Part 21

115 13 8
                                    

Note:
Yaoji: Gemini
Chinmo: Fourth


At night:

​         បរិយាកាសនាពេលយប់ជ្រៅនៅតែរក្សាភាព​ស្ងប់ស្ងាត់ និងខ្យល់ត្រជាក់បក់មកប៉ះរាងកាយមនុស្សដដែល គ្មានអ្វីផ្លាស់ប្តូរទេក្រៅពីភាពផ្លាស់ប្ដូរ!

Yaoji អង្គុយក្នុងឡានសំលឹងមើលអ្នកនៅកៅអីម្ខាង ទៀតមួយស្របក់ហើយ ក្នុងចិត្តគេគិតអីក៏មិនធ្លាប់មានអ្នកណាមើលធ្លុះដែរ តាំងពីតូចដល់ធំ គេមានតែខ្លួនឯង​និងខ្លួនទីពឹងខ្លួន​ រហូតដល់ទម្លាប់នឹងសភាពបែបនេះ។

​ មិនមែន​គេមិនចង់សេីចសប្បាយ​ដូចអ្នកដទៃ​ តែគេមិនស៊ាំនឹងនៅបែបនោះ​ សូម្បីមិត្តក៏មានមិនប៉ុន្មាន​ សាច់ញាតិក៏កាន់តែតិច​ គ្រួសារ​រិតតែនៅឆ្ងាយគ្នា​ មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​បណ្តា​លអោយគេក្លាយទៅជាបែបនេះ​ ។

​ កាលពីក្មេង​ធ្លាប់​ត្រូវ​បាន​គេមើលងាយសឹងតែគ្រប់រឿង​ រហូតគេព្យាយាមនៅម្នាក់ឯង​ ដេីរលេីផ្លូវតែលតោលអស់រយៈពេលច្រេីនឆ្នាំ​ ហេីយគ្រប់យ៉ាងក៏ប្រួលប្រែតាមអ្វីដែលគេតាំងចិត្តធ្វេីអោយទាល់តែបានពិតមែន។ ប្រាកដណាស់ថា​ គេមានចរឹកបែបនេះពីកំណេីត​ ថែមទាំងមិនធ្លាប់មានអ្នកណាធ្វេីអោយគេផ្លាស់ប្តូរទេីបគេនៅតែជាមនុស្សសោះកក្រោះយ៉ាងនឹងទៅ។

​ _តែជួនកាល... ការដែលមាននរណាម្នាក់ចូលមកក្នុងជីវិតយើង វាក៏នឹងនាំអោយយើងលែងដូចមុន គ្រាន់តែមិនដឹងថា គេនឹងនៅត្រង់នេះក្នុងរយៈពេលយូរឬខ្លី​ ហេីយ​ក្នុងឋានៈជាអ្វី...😇

​       "​ P'Gem..យេីងទៅណា? "

​       Chinmo​ បេីកភ្នែកតិចៗ​ប្រះខ្លួន​ ងាកទៅសួេអ្នកបេីកឡាន​ទាំងសំលេងក្ងួរៗ​ មិនដឹងថាសួរនេះនៅដឹងរឿងឬអត់ផង។

       " ផ្ទះ "

       គេតបតែប៉ុន្នឹង រួចងាកទៅផ្តោតលើការបើកបរបន្ត ទោះជាតបច្រើនក៏មិនឃើញបានការណ៍អ្វីដែរ ។

       " នេះមិនមែន..ផ្លូវទៅផ្ទះខ្ញុំទេ"

​       Chinmo ងេីបអង្គុយត្រង់ខ្លួន​ បូញមាត់ធ្វេីមុខដូចជាឆ្ងល់ទាំងដែលភ្នែកបេីកមិនចង់រួច​ ងាកទៅមេីលផ្លូវបន្តិច​ហេីយខិតទៅសួរអ្នកក្បែរខ្លួនដោយអេីតមុខទៅជិតគេ​ ។

I don't know about youWhere stories live. Discover now