Part23

149 14 8
                                    

Note:
Tian Yaoji: Gemini
Shan Chinmo: Fourth

Feeling:

        ឡានពណ៌ខ្មៅសេរីថ្មីចតនៅចំណតក្នុងសាលាបន្ទាប់​ពីធ្វើដំណេីរអស់ច្រេីននាទី។  រៀបនឹងចេញពីឡាន​Yaoji​ ក៏ងាកមកនិយាយមុន:

​       "​ ល្ងាចស្អែកខ្ញុំទៅយកឯង​ រៀបអីវ៉ាន់ផង​ "

​      [😳]​  Chinmo​ ភ្ញាក់​ផ្អើល​បន្តិចលឺសម្តីគេ​ ឃេីញគេមិនតបតនឹងម៉ាក់របស់គេ​ ស្មានថាមិនយល់ស្រប​ ហេីយ​   សុខៗលែងអោយរេីផ្ទះចឹងតែម្តង។ 

​        "​ នេះបងសំដៅដល់អោយខ្ញុំទៅនៅខុនដូរជាមួយបងឬអត់? "​ Chinmo​ សួរបញ្ចាក់

​      "​ ម៉ាក់បានសុំឯងរួចហេីយ​ ចាំបាច់និយាយច្រេីនដង​ ទេ? "​ 

​      [😒]​  ក្នុងចិត្ត​ចង់តែចាប់ទាត់ដូចបាល់ទេ​ សម្តី​គ្មាន​ជាតិ​ចូវ​មិនចេះកែរចឹង​ តែ​ក្លាយជារបស់ខ្ញុំពេលណា​ បងដឹងខ្លួនមិនខាន​ ខ្ញុំមិនមែនស្លូតដូចពេលនេះ​ ដែលអង្គុយសង្កត់ចិត្តញញឹមដាក់បងចឹងទេ។

​      "​ ក៏បងមិនបានសួរខ្ញុំ​ អេ..! ឬមួយបងចង់អោយខ្ញុំនៅជាមួយ​ គិតអ្វីលេីខ្ញុំឬអត់...? 😏"​

​       នាយល្អិតនិយាយញ៉ោះទាំងលេីកដៃចង្អុលក្រវីទៅមកជិតច្រមុះ​ប្រុសមុខស្មេីរ​ដែលអង្គុយស្ងៀម​ រក្សា​កែវភ្នែកនៅនឹងថ្កល់​ មេីលមក Chinmo​ ដដែល​ ។

​        "​ ទៅរៀនទៅ​ "​

​        Yaoji​ វាសដៃនាយល្អិតចេញហេីយគេចបេីកទ្វារឡានចេញមុនធ្វេីមិនដឹង​ តែមានឬដែល Chinmo​ ចុះចាញ់? យ៉ាង​ណា​ក៏នាយមិនជឿថា​គេគ្មានអារម្មណ៍អីដែរ​    លេីកណាក៏តែងតែបែបនេះដែរ​។

​          "​ បងទៅណា​..ខ្ញុំ​និយាយ​ត្រូវ​ចំណុចឬយ៉ាងម៉េច? ម៉េចចាំបាច់គេចដែរ"​

​          Chinmo​ ប្រញាប់រត់មកឈរស្ទាក់មុខគេ​ ទាំងនៅតែនិយាយ​ញ៉ោះ​ ហេីយញញឹមយ៉ាងស្រស់​ ងេីយមេីលអ្នកខ្ពស់ជាងបន្តិច​ ឯដៃក៏មិនស្ងៀមដែរ​ ហ៊ានលេីកទៅទាញថ្ពាល់គេដោយគ្មានការអនុញ្ញាតទៀត​ តែម្ចាស់បែរជាមិនបានបង្ហាញអាការមិនពេញចិត្តអ្វីដែរ​ ផ្ទុយទៅវិញ​ គេ​ស្រាប់តែធ្លោយញញឹមចុងមាត់​ ព្យាមយាមទប់មិនអោយអ្នកម្ខាងទៀតដឹង​ តែនាយតូចបានឃេីញរួចទៅហេីយ​ ទេីបបានចិត្តលេីសដេីម​ កាន់តែចូលទៅជិតគេបន្តទៀត...។

I don't know about youWhere stories live. Discover now