Part14

79 7 3
                                    

Note:
Yaoji: Gemini
Chinmo: Fourth

      កាលពីម្សិលមិញ:

      ការជប់លៀងក្រុមបាល់ទាត់ មិនមែនមានតែក្រុមជាកីឡាករទេ  ពួកគេសុទ្ធតែនាំអ្នកផ្សេងៗមកជាមួយរៀងខ្លួន ធ្វើអោយកាន់វង់តែធំ  និងរយៈពេលកាន់តែវែងទៅតាមនឹងដែរ។ តាំងពីម៉ោង8មកម្ល៉េះ មានទាំងស្រីទាំងប្រុស ជជែក រាំរែកបែកអូរហូស្ទឹងពេញក្លឹបគេតែម្តង។

      ក្រោយពី Chinmo សុំដកខ្លួនទៅមុន Ford ដូចជាមិនសូវសកម្មទៀតទេ ព្រោះស្គាល់តែ Mark ម្នាក់គត់ច្បាស់បន្តិច ណាមួយខ្លួនគេផ្ទាល់ញេញបានតែជាមួយ Mark ទេ បើចំពោះអ្នកដទៃ មិនលូកមាត់ជាមួយសោះ Ford មិនមែនឬកអីទេ គ្រាន់តែជាទម្លាប់គេគឺបែបនេះទៅហើយ  តាំងពីរៀនមក ក៏មានមិត្តមិនប៉ុន្មាននាក់ផង។

       "ប្អូនជិតឯងនឹងអ្នកណាគេ Mark​ ដូចមិនដែលឃេីញសោះ? "

​          ម្នាក់ក្នុងចំណោមសួរឡេីង​ ទាំងពីចូលមកមិនដែលឃេីញ Mark​ ដេីរឆ្វេចឆ្វាចដូច​រាល់ដង​គិតតែពីអង្គុយជជែកគ្នា​ឡេីងសុភាពក្បែរក្មេង​   ម្នាក់នឹងរហូត​ទេីបអត់ឆ្ងល់មិនបាន។

​         "​ អេី​ មែនវី!  ប្អូនឈ្មោះអីដែរ​ រៀនផ្នែកអី? "

​          Mark​នៅមិនទាន់ឆ្លេីយមួយផង​ មួយទៀត​មកសួរបន្ថែមបាត់ទៅហេីយ។

​         "ខ្ញុំ​ Ford​ បាទ​ នៅផ្នែកទីផ្សារឆ្នាំទីពីរ😇"

​          សាមីខ្លួនឃេីញ Markដូចជាមិនចង់ឆ្លេីយក៏​  ឆ្លេីយខ្លួនឯងតែម្តងទៅ​ ម្យ៉ាង​រាងស្រវឹងដែរ​ ធ្វេីអោយឥរិយាបថផ្លាស់ប្តូរបន្តិចបន្តួចហេីយ​ ។

​       "មុខឡេីងគួរអោយស្រឡាញ់ដូចកូនក្មេង​ បងស្មានតែ​នៅវិទ្យាល័យតេីនេះ"

​       "ស្មានតែអា Mark​ មិនទុកអនាគតអោយក្មេង"

​       "នៅទំនេរឬអត់ បងញ៉ែបានទេ?"

"នែ!! បើពួកឯងមិនស្ងាត់ទេ​ យេីងយកដបស្រានេះញុកមាត់មិនខាន😒"​

​ សួរអីក៏សួរសម្បេីមម្ល៉េះរកតែឆ្លេីយសឹងមិនទាន់! Markមិនត្រឹមតែនិយាយទេ​ នៅស្ទុះបំរុងយកដបកាន់ដូច​ប្រាប់ទៀត​ ឃេីញចឹង Ford ចង់ភ័យដែរ​ ប្រញាប់​ចាប់ដៃគេទាញមកអង្គុយ​ ។

I don't know about youWhere stories live. Discover now