Part12: ធ្វើជាអ្នកមើលថែកូនរបស់ខ្ញុំ

467 33 0
                                    

        ព្រះអាទិត្យក៏រះឡើងបញ្ជាក់ថ្ងៃថ្មីអោយគ្រប់មនុស្សសត្វទាំងឡាយងើបមកប្រកបការងារក៏ដូចជាតួនាទីរបស់ខ្លួនម្នាក់ៗ

        "ញ៉ាំអោយច្រើនៗណាចៅ!"សំនៀងមនុស្សចាស់ស្រទន់បន្លឺឡើងទៅកាន់ចៅប្រុសរបស់ខ្លួនទាំងញញឹម

         "បាទ!"នាយងើបមុខមកតបនិងលោកយាយបន្តិចមុននិងឆ្ងោកមុខញ៉ាំអាហាររបស់ខ្លួនឯងបន្ត
        
        ចំណែកឯណាមជុនវិញបានត្រឹមតែសម្លឹងមើលកាយវិការរបស់កូនទើបចាប់សួបន្ត÷

          "យ៉ាងមិចដែលរៀនថ្ងៃដំបូងសម្របខ្លួនបានទេ?"រាងក្រាសសួឡើងទៅកាន់កូនប្រុសព្រោះចង់ដឹងពីស្ថានភាពនៅសាលាព្រោះក៏ដឹងហើយថាកូននាយជាមនុស្សបែបណា

           "បានប៉ា ម្សិលមិញកូនអារម្មណ៍ល្អណាស់!"បើនិយាយទៅនាយពិតជាអារម្មណ៍ល្អខ្លាំងដល់ថ្នាក់ដែលអារម្មណ៍បែបនោះឧទាហរណ៍ថាយើងជាក្មេងដែលខ្វះភាពកក់ក្ដៅពីម្ដាយក៏នៅសុខៗស្រាប់តែលេចវត្តមានរបស់មនុស្សដែលយើងចូលចិត្តហើយថែមទាំងគេមើលថែយើងដូចជាកូនស្រឡាញ់យើងដូចសាច់បង្កើតតើយើងនិងមានអារម្មណ៍យ៉ាងមិច?

            "ល្អណាស់ចឹងចៅយាយ"លោកយាយបន្ធូរអារម្មណ៍មកវិញព្រោះគិតថាចៅរបស់ខ្លួនច្បាស់ជាមាននរណាធ្វើបាបឬនិយាយអ្វីមិនល្អដាក់ហើយ

     
      "ណាមជូ!"
       
       "បាទ!"

        "ប៉ាគិតថារាល់ថ្ងៃនេះប៉ារវល់ការងារខ្លាំងណាស់មិនសូវជាមានពេលសម្រាប់កូនទេ ចំណែកលោកយាយក៏នៅឆ្ងាយមិនអាចមកមើលថែកូនរហូតនោះទេប៉ាគិតថាប៉ានិងរកអ្នកមើថែម្នាក់សម្រាប់កូន កូនយល់ព្រមទេ?"ការងារមួយៗមិនមែនចេះតែសម្រេចទៅតាមគំនិតដែលយើងចង់ទេត្រូវរៀនយកយោបល់ដែលខ្លួនផ្ដល់អោយគេ បានឮពាក្យថាយល់ព្រមពីអ្នកម្ខាងទៀតសិនទើបប្រសើរ

        "បើប៉ានិងលោកយាយគ្មានពេលមើលថែខ្ញុំក៏មិនអីដែលខ្ញុំធំនិងរឹងមាំគ្រប់គ្រាន់សម្រាប់មើលថែខ្លួនឯងបាន"ថ្វីត្បិតថាគេជាក្មេងតែមិនមែនមានន័យថាចិត្តគំនិតគេក្មេងនោះទេហើយណាមួយគេក៏មិនចង់បានអ្នកមើលថែផ្ទាល់ខ្លួនអីដែល

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now