part 10

74 9 7
                                    


Note:
   Yaoji: Gemini
​ Chinmo :Fourth


តារាងបាល់:

"អូហូ...! មិនដែលដឹងសោះ​ ថាពេលទាត់បាល់ម្តងៗមនុស្សច្រេីនថ្នាក់នេះ"​ Ford​ និយាយឡេីង

​ Fordមិនបានមកតែម្នាក់ឯងទេ​ ដូចដឹងហេីយ​អូសគែឯងអោយមកជាមួយអោយទាល់តែបាន។

​ " បងមិនដែលមកចឹងហេីយ​ នេះនឹកឃេីញអីបានជាបបួលខ្ញុំមក​ សង្ស័យ​ Fan​ អ្នកណាទេដឹង? 🤨" Chinmo សួរទាំងធ្វើពើ គេមិនមានតែចម្លែកហើយ😌។

" គ្មាន Fan អ្នកណាទេ ចេះតែមកទៅ អផ្សុក!"

Fordប្រញាប់ដោះសារទាំងដែលនិយាយនឹងមិនតាំងបានមើលមុច Chinmoផង ភ្នែករវល់តែរេទៅមកនៅតារាងដូចជាតាមមើលអ្វីមួយ។

- កាយវិការបង្ហាញមកច្បាស់យ៉ាងនេះហើយនៅប្រកែកទៀត 😅

Chinmo គិតទាំងហួសចិត្ត តែមិននិយាយល្អជាង ខ្លាចបានសុីបាតដៃហោះអីទៅ Ford កាចខ្លះដែរនឹងណា ។

" បង Mark ពាក់អាវលេខប៉ុន្មានន៎?"

Chinmoនិយាយលឺៗធ្វើជាសួរឡើងបំណងចង់ល្បងអ្នកខ្លះទេ។

" 23 " Ford ស្រាប់តែឆ្លើយដោយភ្លេចខ្លួន សង្ស័យតែទន្ទេញលេខនឹងជាប់ក្នុងខួរក្បាលផងក៏មិនដឹង😏។

"បងដឹងដែរឬ? ភ្នែករហ័សជាងខ្ញុំទៀតនៀក អាខាងមើលអ្នកដែលខ្លួនលួចចូលចិត្តនឹងស្គាល់"

​ "គ្មានទេ! ចេះតែឆ្លេីយទៅ"​ fordភ្ញាក់ខ្លួនវិញ​ ពេលលឺ Chinmoសួរមក​ មិញស្មារតីហោះទៅតារាងបាត់​ អត់ដឹងខ្លួនច្រឡំឆ្លេីយជាមួយក្មេងបុិនជីកឬសគល់​ ធ្ធេីអោយគេចាប់បានហេីយ។

​ ផ្លុក​!

​ "​យេ​ៗ.....! ! ! ស៊ុតចោលហេីយ! 😁"​

​ គ្រាន់តែ​ក្រុមខាង Mark​ ស៊ុតបាល់ចូលមួយ​ គ្រាប់​ភ្លាម Ford ត្រេកអរ​ដល់ថ្នាក់លោតទៅអោប Chinmo​ដែលសឹងតែទប់លំនឹងមិនចង់ជាប់ផង​ កុំតែបានអ្នករាងខ្ពស់ឈរក្បែរ Chinmo​ ជួយបែរខ្លួនមកពាំងកុំអីដួលទាំងពីរបាត់ទៅហេីយ។

​ -​ យ៉ា...ម៉េចក៏គេដូចជាទេវបុត្រដែលត្រដាង ស្លាបមកជួយគ្រប់ពេលចឹង😇

I don't know about youWhere stories live. Discover now