Part3:អូនចង់បានកូនស្រី

366 19 0
                                    

         រយះពេល10នាទីកន្លងផុតទៅដែលរាងក្រាសចំណាយក្នុងការអង្គុយស្ដាប់ពីរបៀបណែនាំរបស់អ្នកគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់តែក្នុងចិត្តនេះអន្ទះអន្ទែងចង់ទៅមើលប្រពន្ធណាស់

        "សូមលោកប៉ាយកវិកាយបាត្រនេះទៅបើកថ្នាំចុះមានទាំងថ្មាំថែរក្សាគហ៌និងវិតេមីនសម្រាប់អ្នកម៉ាក់ផងដែល"អ្នកគ្រូពេទ្យហុចក្រដាស់មួយដែលខ្លួនបានបោះត្រាអម្បិញមិញប្រគល់ទៅឲរាងក្រាសទាំងញញឹម

      "បាទ!"នាយប្រយាប់ប្រយាល់កាន់តម្រងទៅកាន់កន្លែងបើកថ្នាំជាប្រយាប់ព្រោះខ្លាចថាប្រពន្ធខ្លួនចាំយូ

         Skip__

      "លោកប៉ាអ្នកម៉ាក់មកយូហើយមែនទេ?"នាងល្អិតក្រោកច្រត់ខ្លួននិងក្បាំងគ្រែធ្វើភ្នែកស្លីស្លឺសម្លឹងទៅកាន់ម៉ាក់ប៉ាទាំងសងខាង

      "ប៉ានិងម៉ាក់មកដល់1សន្ទុះហើយ"អ្នកស្រីលីចូលទៅអង្គុយលើគ្រែជាមួយកូនស្រដីទាំងទន់ភ្លន់

      "កូនកើតអ្វីមែនទេ?បងជុនគាត់នៅទីណា?"នាយសម្លឹងមើលជុំវិញខ្លួនមុននិងសួររកណាមជុនជាស្វាមី

           ក្រាក...

     "ស៊ូ!បងអរគុណអូនហើយហិហិ"នាយស្ទុះចូលមកឱបនាងតូចដែលអង្គុយស្លីស្លឺមិនយល់ការនោះ

      "ជុនមានរឿងអី?"នាយទាញរាងក្រាសមកសួរបញ្ជាក់បន្តិចទាំងក្នុងខួរក្បាលកំពុងតែតាមទារកចម្លើយ

         "បងអរគុណអូនណាស់ដែលព្រមពពោះកូនឲ្យបងក្មេងល្ងង់!"នាយយកដៃផ្ទាត់ថ្ងាល់អ្នកដែលភាំងនិយាយហាស្ដីមិនចេញនោះទាំងញញឹមថានាយទៅសប្បាយអ៎ធ្វើចរឹកដូចកូនក្មេងតែប្រពន្ធនាយនេះវិញចង់ខ្លាំងជាងទៀត

        "នេះ!!!!"នាងយកដៃស្ទាបពោះក្នុងចិត្តហាក់រំភើបពេកក្រៃរកអ្វីប្រៀបពុំបាន

        "ត្រឹមត្រូវហើយកូនមានផ្ទៃពោះ1សប្ដាហ៍ហើយ!!"អ្នកស្រគីមចូលមកចាប់ដៃស្រឡូនកូនប្រសារទាំងញញឹមអរជាមួយពួកគេផងដែល

         "អ្ហឹកៗណាមជុន អូនមានកូនហើយហិហិកូនយើង"
          "ហីយ៉ាអ្នកណាអនុញ្ញាតិឲអូនយំឈប់យំភ្លាម!អូនត្រូវការញ៉ាំអីទេបងទិញមកច្រើនណាស់!"នាយដាក់កំហិតទៅកាន់ភរិយាដែលរំភើបដល់ថ្នាក់ចេញទឹកភ្នែកនោះមុននិងទាញស្បោងថងអាហារដែលនាយបានចុះទៅទិញមិញនេះ

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now