Part 5

88 9 4
                                    

Note:
_Yaoji :Gemmini
_Chinmo: Fourth

ក្នុងបន្ទប់សង្រោះបឋម:

នៅក្នុងបន្ទប់មានមនុស្សច្រេីនបន្តិច​ ធ្វេីអោយ Yaoji រារែកមិនចង់ចូលបន្តិច​ តែ Chinmo​ក៏សង្កេតដឹងពីសកម្មភាពគេទេីបអោយគេចាំនៅមុខបន្ទប់សិនហេីយខ្លួនចូលទៅយកថ្នាំវិញ​ តែគាប់ជួន​  Mark​ក៏ពឹងអោយយកសម្រាប់ Ford​ដែរ​ កុំពិបាកចូលទៅនាំចង្អៀតបន្ថែម។

     "មកហេីយ! 😇នេះបង Mark​ មេីលទៅខាងបងត្រូវខ្លាំងហេីយ"​ Chinmo​ហុចសម្ភារៈលាងរបួសអោយ​ទាំងដៀងមេីល Ford​ដែលអង្គុយលេីកៅអី​ភ្នែកនៅតែរលីងរលោងនៅឡេីយ។

​      "បង! ហេតុអីមកទ្រខ្ញុំ? ដៃជេីងរបស់បងស្អាតថ្នាក់នៀក​ មករបួសចឹង​ស្នាមអស់ហេីយ"​ Chinmo ធ្វេីជាបន្ទោសបណ្តេីរ​ជូតអាកុលបណ្តេីរ​ ចង់ដឹងថាគេតបយ៉ាងម៉េច។
​ 
     "ដឹង​ តែល្អជាងឯងអ្នកឈឺ"  😧​គេនិយាយអ្វី​នឹង​? សម្តីរបស់គេធ្វេីអោយ បេះដូង​Chinmo​លោត​ញាប់មួយរំពេច​ មានអាម្មណ៍ដូចជារំភេីបយ៉ាងម៉េចមិនដឹងទេនៀក​ ។

​    "បងឈឺដែលទេ? "​ របួសមិនធ្ងន់ធ្ងរទេ​ តែ Chinmoយល់ថាគេ​ជាមនុស្ស​ដែល​ត្រូវ​បាន​ចិញ្ចឹម​មកដោយការថ្នាក់ថ្នម​ ព្រោះ​រូបរាងគេល្អទាំងព្រម​ ទេីបចេះតែសួរទៅ​ ខ្លាចតែឈឺហេីយតែនៅធ្វេីឫកឡូយអីបែបនឹង💁។

​      " Gemini.. ឯងអាចហៅបាន"​ គេមិនឆ្លេីយ​បែរជាទៅនិយាយអ្វីផ្សេងទៅវិញ​ ។
​   
​     "Gemini..ជាឈ្មោះមែនទេ​  បងអោយខ្ញុំហៅឈ្មោះក្រៅមែនទេ?😧"​Chinmo​សួរឡេីងទាំង​ ភ្ញាក់ផ្អេីរ​ ក៏ចម្លែកបន្តិចដែរ​មិនសម​សុខៗមនុស្សដូចជាគេ​ អោយអ្នកស្គាល់គ្នាមិនប៉ុន្មានថ្ងៃហៅឈ្មោះក្រៅ។

​ "ស្រេចតែឯងទេ"​

​ "មិនមែនចឹងទេបង​ ខ្ញុំ​ចង់ថាឈ្មោះបងឡូយណាស់​ ខ្ញុំ​ចូលចិត្ត​😇​ P'Gem​ ហ្ហ? " Chinmoធ្វេីជាបញ្ចាក់ឈ្មោះទាំងដែលតាមពិតស្តាប់បានសោះ​ តែក៏ធ្វេីអោយគេប្រញាប់បែរមុខចេញបន្តិចមិនដឹងថាគិតអីឫអត់ទេ? ពេលលាងរបួសរួចរាល់ក៏ល្ងាច​ណាស់ទៅហេីយ​ កម្មវិធី​សិស្សច្បងក៏កំពុងមមាញញឹករកអ្នកទទួលរង្វាន់​ ទេីបខ្ចិលរំខាន​គាត់​ ពួកគេសម្រេចថាទៅផ្ទះ​វិញល្អជាង។

​ "P'Gem! ខ្ញុំ​ទៅមុនហេីយណាបង👋"​ អ្នកអង្គុយបង់មុខសាលាងាកតាមការហៅ​ គេមិនបានតបអ្វីទេ​ គ្រាន់តែងក់ក្បាលបន្តិច​ ហេីយតាមមេីលរាងក្មេងប្រុសល្អិត​ ដេីរស្ពាយកាតាបចេញទៅ​ រួចគេក៏ក្រោកឡេីងដេីរទៅម្ខាងទៀត។

​ ទីត!
​ "អីចុម​ របល់យ៍រ! ! " Chinmo​ ស្រែកភ្ញាក់នឹង​ ស៊ីផ្លេឡានអាណា​មិនដឹងទេ​ ដូចខ្វះផ្លូវបេីក​ ខំដេីរ​កៀន​ចង់ធ្លាក់ផ្លូវហេីយនៅមកអោយជៀសផ្លូវទៀត។

​ ទីត!
​ " ហេីយវាស្អីក៏សម្បេីមម្លេះហា! អុយ...! "​ ថារកងាកទៅជេរហេីយតេី​ ចេះទប់ទាន់​កុំអី​ ត្រូវ​បស់គេបាត់😅​ ឡានពណ៌ខ្មៅសេរីថ្មី​កំពុងបេីកយឺតៗតាមអ្នកដេីរលេីផ្លូូវ​ ទាំងស៊ីផ្លេរ2ដងហេីយបានធ្វេីអោយអ្នករាងស្គមបន្តិច​បែប cuteងាកមក​ទាំងឈប់ដំណេីរ​ តែគេដូចភ្ញាក់ផ្អេីលនឹងអ្នកនៅក្នុងឡានច្រេីនជាង។

​ "បង...(០.០)"

​ "ឡេីងមក"
​ ឈប់ចាំបន្តិច​ ពេលនេះកំពុងស្លន់!

​ "ឡេីងមក​ ចាំជូនទៅ"​ ម្តងនេះគេសង្កត់សំលេងបន្តិច​ ធ្វេីអោយChinmo​ប្រមូលអារម្មណ៍មកវិញ​ ហេីយក៏ព្រមបេីកទ្វារចូលឡានតាមការ​ហៅ(កូនហា​យ័ត្នគេរំលោភណា🤭)។
​      
​         "ទៅណា? "
​      
​         "ផ្លូវទៅផ្ទះខ្ញុំមែនទេ?  បងទៅត្រង់បន្តិចទៅចឹង​ រួចចាំបត់ឆ្វេង​ 😇"
​        Chnimoប្រាប់ទៅតាមការចងចាំ​ ប៉ុន្តែ​តៃកុងឡានដូចជាមិនបានបេីកតាមការប្រាប់ទេ​ គេបែរជាបេីកហួសផ្លូវបត់ធ្វេីមិនដឹង។
​      
​       "P'Gemហួសផ្លូវហេីយ..." Chinmoចង្អុលទៅក្រោយបង្ហាញផ្លូវ​ គេដូចជាធ្វេីមិនលឺបេីកទៅ​  ធម្មតា​  ឃើញបែបនេះទេីបChinmoលែងហ៊ាន​និយាយអីទៀត​ អេី! បេីយកទៅលក់​ឫរំលោភ​ក៏តាម​តែវាទៅ​ បានប្រុសស្អាតហេីយមិនចាំបាច់ខ្វល់ទេ​ 😅​។​ 15នាទីក្រោយ​ ឡានទំនេីបត្រូវបេីកមកឈប់នៅមុខហាងមួយកន្លែង​ វាជាហាងសមរម្យមួយ​ មេីលទៅដូចជាមិនរេីសស្រទាប់វណ្ណៈអ្វីទេ។

I don't know about youWhere stories live. Discover now