Pate4

87 8 4
                                    

         បន្ទប់សិល្បៈ  :
   "ម៉ោះ! ទាំងអស់គ្នាថ្ងៃនេះបងមាន Game សប្បាយៗលេង មើលទៅដូចជាស្ងប់ស្ងាត់ខ្លាំងណាស់ " សិស្សច្បងម្នាក់នៅឆ្នាំទី4 ក្រោកឈរ និយាយឡើងទាក់ទាញចំណាប់អារម្មណ៍របស់គ្រប់គ្នាអោយបែរមកស្តាប់គាត់។

" វ៉ាវ ល្អណាស់បង 🤗 ខ្ញុំកំពុងតែឈឺក្បាលនឹងបង្រៀនសិស្សដ៏កំពូលនេះផង"  ក្មេងឆ្នាំទី2 កម្ពស់មិនសូវបានទេ តែបាន cuteយោងម្នាក់ ស្រែកឡើង ដូចជារីករាយនឹងសំណើរនេះណាស់  ពេលគេសើចក៏ចេញថ្ពាល់ខួចតិចៗក្បែរមាត់ គេឈ្មោះ Ford Allan ជាអ្នករៀនផ្នែកទីផ្សារទេ តែត្រូវសិស្សច្បងស្គាល់គ្នាអូសមកជួយបង្រៀន Piano ព្រោះគេស្ទាត់ជាមួយឧបករណ៍ភ្លេងនេះខ្លាំង​ ថែមទាំងច្រៀងពិរោះទៀតផង​ តែយ៉ាប់ត្រង់ថា​ រាងខ្ចិលបន្តិច​ញាំច្រេីនបន្តិច​ ហិហិ​😜។

   "​N'Fordថាអោយអ្នកណាហា..."  ប្រាកដណាស់សិស្សមានមិនប៉ុន្មាននាក់ទេ ហើយប៉ះអាសិស្សជាបងទៀត វាវេទនាចិត្តចឹងហើយ ខឹងជេរក៏មិនបាន វៃក៏មិនបាន ក្តៅចិត្តមែន!

​     " Pi មានខ្លួនមែន? "  ន៎ វាចឹងហាស ទាំងសិស្សទៅទាំងគ្រូ មិនចេះចាញ់គ្នាសោះ។

​      " A'Mark អេីយ...!  បានហេីយ​គ្នាយេីង​ ចាប់គូរទៅ​មួយក្រុមបួននាក់ណា​ លឿលឿនៗមកឆាប់ឡេីងអ្នកអត់ចាប់គូរបងពិន័យហេីយ"​  សិស្សច្បង​ Chanan  ជាអ្នកប្រធានផ្នែកបញ្ជាឡេីង​ បន្ទាប់ពីស្តីអោយ​ ប្អូនដែលឈ្លោះគ្នាមិញរួច។ ទាំងអស់គ្នាសុទ្ធតែប្រញាប់រកគូរ រញ៉េរញ៉ៃពេញបន្ទប់ខ្លះក៏គ្រប់គូរហើយ ខ្លះក៏នៅមិនទាន់រកបានផង ។

     " Pii លឿនឡើង ត្រូវពិន័យឥឡូវហើយ !" Ford ប្រញាប់ចាប់ដៃអ្នកនៅក្បែរ រវល់តែឈរធ្វើឬក នៅនឹងហើយ😣។ ទោះឈ្លោះក៏ស៊ូត្រូវគ្នាសិនដែរ​អារឿង Gameនឹង​ Ford​មិនចូលចិត្តប៉ុន្មានទេ​ តែបេីត្រូវិន័យខ្មាសគេទេីបសំខាន់ជាង​ចឹង។

​ "​ បង​យេីងរកមនុស្សបន្ថែមទៅ​😇"​ Chinmo​ (Fourth)យកហ្គីតាទុកម្ខាង​ ហេីយងាកមកបបួលប្រុសមុខស្មេីរ​ដែលមិនខ្វល់នឹងមជ្ឈដ្ឋានជុំវិញខ្លួន ទោះជាចង់អូស ទៅណាក៏នៅតែ ធ្មឹងបែបនោះដដែល នេះកុំតែរូបរាងល្អទេណា កុំធាក់ផ្កាប់មុខហើយ😒។

I don't know about youWhere stories live. Discover now