Part13

79 8 2
                                    

Note:
Yaoji: Gemini
Chinmo: Fourth

       Morning :

ពន្លឺព្រះអាទិត្យរះចាំងចូលតាមបង្អួចដែលមានវាំងននបាំង បញ្ជាក់ពីថ្ងៃថ្មីកំពុងឈានចូលមកដល់ អ្វីៗក៏​ថ្វីទៅតាមនោះដែរ។

​ ពេលនេះម៉ោង8ព្រឹក​ នៅខាងក្រៅភ្លឺព្រោង​ព្រាត​ ខុសតែនៅក្នុងបន្ទប់មួយដែលមានប្រុសមាឌតូចបន្តិចជាម្ចាស់បន្ទប់នៅក្រាបផ្កាប់មុខគេងនៅឡេីយ​ មិនមែនមិនទាន់ភ្ញាក់អីទេ​ ក៏ភ្ញាក់ហេីយគេងទៅវិញអាងថាជាថ្ងៃមិនរៀន។

​ ចំណែក Yaoji​ គេក្រោកទៅងូតទឹករៀបចំខ្លួនរួចរាល់តាំងតែពីព្រឹកព្រលឹម​ ព្រោះជាទម្លាប់តែងតែក្រោកលឿនទោះជាគេងយូរក៏ដោយ។ មនុស្ស​ឧស្សាហ៍​ តែងេីបហេីយមិនចេះទំនេរទេ​ គេចេញទៅទិញគ្រឿង​ បន្លែ​...មកធ្វេីម្ហូបសម្រាប់អាហារពេលព្រឹក​រួមទាំងទុកពេលថ្ងៃផងដែរ(​ កុំមេីល​Gemរូបពិតណា​ តែខ្នោសកោសដូងមិនស្គាល់ផង😎)​ មកពីរវល់យូរដែរ​ ទេីបមិនបានទៅមេីលអ្នកគេង​ ម្យ៉ាងគេគិតថាទុកអោយគេងបែប​នឹងទៅ​ ដូចជាងងុយខ្លាំងហេីយ​មេីលទៅ​ យប់មិញមិនចង់គេងដល់តែបាន​ មិនចង់ងេីប​ ក្មេងអេីយក្មេង!

​ មកមេីលChinmo ឯណេះវិញ គ្រាន់តែ​ក្លិន​ឈ្ងុយ​ប៉ះច្រមុះបន្តិចក៏ដឹងខ្លួនស្ទុះក្រោកអង្គុយភ្លែត​ ខួរក្បាល​ដ៏តូចចាប់ផ្តេីមរិះគិត​ ថាមានអ្នកណាមកធ្វេីអីនៅបន្ទប់គេ​ នៅម្នាក់ឯងច្រេីនថ្ងៃហេីយមិនដែរ ក្រោករកបាយព្រឹកស្អីផង​ អេ...ឬក៏...😳

​ ប្រុសល្អិតប្រញាប់ងេីបពីគ្រែទាញខោាវអោយមានរបៀបបន្តិចមុនដេីរទៅផ្នែកម្ខាងទៀតនៃបន្ទប់​ បន្ទប់​មិនជាធំអីណាស់ណាទេ​ គ្រាន់តែគេមាន បែងចែកកន្លែងបានល្អ​ មិនលូកលំអោយពិបាករស់នៅ។

​ " P'Gem! "​ ដេីរទៅដល់ Chinmo​ឃេីញតែខ្នងគេក៏ស្គាល់ទៅហេីយ​ តែនៅភ្ញាក់ផ្អេីល​ ដោយគិតថាគេទៅវិញហេីយ​ ស្មានមិនដល់​ គេនៅ​ថែម​ទាំងមកដុត​ មិនមែនទេ! ធ្វេីអាហារនៅចង្រ្កានបាយធ្វេីមិនដឹង។

​ "ខ្ញុំ​គិតថាឯងមិនងេីបទេ"

​ បាទសូមអរគុណ🙏​ ពាក្យ​ស្វាគមន៍​នាពេល​ព្រឹក ដ៏មានន័យពី Cr​ ។

I don't know about youWhere stories live. Discover now