part9

80 10 2
                                    

Note:
Yaoji: Gemini
Chinmo: Fourth

ល្ងាច​ :

ពេលនេះម៉ោងជិត6ហេីយ​ មេីលទៅរាងមានមេឃស្រទុំបន្តិច​ បរិយាកាសដូចជាត្រជាក់ស្រួលល្អណាស់​ ឯសិស្សក៏ដូចជារាងខុសពីធម្មតាបន្តិចដែរ​ ថ្ងៃនេះមានមនុស្សច្រេីនជាងរាល់ដង​ ម្នាក់ៗដេីរទៅ​មកមិនឈប់​ មូលហេតុនោះគឺ មានប្រកួតបាល់ទាត់នៅតារាង ។

ទឹង!

សម្លេងសារពីទូរស័ព្ទលឺឡេីង​ ទេីបធ្វេីអោយម្ចាស់ទូរសព្ទ័ត្រូវ​ ដកពីហ៊ោប៉ៅខោមកមេីល។

​ -​  'N'Ford​ថ្ងៃនេះបងមិនបានទៅលេងភ្លេងទេ​ ត្រូវប្រកួតបាល់​ បេីទំនេរមកមេីលបងផង😊'

​ សារមកពី Mark​ នឹងឯង​ ចឹងតេីបានជាថ្ងៃនេះក្រឃេីញស្រមោល​ រាល់ដងលឿនខ្លាំងណាស់! គេមិនមករៀនក៏ល្អ​ មិនចាំបាច់រវល់ច្រេីន​បង្រៀនតែអ្នកផ្សេងស្រួលជាងឆ្ងាយណាស់​ ។

​ Ford​គិតហេីយក៏បែរមកចាប់អារម្មណ៍លេីសិស្សដែលកំពុងចុចព្យាណូ​ លាន់លឺពេញបន្ទប់បណ្តេីរ​ ម្យ៉ាង​ថ្ងៃនេះមិនមែនតែ Mark​ទេដែរមិនមករៀន​ សិស្ស​មួយចំនួន​ធំបាត់ទៅណាអស់ហេីយ​ប្រហែលជាទៅមេីលបាល់នឹងឯង​ ទេីបធ្វេីអោយបន្ទប់មិនសូវអ៊ូអរដូចរាល់ដង។

       "សួស្ដី​បង​👋​ ថ្ងៃនេះដូចជាស្ងាត់😃"​ Chinmo​ដេីរចូលមកឃេីញ​ Ford ក៏រាក់ទាក់តាមធម្មតា​ ។

​      "​ សួស្ដី​  គេរត់ទៅខាងតារាងបាល់អស់ហេីយ​ ស្មានតែឯងទៅដែរតេីនៀក"

​        "សិស្ស​មានបទថ្មីអោយបង្រៀន​ ទៅបានទាល់តែរៀនរួច😇"​ Chinmo​តបឡេីង​ ទឹកមុខរបស់គេបង្ហាញថា​ ដូចជារីករាយនឹងអ្វីដែលកំពុងនិយាយណាស់រហូតដល់​អ្នកស្តាប់សង្កេតបានភ្លាម។

​      "ចម្រៀងពួកឯងដូចជាសារភាពយ៉ាងចឹងកាលពីលេីកមុន​ ហេីយឥឡូវបទស្អីទៀតហេីយ​ សុំរៀបការមែនទេ? "

       "គ្មានទេ​ បងចេះតែគិតហេីយ​ បទធម្មតាៗតេី"​

​          ទោះជាមាត់ប្រកែក​ តែមុខនឹងត្រចៀកវិញចាប់ផ្តេីមឡេីងក្រហមព្រឿងៗហេីយ☺​។ បេីមិនអៀនទេីបចម្លែក​ មានគេមក​ ល​ជាមួយ Cr បែប​នេះទោះយកចង្អេរបាំងក៏មិនជិតផង😌។

I don't know about youWhere stories live. Discover now