Part7

85 7 4
                                    

     Note:
Yaoji : Gemini
Chinmo : Fuorth

បណ្ណាល័យ:

      មើលទៅថ្ងៃនេះបណ្ណាល័យដូចជារាងអ៊ូអរខុសពីធម្មតាបន្តិច​ សិស្សភាគច្រេីនចូលមកសុទ្ធតែជាសិស្សមកពីផ្នែកគ្រប់គ្រង​  សម្លេងនិយាយគ្នាលឺជាងសព្វដង​ ទោះជាក្នុងនេះបានដាក់​បម្រាម​ 'សូមរក្សារភាពស្ងៀមស្ងាត់'​ ក៏ដោយ​  ម្យ៉ាង​នេះជាសិស្សកំពូល​ក្នុងសាលាផង​ គ្រូទាំងគ្រូនាយកក៏មិនចង់ស្តាប់ផង​ ចឹងហេីយបានេជាអនុរក្សបិទភ្នែក​បិទ​ត្រចៀក​តែម្តងទៅ​ ។ មូលហេតុដែលផ្នែកនេះមក​ក៏ព្រោះតែ​ត្រូវ​បំពេញកិច្ចការដែរ​គ្រូប្រចាំផ្នែកដាក់អោយនោះឯង​ គ្រាន់តែមិនចេះមកស្ងាត់ៗតែ​លេីកទាំងទព័មកតែម្តង។

​      "​ មិនដឹងជារកស្អីទេនៀក​?  អាសៀវភៅដែលចងបានរកមិនឃេីញទេ​ ​ឃេីញតែអាមិនចង់បាន" Qiufen និយាយឡេីងទាំងយកដៃយីក្បាលឡេីង​រញ៉េរញ៉ៃអស់​ដោយការធុញទ្រាន់​ ។  ពួកគេមិនមែនធ្វេីទាំងអស់គ្នា​ តែត្រូវបានចែកជាក្រុម​ មាន2នាក់​ ហេីយក្នុងក្រុមនីមួយៗសុទ្ធតែត្រូវធ្វេីកិច្ចការខុសគ្នា​ គ្រូក៏មិនល្ងង់អោយសិស្សចំលងគ្នាដែរ​ ទេីបតម្រូវអោយធ្វេីបែបនេះ​ ម្នាក់ៗត្រូវរកប្រវត្តិបុគ្គលជោគជ័យក្នុងពិភពលោក​ខុស​គ្នា​ (អោយសិស្សភ្ញាក់ខ្លួនខ្លះ​ រៀនសុទ្ធ​ គ្រប់គ្រងតែអ្នកខ្លះនៅដេកម៉ោងរៀនហៀរទឹកមាត់ទៀត)។

​       "ប្រហែលមិនមានទេ​ " Yaoji  និយាយឡេីង​  ពួកគេរកអស់2ម៉ោងហេីយមិនឃេីញផង​ ច្បាស់ជាគ្មានទេ​ អ្នកផ្សេងគេរកបានសឹង​តែស្ងាត់បណ្ណាល័យទៅហេីយ​ក្រុមទី12មួយនេះ​មកតាំងពីមុនគេ​ ដល់​ពេល​នេះបែរជាចុងក្រោយគេទៅវិញ😤។

​       "គ្រូទស្សនៈស្អីនឹង​និយាយថា​មាន​ គ្រប់បុគ្គលណា​ A'Gem  ហេីយនេះស្អី?  រកចង់ងាប់នេះមិនឃេីញស្រមោលផង​! "​ Qiufen​នៅតែរអ៊ូមិនឈប់​គេរកឡេីងឃ្លានបាយទៅហេីយ​ នៅមិនដឹងនៅឯណាផង។
​   
​        "អាចនឹងមានអ្នកយកទៅអាន​ ចាំយេីងទៅសួរអនុរក្ស​ "​ Yaoji​តបទៅ​ គេជឿលេីសម្តីគ្រូជាចាស់ទុំច្រេីនជាង​ ការស្មានតែខ្លួនឯង។

​      "​យេីងឃ្លានហេីយ​ ចឹងឯងទៅសួរសិនទៅ​ ចាំយេីងទិញអីអោយញាំ😇"​

I don't know about youWhere stories live. Discover now