាងក្រោមភ្នំក្បែរៗឆ្នេរសមុទ្រម្នាក់ឯង" ជុងគុក ប្រាប់តាមអ្វីដែលគេបានដឹងមកហើយពេលគេបានឃើញដីខ្សាច់ពូនលេងនៅក្រោមដើមឈើមួយគេក៏មិនសូវជាប្រាកដប៉ុន្មានដែលថាជីមីនជាអ្នកពូនលេង។ ពេលនឹងយ៉ូនហ្គីក៏ប្រាប់គេអោយត្រឡប់មករកគ្រប់គ្នាវិញដើម្បីប្រាប់រឿងនេះ ឯខ្លួននាយគឺបន្ដនៅរកនៅក្បែរៗឆ្នេរខ្សាច់នោះបន្ដក្រែងល៎ឃើញជីមីន។
YOU ARE READING
រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)
Randomរឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២) ការរងចាំទាំងគ្មានក្ដីសង្ឃឹមអស់ជាច្រើនឆ្នាំ ប៉ុន្តែនោះក៏មកពីពាក្យមួយឃ្លាដែលគប់ទុកនៅក្នុងបេះដូងដ៏តូចមួយ។ ពាក្យថា"ស្រឡាញ់"ពីរម៉ាត់ទើបរងចាំទាំងខ្លួនដឹងច្បាស់ថាគេមិនអាចត្រឡប់មកវិញ។ ជារឿងបែបកំប្លែង ហួងហែង ឈ្លោះរប...