Part 6:ម៉ាក់កុំវាយកូនអីអ្ហឹកៗ

386 21 0
                                    


         ហ៊ើយ!បើគិតទៅពេលវេលាពិតជាដើរលឿនពិតមែនដើរលឿនរហូតដល់ខ្ញុំអ្នកសរសេរលែងចង់សរសេរទៅហើយមួយពព្រិចភ្នែកសោះរយះ6ឆ្នាំបាត់វាប្រៀបបានដូចជាថ្ងៃម្សិលមិញនិងថ្ងៃនេះអញ្ចឹងពិតជាលឿនហួសពីការគិតមែន!

          បើយើងក្រឡេកមកមើលគូស្វាមីភរិយាដែលរៀបការជាមួយគ្នាជាង7ឆ្នាំឯនេះវិញភាពជិតស្និតល្អូកល្អឺនគឺនៅដដែល Take care  បារម្ភពីគ្នាយល់ពីគ្នាចេះយោគយល់គ្នាចានក្នុងរាវវាតែងតែមានប៉ះទង្គិចម្ដងម្កាលហើយតែសម្រាប់មួយគូនេះសូមសរសើរដោយស្មោះមិនដឹងពាក្យថាឈ្លោះគ្នាមានន័យថាមិចសម្រាប់ពួកគេនោះទេព្រោះថាម្នាក់ៗគឺសុទ្ធតែយល់ពីគ្នានិងចេះទុកចិត្តគ្នាទៅវិញទៅមក

         "ហីយ៉ា!កម្លោះម្នាក់នេះសង្ហាដ៏ហើយថ្ងៃនេះសង្ឃឹមថាមិនដើរទៅប្រាប់គេថាគ្មានប្រពន្ធកូនទៅចុះ!"នាមជាប្រពន្ធចូលមកចងក្រវ៉ាត់ក-ប្ដីស្រដីចម្អន់លេងបណ្ដើរ

          "សឺត!បងមិនធ្វើចឹងទេអូនទុកចិត្តបាន!"នាយឆ្មក់ថ្ពាល់ក្រពុំពណ៌ផ្កាឈូកស្រាលនោះបន្តិចទើបចាប់ចង្កេះប្រពន្ធមកអឹបនិងខ្លួន

           "ទុកចិត្តមិនបានទេមានប្ដីសង្ហាបែបនេះត្រូវតែតាមឃ្វាលខ្លះទើបបាន"

            "ប្រើពាក្យឃ្វាលធ្វើមើលបងនិងសត្វពាហនៈ"

           "បងថ្ងៃនេះសង្ហាណាស៎!"

          "សង្ហាចឹងមានអីឲទេ?"នាយឱនទៅជិតថ្ពាល់ក្រពុំបញ្ចេញទឹកមុខខិលដាក់ប្រពន្ធ

          "គ្មានទេ!កុំមកធ្វើមុខអញ្ចឹងកូនចាំនៅខាងក្រោមឯនោះ"

         "បាទ!"

       បើយើងក្រឡេកមកមើលបន្ទប់សាលជាន់ក្រោមដែលធំទូលាយទំនងជាបន្ទប់ដាក់សម្រាប់ទទួលទានអាហារឃើញមានវត្តមានរបស់ក្មេងប្រុសវ័យប្រមាណ6ឆ្នាំកំពុងអង្គុយញ៉ាំអាហារនិងអ្នកបម្រើស្រីម្នាក់ចាំជួយបម្រើផងដែរ

        "អារុណសួស្ដីលោកប៉ា!អារុណសួស្ដីអ្នកម៉ាក់"ក្មេងតូចដែលអង្គុយនៅតុបាយនោះក៏ងាកមកញញឹមដាក់ឪពុកបន្តិចពេលឃើញវត្តមានអនកមានគុណទាំងពីរតែនៅពេលដែលសម្លឹងចំកែវភ្នែកនាមជាម៉ាក់វិញបែជាឱនមុខចុះទៅវិញ
                 
       "បាទអារុណសួស្ដីកូនប្រុសសឺត!"ក្មេងតូចវ័យ6ឆ្នាំបង្ហាញអាការះភ័យៗនៅពេលដែលបាននៅជិតម្ដាយរបស់ខ្លួនដូចជាខ្លាចអ្វីឬ?

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now