(វគ្គ២) ភាគ១៧ ; មនុស្សសម្អុយ!

339 50 11
                                    

ហ្ហាមៗហ្ហឹម.!! ជម្រាបសួរអ្នកទាំងអស់គ្នា ជួបគ្នាជាមួយខ្ញុំម្ដងទៀតហើយណាបន្ទាប់ពីបាត់ខ្ញុំអស់ពេលមួយរយៈ។ តើអ្នកគ្រប់គ្នាសុខសប្បាយទេ? ការសិក្សារបស់មិត្តៗអ្នកអាននោះយ៉ាងម៉េចដែរ តើរលូនទៅមុខអត់? ចំណែកការសិក្សារបស់ខ្ញុំវិញពេលប្រឡងគឺបិះជាប់តាមធម្មតា>⁠.⁠<។

គេថាពេលវេលាគឺសំខាន់ណាស់ អ៊ីចឹងខ្ញុំមិនឱ្យខានពេលវេលារបស់អ្នកទាំងអស់គ្នាហិ.យូរនោះទេ!។ ចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះសម្រាប់ការអានភាគមួយនេះណា។ ដូច្នេះសូមរីករាយក្នុងការអាន សាច់រឿងមានដូចតទៅ÷

សំណួររអោយតែងាយហើយ ឆ្លើយក៏វាងាយដែរ តែបើខុសឆ្គងឬក៏ចាកប្រធាន ទើបនោះជាបញ្ហារបស់អ្នកស្ដាប់ក៏ដូចជាគេអ្នកសួរ។ អាល្អិតផ្អៀងត្រចៀកចាំស្ដាប់ចម្លើយតែកុំមើលសម្ដីមនុស្សធំឆ្លើយមកលឹងយ៉ាប់÷

"ហ្ហឹ...ជិះឡានមក!" នាយក្រាស់ផ្ដើមឆ្លើយទាំងលើកចិញ្ចើមសំឡឹងមើលក្មេងគេងកើយភ្លៅឥតព្រិច។ ក្មេងល្ងើរនេះចំមែនឃើញនាយជិះឡានមកហើយនៅសួរទៀត។

"បងប្រុសគឺជាមនុស្សឡប់!! ឆាប់លែងខ្ញុំភ្លេម!" អាល្អិតស្រដីទាំងមួម៉ៅក្នុងចិត្ត បម្រុងងើបចេញតែត្រូវបានយ៉ូនហ្គីសង្គត់ជាប់។ គេសួរមានន័យផ្សេង រីឯនាយវិញឆ្លើយមកន័យផ្សឹង។ អាគាត់នឹងមិនយល់មែន ឬមានចេតនាធ្វើជាមិនយល់អោយពិតប្រាកដ?

"អត់!" មួយម៉ាត់យ៉ាងខ្លីចេញពីក្រអូមមាត់របស់នាយក្រាស់។ មិនមែននាយមិនដឹងទេ តែមកពីនាយមិនចង់និយាយ ព្រោះអីដឹងអត់? ព្រោះតែមិនចង់និយាយចេញមកនឹងឯង។

ដូច្នេះបើយ៉ូនហ្គីមិនប្រាប់ អញ្ចឹងទុកអោយខ្ញុំជាអ្នកប្រាប់ដល់អ្នកទាំងអស់គ្នាវិញហ្ន៎?

នាយមកក៏ព្រោះតែមកតាមអាល្អិតក្មេងល្ងើរនឹងណា។ ហើយដែលនាយដឹងរឿងថាក្មេងខ្លះមកទីនេះមានគម្រោងការចង់ធ្វើអ្វី គឺដោយសារតែលោកម្ចាស់កាងជុង។

ម៉្យាងនាយបានដឹងតាំងពីចាប់រើមកនៅផ្ទះលើភ្នំម្ល៉េះ។ ព្រោះអីមុនពេលមកនឹង លោកម្ចាស់កាងជុងក៏បានឆ្លៀតប្រាប់នាយនិងណាមជូន ពីរឿងនេះថែមទាំងទាក់ទងនិងជីនដែរ។វាមិនចម្លែកអីទេ ដែលកាលពីណាមជូនជួបជីននោះគេសួរនាំឫកពារដូចជាខឹង តែនោះគឺជាការពិត អារម្មណ៍គេពិតជាខឹងហើយនិងអន់ចិត្តបញ្ជូលគ្នា។ ទើបមកដល់ផ្ទះលើភ្នំហើយ!ពេលបាននជួបជីនភ្លេម នាយយទប់ចិត្តមិនអោយមានការខឹងសម្បារគេមិនជាប់! ប៉ុន្តែក៏អរគុណដែលណាមជូនអាចធ្វើចិត្តអោយធ្ងន់បាន ត្រឹមតែសួររគេសំឡេងតូចធំ តែបើធ្វើទៅតាមចិត្តដែលនាយខឹងវិញប្រហែលបានកក្រើកមួយចម្ការផ្លែប៉ោមមិនខាន។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now