(វគ្គ២) ភាគ៤ ; មីន! តើជាមីនមែនទេ?

268 39 16
                                    

តើមនុស្សដែលនាយស្រឡាញ់ទទឹងរងចាំទាំងគ្មានក្ដីសង្ឃឹមសូម្បី០.១%គេពិតជាត្រឡប់មករកនាយវិញមែនឬ? វាពិតជាអភូតហេតុមួយដែលមិនគួរអោយជឿចំពោះរូបនាយផ្ទាល់ពេលបានឃើញមនុស្សដែលនាយស្រឡាញ់បានស្លាប់បាត់បង់ជីវិតអស់ពេល៥ឆ្នាំមកនេះ គេកំពុងតែឈរនៅចំពោះមុខនាយ។ តើជាការយល់សប្ដិឬក៏គ្រាន់តែជាការស្រមើរស្រមៃរបស់នាយនោះទេ?

ពេលព្រឹកប្រលឹមផ្ទៃមេឃចាប់ភ្លឺស្រឡះពពកបាំងបិទដោយពន្លឺព្រះអាទិត្យចែងចាំងស្រាចពេញផែនដីផ្ដើមរះពីទិសខាងកើតភាគឦសាន្ដដើម្បីបំភ្លឺពិភពលោក។ ញ៉ាំងអោយសត្វបក្សាបក្សីទាំងហ្វូងៗចាប់ហោះហើរលើវេហាខ្លះទុំនៅលើមែកឈើស្រែកចេកចាចស្រួយស្រទន់ផ្អែមដូចសត្វសារិកានៅសូរសំនៀងចម្រៀងបំពេរយ៉ាងពិរោះរណ្ដំបង្ករជាសម្លេងឮកងរំពងពេញព្រៃអមដោយឧស័្មនអុកស៉ីសែនខ្យល់បរិសុទ្ធបានមកពីធម្មជាតិនាពេលព្រឹកទៀតនោះ។ យល់ថាកាន់តែមានអារម្មណ៍ល្អធ្វើអោយអ្នកដែលទើបក្រោកពីគេងអាចទទួលបាននៅភាពស្រស់ស្រាយដោយគ្រាន់តែបើកបង្អួចដាក់ចិត្តប្រមូលគំនិតស្រូបទាញធម្មារមណ៍ទិដ្ឋភាពមួយនេះមកចូលក្នុងខ្លួនប៉ុណ្ណោះ។

នាយក្រាស់ទាំង១០ដួងនិងកម្លោះតូចរួមទាំងនារីក្រមុំ២នាក់ក្រោយភ្ញាក់ពីដំណេកងួតទឹកសម្អាតកាយរៀបចំតុបតែងខ្លួនរួចរាល់។ ពួកគេក៏នាំគ្នាចេញពីបន្ទប់ដើរចុះមកជាន់ផ្ទាល់ដីខាងក្រោមដែលកំពុងមានម្ចាស់ផ្ទះអង្គុយនៅកន្លែងតុអាហារ។

"អរុណសួស្តីលោកពូអ្នកមីង!" ដើរចូលមកកាន់តុអាហារមិនទាន់អ្នកទាំង១១នាក់ពួកគេក៏ស្រដីព្រមគ្នាដាក់មនុស្សចាស់ទាំងពីរដោយលោកម្ចាស់កាងជុងអង្គុយអានកាសែត ឯអ្នកស្រីអាន់យ៉ុលកំពុងរៀបចំតុបតែងបាយម្ហូបដាក់លើតុអោយមានរបៀបរៀបរយជាមួយម៉ែដោះ។ ដោយឡេកនាយក្រាស់យ៉ូនហ្គីមិនបានហាស្ដីអ្វីឈរអោយដូចរូបចម្លាក់សម្រាប់ដាក់តាំងយ៉ាងស្ងៀមស្ងាត់បំផុត។

"ចាស៎! អរុណសួស្តីក្មួយៗ! ចុះមកចំពេលមីងរៀបបាយម្ហូបរួចល្មម! ម៉ោះនាំគ្នាមកហូបបាយមក!" អាន់យ៉ុល បង្វែរអារម្មណ៍ទៅមើលតាមប្រភពសម្លេងជាមួយការឆ្លើយតបទាំងមានស្នាមញញឹមផុសនៅលើផ្ទៃមុខទៅកាន់ក្មួយៗដែលទើបតែចុះមកពីជាន់ខាងលើ។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now