part 20

135 10 4
                                    

Note:
Yaoji : Gemini
Chinmo: Fourth

ថ្ងៃដដែល :

ក្រោយពី Ford រត់ចេញទៅបាត់ អ្នកបង្កហេតុដក ដង្ហើមធំបន្តិចដោយភាពទើសទល់ ទឹកមុខរបស់គេដូចជាក្រៀមក្រំទៅតាមយ៉ាងម៉េចមិនដឹង ទាំងដែលគេតាំងចិត្តធ្វើសោះ។

"បងបានខ្លួនក្មេងម្នាក់នឹងទៀតហើយឬ?"

"គ្រាន់តែថើបជះកំហឹង"

Mark តបទាំងដើរចេញពីបន្ទប់ទឹកទៅលាងដៃ លុបមុខចេញ ខណៈដែល Meak នៅឈរអោបដៃនិយាយជាមួយ។

"បងបានសន្យាហើយ គ្រាន់តែធ្វើបាបវា បងមិនត្រូវ ចិត្តទន់ទេ"

"មែន! បើគ្រប់យ៉ាងជាការពិត យើងនឹងធ្វើលើគេអោយសាកសមដូចគេធ្វើលើឯង​ តែឯងកុំលូកដៃ​ "

​ "​តេីយ៉ាងម៉េចទៅ? ខ្លួន​ប្រាណ​វាត្រូវចិត្តបងទេ? "

​ Meak​ សួរទាំងមាត់អមដោយស្នាមញញឹម​ វាជាស្នាមញញឹមខុសពីកែវភ្នែកដែលសំលឹងមេីលបងប្រុស​ទីទៃដោយអារម្មណ៍ម្យ៉ាងទៀតពិបាកស្មានត្រូវ​ ។

​ "ឯងក៏ធ្លាប់ចាញ់កលគេ​ ឯងគួរតែដឹងហេីយ​ "

​ Mark ងាកមកតបជាមួយ​ ដូចជាមិនចិត្តពេលលឺសំណួរនោះ​ ហាក់ដូចជាឃ្នេីសចិត្តខ្លាំងណាស់បេីត្រូវនឹកដល់រូបភាព​ ប្រុសមាឌតូចនោះនៅជាមួយអ្នកផ្សេង​ ក្មេងខ្លួនងាយ!ជាប្រុសហេីយ​នៅមានចរឹកបែបនេះទៀត​ !

​ "ក៏..​យូរហេីយ​ ខ្ញុំ​សឹងតែភ្លេចសំលេងថ្ងូររបស់គេដែរ​នឹងណា​ នឹកហេីយឈឺចិត្តណាស់​😓"

​ "បានហេីយ​ចាំយេីងចាត់ការ​ កុំតែទៅបេីកឡានអោយគេបុកទៅបានហេីយ"​

​ នាយកម្លោះនិយាយហេីយក៏ដេីរចេញទៅ​ ព្រោះ​គេដូចជាមិនចង់នៅស្តាប់បន្ត​ មិនដឹងដែរ​ គ្រាន់​តែ​កូនចិត្តមួយវាមិនចង់លឺរឿងអស់នោះ។

​ Mark​ ដេីរចេញផុត​ ទឹកមុខស្រពោនមុននោះរបស់​Meakផ្លាស់ប្តូរមួយរំពេច​ គេប្រែមកជាញញឹមម្តងទៀត​កែវភ្នែក​តាមសំលឹងស្រមោលអ្នកទេីបនឹងទៅមិនដាក់​ វាមិនដូចពេលដែលគេនៅនិយាយជាមួយបងប្រុសមុននោះអីបន្តិច
​គេថែមទាំង​ ប្តូរទៅមានទឹកមុខឹងសម្បារមួយបែបទៀតភ្លាមផងដែរ​ ។

I don't know about youWhere stories live. Discover now