Part6

86 6 10
                                    

   Note:
-don't forget listen music👆
-Yaoji:Gamin
-Chinmo:Fourth

     តាមផ្លូវ:

អាហារពេលល្ងាចត្រូវបានបញ្ចប់យ៉ាងរីករាយ ជាពិសេស Chinmo មុខរីកជាងគ្រាប់ជីទៀត បានញាំឆ្អែតខ្លាំងព្រោះតែគេសុំកម្មង់អីក៏បានតាមតែចិត្ត  អ្នកនាំមកមិនសូវជាបានញាំប៉ុន្មានទេ ព្រោះជាធម្មតាYaojiក៏ញាំតិចតួចបែបនេះដែរ។

"ថ្ងៃនេះសប្បាយណាស់😁 អរគុណបងមែនទែន" តាមផ្លូវត្រឡប់មកវិញ ឃើញថាស្ងាត់ក៏នាំនិយាយឡើង។

"ក្មេងតែមានស្ករគ្រាប់បែបនឹង"

"ហេ! បងថាអោយអ្នកណាក្មេង ?"

"មានខ្លួនហ្ហ?" ទើបដឹងថា គេក៏ចេះបេះបួយដែលតើនៀក😒

"បងចង់ថាអោយខ្ញុំច្បាស់ណាស់ កុំមកធ្វើជាមុខ ស្មើរមិនដឹងរឿង ខ្ញុំឆ្ងល់បងមែនតាំងពីកើតមកសើច បានប៉ុន្មានដងហើយ? ខ្ញុំចង់ឃើញ បងសើចP'Gem ណាៗ...." Chinmoធ្វើភ្នែកម៉ក់ៗដូចជាអង្វករអោយគេអាណិត តែបែបនេះពិតជា..គួរអោយស្រលាញ់ណាស់ គេមានមុខមាត់cute2 ពែលធ្វើចឹងទៅកាន់តែចង់ចាប់មកក្រញិចទេ 😉។Yaojiងាកមើលបន្តិច មាត់គេញោចជាស្នាមញញឹមតិចៗ តែឫកពានៅតែធម្មតាតាមទម្លាប់ដដែល ម្យ៉ាងChinmoមិនសូវជាចេះសង្កេតផងក៏មិនបានដឹងអ្វីសោះ។

"ចង់ឃើញក៏ព្យាយាម" មាត់និយាយតែ ស្មារតី នៅតែបើកឡានបន្ត ចឹងក៏ពិតមែនតែ ក្មេងរលាមដូចជា Chinmoនៅម៉េចស្ងៀម គ្រាន់តែលឺភ្លាមចង់ញ៉ោះគេភ្លែតតែម្តង។

"បងចាំតែមើលទៅ បើខ្ញុំអាចធ្វើអោយបងសើច រាល់ថ្ងៃបានប៉ាវបាយខ្ញុំផង បង!ឈប់ត្រង់នឹងហើយ ថ្ងៃនេះអរគុណហើយណា P'Gem👋" Chinmo ចុះពីឡានទាំងរាដៃ byebye ញញឹមយ៉ាងស្រស់ដាក់អ្នកក្នុងឡាន គេគ្រាន់តែងក់ក្បាលទទួល តែនៅមិនទាន់បើកទៅណារហូតដល់រាងស្តើងដើរចូលក្នុងបាត់ ទីនេះជាផ្ទះជួលច្រើនជាន់ ជណ្ដើរជើងជាផ្លូវឡើង មនុស្សនៅច្រើន ហើយសឹងតែគ្រប់ប្រភេទ ប៉ុន្តែមិនមែនថា Chinmoមិនគិតពីសុវត្តិភាពខ្លួនទេ គ្រាន់តែគេចង់រស់នៅដោយខ្លួនឯង​ មិនចង់លំបាកដល់គ្រួសារដែលនៅខេត្តផង​ ម្យ៉ាងគេក៏នៅទីក្រុងនេះយូហេីយ​ គ្រាន់តែតាំងពីក្មេងនៅជាមួយ​ លោកអ៊ុំ​ ត្រូវ​ជាប៉ា​ របស់​បងស្រី​ Ling qingqing​ ជាបងជីដូនមួយដ៏ស្រស់ស្អាត​តែសាវានឹងឯង​ តែពេលរៀនសកលក៏ចង់នៅឯកជនជាងទេីបមកជួលបន្ទប់​នៅទីនេះទៅ។

I don't know about youWhere stories live. Discover now