🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២) ភាគ១ ; ផ្ដើមរឿង!

284 49 11
                                    


ស្រឡាញ់? តើពាក្យពីរម៉ាត់នេះមានអត្ថន័យដូចម្ដេច? តើអ្នកជឿទេដោយសារពាក្យស្រឡាញ់ពីរម៉ាត់ធ្វើអោយមនុស្សម្នាក់មិនអាចបំភ្លេចនៅអតីតកាលពីប្រាំឆ្នាំមុនបាន? ជាក់ស្តែងទង្វើរនិងការនិយាយមួយណាគួរអោយទុកចិត្តនិងពិតប្រាកដជាង?

+៥ឆ្នាំក្រោយមក!!

ពន្លឺព្រះអាទិត្យរះបំភ្លឺពិភពលោកពីភាពខ្មៅងងឹតអោយមកជាមានពន្លឺមកវិញនៅពេលព្រឹកព្រលឹម។ ញ៉ាំងអោយមនុស្សគ្រប់គ្នាត្រូវភ្ញាក់ពីដំណេកក្រោកនៅពេលព្រឹកចេញពីផ្ទះទៅធ្វើភារកិច្ចរបស់ខ្លួន។

ដោយឡែកនាយកម្លោះសង្ហារ សម្បុរសស្លេក វង់ភ័ក្ត្រភ្លឺថ្លា កែវភ្នែកមុតស្រួច មុខងាប់មិនរាប់ញាតិ ជាCEOលំដាប់មហាសេដ្ឋីជំនួញជួរមុខ នោះក៏មកពីភាពឈ្លាសវៃ រហ័សរហួន រកស៊ីមានតែពាក្យថាចំណេញលើសចំណេញ ដែលមានឈ្មោះថា÷

យ៉ូនហ្គី មីនគ្រីស៍ស្តាល់ អាយុ២៨ឆ្នាំជាម្ចាស់ក្រុមហ៊ុនឡានprandម៉ាកល្បីប្រចាំប្រទេស មានសេខាជាច្រើនកន្លែងនៅទីក្រុងSeoulទាំងBusanនិងក្រៅប្រទេស។ ប្រភេទមនុស្សដូចនាយចូលចិត្តស្ងៀមស្ងាត់ ម៉ឺងម៉ាត់ ផ្ដាច់ការ មិនចេះស៉ាំញាំច្រើន និយាយម៉ាត់ណាគឺម៉ាត់នឹង គ្មានមកជំទាស់ឬក៏ចង់ប្រឆាំងជាមួយនាយ បើមិនអ៊ីចឹងប្រយ័ត្នបានស្គាល់សេចក្ដីស្លាប់គ្មានដីគប់ទាំងមជ្ជុរាជមិនបានកោះអញ្ជើញ។ ក្រោយពីរៀបចំខ្លួនបានរួចរាល់ មិនបង្អង់ពេលយូរនាយកម្លោះរូបសង្ហារក៏ឈានជើងបោះជំហានចាកចេញពីបន្ទប់គេងឆ្ពោះទៅកាន់ជាន់ក្រោម។

រយៈពេល៥ឆ្នាំមកនេះនាយបានកែប្រែច្រើនណាស់ថែមទាំងក្លាយទៅជាបុគ្គលម្នាក់ដ៏ជោគជ័យលើវិថីមុខជំនួញទៀតផង។ ចាប់តាំងពីពេលនោះមកនាយក៏បានទៅរៀននៅក្រៅប្រទេសបញ្ចប់ការសិក្សាត្រឡប់មកវិញក៏ទទួលស្នងដំណែងពីអ្នកជាឪពុកបន្ដ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះក្រោយពីនាយចូលមកគ្រប់គ្រងក្រុមហ៊ុនMN Groupមិនដល់កន្លះឆ្នាំផង ក្រុមហ៊ុនក៏មានការរីកចម្រើនយ៉ាងខ្លាំង សន្ទុះភាគរយនៃចំណូលក៏ហូរចូលមកមិនចេះតិចម៉ឺនដុល្លារត្រឹមមួយថ្ងៃ ធ្វើឱ្យអ្នកជំនួញធំៗជាច្រើនចង់មកបន្ដាក់ទុនរកស៉ីជាមួយនាយមិនចេះតិចនាក់។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now