Pate: 2

128 13 4
                                    

ទឹងនឹង! សម្លេងសារពីទូរស័ព្ទដាស់អោយ Chinmoភ្ញាក់ពីការគេងក្នុងម៉ោងរៀនឡើងក្រញាងខ្លួន ស្មានតែគ្រូហៅ រហូតដល់ Zin Xuemei ត្រូវភ្ញាក់តាម ដែរ ។

"ស្អីឯងនឹង? អ្នកណាទារបំណុលឬយ៉ាងម៉េច? "​ ស្រីស្អាត​​ សួរឡេីង​ នាងកំពុងអានប្រលោមលោកជក់ចិត្តផង​ ​សុខៗអាលោកមិត្តនេះនាំអោយបែកអារម្មណ៍អស់។

​ " គ្មានស្អីទេ​ គ្រាន់តែសារលោតមក😁"​

​ -​ ឯងកុំភ្លេចមកថ្នាក់សិល្បៈផង​ ថ្ងៃនេះបងមានរឿងសំខាន់!

​ សំខាន់អីរបស់គាត់ទៅ​ ? គេធ្វេីជាជំនួយការគាត់តាំងពីរៀនទី11​ ស្អីក៏ថាសំខាន់ដែរ​ តែចុងក្រោយគ្មានអីក្រៅពីហៅទៅមេីលពួកប្រុសស្អាតអីអស់នោះទេ។

​ " បងជីដូនមួយឯងទៀតហេីយហ្ហេស? ឯងមិនចេះហត់ទេអី​ ទៅធ្វេីការងារអីអត់ប្រយោជន៍អស់នឹង"

  "សប្បាយណាស់😇គ្មានអ្វីត្រូវហត់ទេ  គិតតែឯងទៅ​  ការងារយ៉ាងម៉េចហេីយ​ថតរឿងអីទៀត? "​ ប្រាកដណាស់ នាងស្អាតបែបនេះ មិនប្លែកទេន៎ ដែលនាងជាតារាម្នាក់ដែរ។

"  Series ថ្មីនឹងខ្ញុំមិនមែនតួសំខាន់ទេ ដូច្នេះខ្ញុំទំនេរច្រើនហើយ  យើងមានពេលដើរលេងច្រើន😁 "

  "នៅចង់ដើរលេងទៀតឬ  ទៅក្រៅប្រទេសរាល់ខែ ដើរមិនឆ្អែតទៀតហេស? ខ្ញុំថាឯងប្តូរអាជីពទៅធ្វេី​ Guide វិញទៅសមជាង"  គឺច្រណែនមិត្តភក្តិម្នាក់នេះសឹងអីទៅហើយ តែមើលនាងចុះ  មិនចេះស្កប់ស្កល់អីបន្តិច។

   "ខ្ញុំត្រូវទៅហើយ ចាំជួបគ្នាម៉ោង8នៅហាងបាយរបស់ម៉ាក់ខ្ញុំចុះ "Chinmo និយាយទទាំងរៀបចំកាបូប មិនដើរចេញពីថ្នាក់ទៅ ផ្នែកសិល្បៈ ទុកអោយមិត្តនៅអង្គុយដកដង្ហើមធុញថប់ ព្រោះពេលអាល្អិតនេះមិននៅ នាងត្រូវឈឺក្បាលជាមួយពួកប្រុសៗ នឹង Fan អីបែបនេះ😌។

     ជំនាញសិល្បៈ
   " មកហើយហ្ហ?  ឆាប់ឡើងមកជួយគិតបងបន្តិច ប្រុសបីនាក់នេះគួររើសអ្នកណាជាសង្សារបែបប្រាកដប្រជា 🤨" 
ថាអីចេះខុស  រឿងសំខាន់គាត់មែន!  Chinmo ញញឹមហួសចិត្ត មុននឹងតប

  " បងកុំសួរខ្ញុំ  សួរបេះដូងខ្លួនឯងទៅវាត្រូវការអ្នកណា​ ? "

I don't know about youDove le storie prendono vita. Scoprilo ora