Part18

88 12 1
                                    

Note:
Yaoji: Gemini
Chinmo:Fourth

ពេលថ្នាក់បានបញ្ចប់​ អ្នកព្រមព្រៀងគ្នាទៅញាំអីក៏ចេញដំណេីរទៅដោយ​ Xuemei​ ជិះឡានផ្ទាល់​ខ្លួនតែម្នាក់ឯង​ កុំអោយស្អែកឆាប់ល្បីពេក​ហេីយ​ កម្លោះទាំងពីរអោយជិះជាមួយគ្នាទៅវាល្អជាង។

​ មកដល់ហាងម្នាក់ៗពេញចិត្តនឹងសោភណ្ឌភាព​ ការតុបតែងតែម្តង​ សសាកសមនឹងឈ្មោះដ៏ល្បី ខុសអីតែ Yaoji​ ដែលគ្រាន់តែងាកមេីលខាងៗបន្តិច​ ធ្វេីដូចជាមិនប្លែកភ្នែកអ្វីសោះ។

​ "ស្វាគមន៍​មកកាន់​ Sweet love បាទ😇"

​ បុគ្គលិក​ឈរនៅមាត់ទ្វារអោនគោរពតាមការ​ស្វាគមន៍ភ្ញៀវ​ តែដល់ងាកឃេីញអ្នកក្រោយគេ​ ក៏កាន់តែរៀបឫកជាងមុនបន្តិចមុននឹងនិយាយ

​ "សួស្ដី​លោកប្រ.."

​ "អ្នកមេីលការនៅទេ? "​ Yaoji​សួរកាត់ភ្លាម​ ដូចជាមានអ្វីមិនចង់អោយបន្ត​ ខណៈពេលដែល Xuemeiរត់ទៅរកតុទៅហេីយ​ តែChinmo​នៅត្រចៀករហ័ស​លឺការសន្ទនាពួកគេ។

​ "អ្នកនាង​ Yun ទេីបតែចេញទៅមុននេះបន្តិចទេបាទ​ លឺថាត្រូវទៅមេីលហាង Memory food បន្តិច​"

​ -Memory Food អ្នកនាង Yun?

តាមការចាំ​ នេះជាឈ្មោះហាងអាហារមួយនោះតេី​ ស្តាប់​ទៅនារីម្នាក់នោះទំនងជាម្ចាស់ហាងហេីយ​ ថែមទាំងជាអ្នកមេីលការនៅហាងនេះដែរ​ ម៉េចក៏ Yaoji​ ត្រូវ​ស្គាល់នាង?

​ គេស្គាល់ស្រីៗអ្នកមានជារឿងធម្មតាទេ​ តែ​ករណីដែលទាក់ទងប្អូនស្រីបុគ្គលិក​ម្នាក់​រួចទៅហេីយ​ហេតុអីនៅសួររកម្ចាស់ហាងដែរ? គេដូចជាសាវាពេកទេដឹង? ​ នៅមិនរាប់ដែលគេមករាយមន្តស្នេហ៍ដាក់​សិស្ស​ក្នុងសាលា​ រួមទាំងChinmo​ម្នាក់ផង!

​ "​Fourth​ទៅអង្គុយមុនទៅ​ ហេីយកម្មង់ញាំចុះ​ ខ្ញុំ​មានការបន្តិច​ "

​ "ទទួលភ្ញៀវ​ទៅ"​ Yaoji​និយាយ​ជាមួយនាយល្អិតបន្តិច​ រួចងាកមកបញ្ចាបុគ្គលិក។

​ "បាទ​😊​ សូមអញ្ចេីញប្អូនប្រុសតូច"

​ ខ្លួនឯងតូច​ មុខក្មេងដល់ថ្នាក់គេហៅចឹងផងឬ? នាយនឹកឆ្ងល់​ ទាំងយកដៃស្ទាបមុខខ្លួនឯងដូចមិនសូវជឿ​ តែក៏មិនភ្លេចតាមមេីលប្រុសរាងខ្ពស់ដែលដេីរចេញទៅម្ខាងទៀត​ មេីលទៅដូចជាស្គាល់ផ្លូវហាងច្បាស់ណាស់​ តែមានអារម្មណ៍ថា​ កន្លែងដែលគេចូលទៅដូចជា​ ផ្នែកធ្វេីអាហាអ្វីបែបនេះ។

I don't know about youNơi câu chuyện tồn tại. Hãy khám phá bây giờ