Part12

86 9 10
                                    

Note:
Yaoji: Gemini
Chinmo:Fourth

        Bedroom:

        ម៉ោង1​កន្លះ​ទៅ​ហើយ​  បរិយាកាស​ក្នុងបន្ទប់ដូចជាកាន់តែស្អុះស្អាប់ខុសពីធម្មតា​ពិបាកបរិយាយ។ ទាំងពីរនាក់ទេីបនឹងងូតទឹកស្លៀកពាក់រួចរាល់មុននេះបន្តិចទេ​ មកពី Chinmo​រកខោអាវអោយត្រូវនឹងរាងរបស់ភ្ញៀវពិបាកបន្តិចពេលដែលរកបាន​ គឺគ្រាន់តែជាអាវយឺតរលុងៗពណ៌ស​មានរូបរញ៉េរញ៉ៃបែបលេង​ style​ ឯខោវិញ៏ចឹងដែរ​ ជាខោកក្រណាត់ត្រឹមជង្គង់ពណ៌ខ្មៅធម្មតា​ វាជាឈុតដែលទិញមកខុសទំហំខ្លួន​ ក៏ចេះតែទុកទៅ​ ស្តាយលុយ​ ឥឡូវ​រកអ្នកពាក់បានហេីយ👍​ តែគេស្លៀកពាក់បែបនឹងកាន់តែសង្ហារមួយបែបទៀត😊។

​         Yaoji ឈរជូតសក់ទាំងចាំមេីលសកម្មភាព​ រាងស្តេីងបន្ត​ ធ្វេីស្អីទៀតហេីយ?  នៅមិនចេះស្ងៀមសោះ!

​       "រួចហេីយ​!  បងគេងលេីគ្រែទៅ​ ខ្ញុំ​គេងខាងក្រោមបានហេីយ"​ រវល់រាប់ម៉ោងព្រោះចែកកន្លែងគេងឬនេះ?

​      "​ ម៉េចមិនគេងលេីគ្រែ? "

​      "ខ្ញុំ​គេងបាន...​បងជាភ្ញៀវគេងលេីហេីយត្រូវជាង​ ឆាប់ទៅគេងទៅយប់ជ្រៅហេីយ"

​      "ឯងអោយខ្ញុំគេងជាមួយ​ ម៉េចទៅគេងលេីឥដ្ធវិញ? "​ 

​        -​ ខ្លាច​ទប់អារម្មណ៍ខ្លួនឯងមិនជាប់! 😖​  

​         Chinmoគិតបែបនេះ​ តែមិនបាននិយាយចេញ​ទៅទេ​ អ្នកណាទៅហ៊ាននិយាយចឹងនោះ។

​      "មានកម្រាលហេីយ​ មិនអីទេ" Chinmoនៅតែកាន់ខាងជំហរខ្លួនឯងជាប់។

​        "រេីទៅ​គេងលេីគ្រែវិញ​"​

​      អ្នកណាម្ចាស់ផ្ទះនៀក​ ទៅជាភ្ញៀវបញ្ជាបាន​វិញទៅ...​ចុងក្រោយ​ចាញ់សម្តីនឹងកែវភ្នែកមុតស្រួចរបស់គេដដែល។

​      "បងលាបថ្នាំសិនទេ? ​ កុំអោយជាំយូរ​ ចាំខ្ញុំទៅយកថ្នាំអោយ"​  Chinmo​រៀបចំរួចក៏សួរនឹងបំរុងងេីបទៅយកថ្នាំហេីយ​ តែត្រូវចាប់ទាញទៅវិញភ្លាមៗ។

​      "​ មិនបាច់ទេ​ គេងទៅ"​  Yaoji​ប្រាប់ទាំងទាញដៃតូចៗអោយមកគេង​ ខណៈពេលដែលគេក៏ឡេីង​លេីគ្រែដូចគ្នា។  គេហៅមកគេងធម្មតាសោះ​ ឯ Chinmoណោះវិញអារម្មណ៍ហោះហេីរដល់ណាហេីយខួរក្បាលចេះតែគិតអីតែផ្តាស់។ 

I don't know about youWhere stories live. Discover now