(វគ្គ១) ភាគ៥ ; Gameស្លាប់រស់?

364 32 2
                                    


មនុស្សគ្រប់រូបមិនមែនសុទ្ធតែគ្មានអាថ៍កំបាំងលាក់ទុកបង្កប់នៅក្នុងចិត្តនោះទេ។ ប៉ុន្តែពេលខ្លះពួកគេត្រូវលាក់ព្រោះមានហេតុផលដែលចាំបាច់មិនអាចប្រាប់អោយមនុស្សជុំវិញខ្លួនបានដឹងប៉ុណ្ណោះ។

ការប្រកួតបាល់បោះតង់ចុងក្រោយក៏ត្រូវបានបញ្ចប់ដោយការបញ្ចប់មួយនេះធ្វើអោយអ្នកខ្លះពេញចិត្តត្រេកអរយ៉ាងខ្លាំង រីឯអ្នកមួយចំនួនទៀតក៏មានការខកបំណងនិងមិនសប្បាយចិត្តដូចគ្នា។

ចំណែកឯយ៉ូនហ្គីក៏ត្រូវបានគ្នីគ្នាសមាជិកក្រុមរបស់គេនាំយកទៅបន្ទប់សង្គ្រោះបឋមដែលនៅក្នុងសាលាសកលភ្លេមៗពេលបញ្ចប់ការប្រកួតមិនទុកអោយFanឬអ្នកគាំទ្រដែលអររំភើបលាយព្រួយបារម្ភពីយ៉ូនហ្គីក្នុងពេលតែមួយចូលមកសួរនាំឬសួរសុខទុក្ខidolពួកគេទាន់អីបន្ដិច។

+បន្ទប់ពេទ្យបឋម!!

នៅក្នុងបន្ទប់ពេទ្យបឋមក្នុងពេលនេះមានមនុស្ស៥ទៅ១០នាក់ដែលជាសមាជិកក្រុមរបស់យ៉ូនហ្គីនៅពេញបន្ទប់ពេទ្យរួមទាំងថេយ៉ុងនិងម៉ារីនផងដែរ។ ចំណែកឯយ៉ូនហ្គីដែលអង្គុយលើគ្រែដោយមានអ្នកគ្រូពេទ្យជួយពិនិត្យនឹងឈ្លីកជើងអោយគេដោយភាពស្ងៀមស្ងាត់បំផុត។

"ជើងបងប្រុសរបស់ខ្ញុំយ៉ាងម៉េចទៅហើយអ្នកគ្រូពេទ្យ?" ថេយ៉ុង ពេលឃើញអ្នកគ្រូពេទ្យពិនិត្យមើលកជើងយ៉ូនហ្គីរួចមិនទាន់ គេក៏ចោទសួរភ្លែតរួមទាំងគ្រប់គ្នាដែលអង្គុយរងចាំស្ដាប់ចម្លើយធ្វើទឹកមុខរហន់ចង់ដឹងដូចយ៉ូនហ្គីត្រូវរបួសដេកពេទ្យ២អាទិត្យយ៉ាងចឹង។

"គេមិនអីទេ! អ្នកគ្រូបានពិនិត្យឈ្លីកជើងនិងលាបថ្នាំបំបាត់ការឈឺចុកចាប់អោយរួចហើយ គ្រាន់តែថាពេលនេះមិនអាចអោយប្អូនដើរបានមួយរយៈប៉ុណ្ណោះ ព្រោះកាលបើដើរអាចនឹងធ្វើអោយកជើងប្អូនកាន់តែហើមខ្លាំងជាងនេះលើសដើមបាន" អ្នកគ្រូពេទ្យ និយាយរៀបរាប់ទាំងដៃមម៉ាញឹកនឹងការរៀបចំសម្ភារៈពេទ្យទុកដាក់ក្នុងប្រអប់វិញអោយបានត្រឹមត្រូវ។

"ចុះពេលណាគេអាចដើរបានវិញ?" ណាមជូន សួរបន្ថែមពីក្រោយថេយ៉ុង។

"ប្រហែល១ទៅ២អាទិត្យ ដោយសារប្អូនប្រើកម្លាំងជើងខ្លាំងពេករហូតធ្វើអោយកជើងប្អូនប៉ះទង្គិចខ្លាំងនឹងហើមធំដល់ថ្នាក់នេះ ទោះជាប្អូនព្យាយាមចង់ដើរពេលនេះក៏មិនអាចដើរបានដែរ"

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now