(វគ្គ២) ភាគ១៥ ; ពាក្យស្លោក!

177 34 3
                                    

សូមអានដោយភាពរីករាយ សាច់រឿងមានអាននៅខាងក្រោមដូចតទៅ÷

ពេលយប់ឈានមកដល់ មេឃចាប់ខ្មៅស្រអាប់ ពពកពណ៌សក៏ប្រែមកជាពណ៌ខ្មៅ ព្រះអាទិត្យរះអណ្តែតនៅពេលថ្ងៃក៏ប្ដូរវេនមកជាដួងព្រះច័ន្ទជំនួសមកនៅនាពេលរាត្រី។

ផ្ទះថ្មតូចនៅលើភ្នំពីមុនធ្លាប់តែគេងពីរនាក់ដល់ឥឡូវក៏មកបន្ថែមចំនួនមនុស្សមាឌធំពីរនាក់មកនៅទៀត។ ដោយពេលនេះបន្ទាប់ពីស្រស់ស្រូបអាហារពេលល្ងាចរួចហើយ។ អ្នកទាំងបួនក៏មកអង្គុយលេងក្នុងបន្ទប់មួយដែលជាជាន់ផ្ទាល់ដី។

"បងជីន! តើពេលណាបានពួកគាត់ចូលគេង?" អាល្អិតអង្គុយដាក់ជើងពែននែនលើសាឡុងនៅជិតអ្នកជាបងជីដូនមួយកាន់ទូរស័ព្ទបាញ់ហ្គេមបណ្ដើរឆ្លៀតខ្សឹបសួរជីនល្មមឮតែពីរនាក់នោះបណ្ដើរដោយភាពលាក់លៀម។

"មិនដឹងដូចគ្នា!" ជីន គ្រវីក្បាលធ្វើមុខស្អុយបែរបញ្ជាក់ថាសំណួរគ្មានចម្លើយដែលនឹងអាចមានផ្ដល់ត្រឡប់ទៅវិញបាននោះទេ។

"ម៉ោង៩ជិត១០ទៅហើយ ពួកយើងទៅទាន់ពួកអ្នកដឹកជញ្ជូនអាវុធខុសច្បាប់អត់ហ្ន៎?" កែវភ្នែកសម្លឹងមើលអេក្រង់ទូរស័ព្ទជាប់ដៃចុចញាប់ស្អេរ ស្របពេលផ្អៀងខ្លួនមកកៀកនឹងជីនបន្ដសួរមាត់ជិបអូចមិនឈប់។

"ចាំមើលបន្ដិចទៀតទៅ! ពួកយើងប្រាកដជាទៅបានទាន់ពួកអស់នោះជាមិនខាន" ជីន និយាយខ្សឹបៗយ៉ាងជឿជាក់មួយរយភាពពាន់។

"អាយ៉ូន! តស់ទៅគេង!" ណាមជូន ហាស្រដីទាំងទាញកាយងើបឈរអស់កម្ពស់ ងាកមក សម្លឹងមិត្តទាំងមិនខ្ចីមើលអ្នកខ្លះក្បែរនោះ។

"ហ្ហឹម....!!" យ៉ូនហ្គី បិទកំព្យូទ័រទុកក៏ក្រោកឈរពេញកម្ពស់របស់គេដោយកែវភ្នែកងាកទៅមើលមិត្តបន្ដិច ព្រោះថាគេបបួលនាយទៅដេកតែបែរឈរធ្មឹងសម្លក់សម្លឹងមនុស្សពីរនាក់ទៅវិញ។

"អា៎..! អាល្អិតជ្រូកយប់ជ្រៅហើយមកទៅគេង! លេងប៉ុណ្ណឹងសិនបានហើយ!" ជីន រហ័សទាញដៃអាល្អិតជិតខ្លួនឡើងទៅគេង ព្រោះគេដឹងដល់កែវភ្នែកកំណាចអ្នកម្ខាងដូចកំពុងចង់ដាក់បញ្ជាតែមិនព្រមនិយាយ។

"ហ្អា៎....! បងជីនមួយៗ ហេតុអីក៏ទាញខ្ញុំលឿនយ៉ាងនេះ?? ខ្ញុំលេងហ្គេមមិនទាន់ឈ្នះគេផង!" ជីមីន ស្រែកវ៉ាស់សួរទាំងដើរតាមការអូសទាញរបស់អ្នកជាបងថែមទាំងវិះនិងបានផ្កាប់មុខស៉ីការ៉ូទៀតផង ជើងខ្លីៗអញ្ចឹងឈានដើរម៉េចនឹងដូចជំហានជើងរបស់ជីនទៅ។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now