Part15

82 4 4
                                    

Note:
Yaoji: Gemini
Chinmo:Fourth

(តពីវគ្គមុន)

​ At the morning:

ក្រោយពីគេងអស់ជាច្រេីនម៉ោងហេីយ​ Fordភ្ញាក់ពីដំណេកទាំងក្បាលឈឺខ្ទោកៗមិនទាន់បាត់​ មកពីជាតិស្រាកាលពីយប់មិញ​នោះឯង​ ប្រុសរាងល្អិតចាប់បេីកភ្នែកមេីលជុំវិញក៏ដឹងថាជាបន្ទប់ខ្លួនឯង​ គេងេីបអង្គុយរកនឹករឿងកាលពីយប់មិញ​ ព្រោះ​ឆ្ងល់​ដែលមកនៅក្នុងខុនដូរដោយរបៀបណា។

​ ហេីយវិនាទីនោះគ្រប់យ៉ាងក៏ផុសឡេីងទាំងស្រពេចស្រពិលក្នុងខួរក្បាលម្តងបន្តិចៗតាមអ្វីដែលបានចាំព្រៀលៗពីហេតុការណ៍កាលពីយប់មិញ​ រូបភាពតាំងពីនៅក្លឹប​ មកដល់ខុនដូរ​ រួមទាំងខ្លួននឹង​..​គេបានធ្វេីស្អីខ្លះចាំផ្តេីមប្រាកដជារូបភាព​

​ "មិនបានយស់សប្តិទេហេស? ! "

​ Ford​ព្យាយាម​រកនឹកម្តងហេីយម្តងទៀត​ កាន់តែរំលឹកកាន់តែច្បាស់ទៅ​ពិសេសត្រង់ សំលេងថ្ងូរទាំងនោះ​ អារម្មណ៍​ ការប៉ះពាល់...ព្រះអេីយ! អាចទៅរួចបាន​យ៉ាងម៉េចទៅ? ខ្លួនស្រវឹងដល់វង្វេងវង្វាន់ព្រមអោយខ្លួនទៅគេងាយបែបនេះផងឬ? ហឺហឺ.... មិនគួរទេ😭

​ មកពីមិនឃេីញសូម្បីស្រមោលប្រុសខ្ពស់ស្រឡះម្នាក់នឹងហេីយ​ បានជាកាន់តែធ្វេីអោយ Ford​វិលវល់​ បេីគេនៅក៏ឆាប់យល់ស្ថានការណ៍ជាង​ គ្រាន់តែ​បេីគេនៅមែន​ មិនដឹងលក់មុខយ៉ាងម៉េចទេ​ ។

​ Ford​បែរមកមេីលខ្លួនឯងវិញក៏ឃេីញថា​ គ្មានសល់សម្លៀកបំពាក់ស្អីជាប់ខ្លួនបន្តិចទេ គេក៏ប្រញាប់ក្រោកស្ទុះទៅបន្ទប់ទឹក​ ។

​ ប៉ុន្តែ...ព្រូស!

​ មកពីមិនបានត្រៀមខ្លួនជាមុន​ គ្រាន់តែ​ងេីបចេញពីគ្រែមិនបានមួយជំហានផង​ គេក៏ត្រូវដួល​ ភ្លាមៗធ្លាក់ពីលេីគ្រែតែម្តង។ Ford​ទេីបតែទទួលដឹងអារម្មណ៍ទាក់ទងនឹងរាងកាយ​ ពេញមួយតួរខ្លួនរបស់គេពេលនេះគឺ​ ឈឺឡេីងស្រគារអស់ហេីយ​ ពិសេសផ្នែកខាងក្រោម ចុករោយ​យ៉ាងខ្លាំង​សឹងតែងេីបឈរ​មិននឹង​ទៅហេីយ​ មិនដឹងជាធ្វេីស្អីខ្លះទេ​ បានវេទនា​ដល់ម្លឹង​។ តែយ៉ាងណាFord​ នៅតែអាចនាំខ្លួនឯងទៅដល់បន្ទប់ទឹកបានសម្រេច​ ព្រោះ​គ្មានអ្នកណាមកជួយទេ😖​ (អាណិតណាស់)។

I don't know about youWhere stories live. Discover now