ពេលខ្លះការលាក់កំបាំងបញ្ហាមួយរបស់យើងក៏អាចធ្វើអោយមនុស្សដែលមានភាពស្និតនឹងយើងស្រឡាញ់យើងបំផុតក៏មានការឈឺចាប់ចំពោះរូបយើងដែរ។ ពីព្រោះគេគិតថាខ្លួនគេមិនមែនជាមនុស្សសំខាន់ដែលធ្វើអោយយើងជឿទុកចិត្តនឹងហ៊ានប្រាប់បញ្ហាគ្រប់យ៉ាងនិងយកបញ្ហាទាំងនោះមកពិភាក្សានឹងគេបាន។
កាយស្ដើងដំណើរយ៉ាងតន់ហន់ស្របនឹងសម្ដីរត់មករក អ្នកជាម្ដាយយ៉ាងលឿនជាមួយនឹងស្នាមញញឹមពពេញទៅដោយភាពសប្បាយរីករាយ។
"ម៉ាក់ប៉ា..!" អាល្អិតកូនក្មេងរត់មកកាន់មនុស្សធំទាំងពីរនាមជាឪពុកម្ដាយទាំងស្នាមញញឹមដោយមិនបានចាប់អារម្មណ៍ចំពោះវត្តមានអ្នកទីនេះនោះឡើយ ព្រោះភ្នែកលឹបអស់ណាមួយទើបនឹងងើបពីគេងផង។
"អេ៎...កូនក្មេងក្បាលខូច!" រត់ជិតនឹងទៅដល់បានអោបប៉ាម៉ាក់ហើយនឹងហាស់។ តែនាយកម្លោះមុខឌឺចេះបន្លឺហៅអាល្អិតធ្វើអោយគេងាកទៅចាប់អារម្មណ៍ភ្លេម។
"បងប្រុសស៊ុងវ៉ុន ហិហិ...!" អាល្អិតជីមីនចាប់ប្ដូរទិសដៅបែរមករត់តោងកនាយស៊ុងវ៉ុនជាប់ដូចជ័រពីក្រោយទាំងសើចខឃឹកតាមទម្លាប់។
"អួយ៎..អាល្អិតខ្លួនធ្ងន់គ្រាន់បើ!" ស៊ុងវ៉ុន ពោលពាក្យត្អូចយ៉ាងហួសចិត្ត ព្រោះតែអាល្អិតនេះរត់មកជិះខ្នងលោតឡើងមួយទំហឹងស្ទើរតែទប់ខ្លួនមិនជាប់ទៅហើយ តែយ៉ាងណាក៏នាយមិនភ្លេចចាប់ប្អូនប្រុសអោយជាប់បានដែរ ដោយខ្លាចគេធ្លាក់នោះអី។
"បងប្រុសបាត់ទៅណាបីថ្ងៃមកនេះ? ម្ដេចមិនមករកមីនៗនឹកបងប្រុសណាស់!" អាល្អិតសួរទាំងមិនព្រមចុះពីខ្នងនាយស៊ុងវ៉ុនសោះ។
បញ្ជាក់ : ខ្ញុំបានទម្លាយអាថ៌កំបាំងអោយគ្រប់គ្នាបានដឹងការពិតអស់ហើយ ដូច្នេះសុំប្ដូរឈ្មោះពីគូមីនមកជាឈ្មោះពិតជីមីនវិញ។
"ហ្អា៎...គឺបងទៅទីក្រុងទិញនំCookieអោយអាល្អិតនោះអី ឮថាឃ្លានមិនអញ្ចឹង?" កម្លោះសង្ហារសម្ដីផ្អែមចាប់បង្វិលខ្លួនមួយជុំធ្វើអោយអ្នកនៅលើខ្នងនោះសើចកឃឹករួចលើកយកមូលហេតុមកនិយាយទាំងដែលការពិតនាយទៅព្រោះតែតួនាទីសោះនឹង។
YOU ARE READING
រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)
Randomរឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២) ការរងចាំទាំងគ្មានក្ដីសង្ឃឹមអស់ជាច្រើនឆ្នាំ ប៉ុន្តែនោះក៏មកពីពាក្យមួយឃ្លាដែលគប់ទុកនៅក្នុងបេះដូងដ៏តូចមួយ។ ពាក្យថា"ស្រឡាញ់"ពីរម៉ាត់ទើបរងចាំទាំងខ្លួនដឹងច្បាស់ថាគេមិនអាចត្រឡប់មកវិញ។ ជារឿងបែបកំប្លែង ហួងហែង ឈ្លោះរប...