Part29:ប៉ាគាត់វាយអូន~

434 33 0
                                    

        ម៉ាយានិងអេមម៉ាបម្រុងចូលទៅហើយតែក៏មានសម្លេងគ្រលួធំមកបង្អាក់ដំណើរធ្វើអោយគ្រប់គ្នាស្រឡាំងកាំងជាខ្លាំង
 
      "មានរឿងអី!?"កម្លោះសង្ហាពោះម៉ាយកូនមួយដើរចូលមកកន្លែងដែលមានគេប្រជុំគ្នានោះស្តែកសួដោយចិត្តអន្ទះសារ
 
       "ប៉ា!!!"កម្លោះតូចក៏រត់វឹងពីក្រោយខ្នងរបស់ជីនសម្ដៅទៅកាន់នាមជាប៉ាដោយទៅរំអុកអង្គុយយំឱបជើងរបស់ប៉ាខ្លួន
 
      "មានរឿងអីហេតុអីបានជាកូនយំ?"នាយលើកព.កូនឡើងមកសួរដោយសម្ដីស្រទន់ព្រោះឃើញទឹកភ្នែកកូនហូមកឥដាក់សោះទើបងាកទៅសម្លឹងមុខអ្នកទាំងពីរដោយទាមទារចម្លើយជាពិសេសគឺជីន

        "លោកគីមអ្ហឹកៗជួយខ្ញុំផងប្រុសម្នាក់នោះចង់ធ្វើបាបខ្ញុំអ្ហឹកៗ"នាងក្រមក៏ប្រែទៅជារហេមរហាមរត់ទៅរកណាមជិនយំអង្វរក.នាយកម្លោះអោយជឿាម្ដីរបស់ខ្លួន
 
       "ខ្ញុំមិនបានធ្វើទេ!"នាយងាកមកស្រែកផាំងៗអោយនាងវិញក្ដៅចិត្តមិនតិចទេមករករឿងគេមុនសោះធ្វើចរឹកមយាដកខ្ញីអីណាទ្រាំមិនបានហក់ទះអោយជ្រុះច្រមុះទើបតែធ្វើហើយឥឡូវនិង(ប្រាប់ហើយបើចរឹកខ្លាចូលខ្លួនហើយកុំគិតថាជំទាវជីនអាចត្រលប់ទៅស្លូតវិញបានអោយសោះ)
 
       "ឯងកុហក!!លោកគីមអ្ហឹកៗ"នាងក៏មិនចាញ់ស្រែកតបទៅវិញនៅឆ្លៀតមកមាយាយកដើមទ្រូងត្រដុសដើមដៃរបស់រាងក្រាសទៀតប្រហែលគិតថាគេនិងជឿនាងហើយមើលទៅ
 
        "ស្ងាត់ទៅ!!កូនប្រាប់ប៉ាមើលកូនមានរឿងអី?"នាងគំហគអោយស្រីស្រស់មួយទំហឹងអន់ចង់ដែលទើបង្វែរសម្ដីអោយស្រទន់ដាក់កូនប្រុស
 
        "អ្ហឹកៗគាត់វាយអូនគាត់វាយបងជីននីអ្ហឹកៗប៉ាអូនឈឺ"កម្លោះតូចបានដៃយំកាន់តែខ្លាំងលើកបង្ហាញដៃដែលជាំដោយស្នាមក្រម៉ៅមិនដឹងជាទៅលួចក្ដិចដៃខ្លួនឯងពីកាលទេចំណែកទឹកភ្នែកវិញឡើងសស្រាក់ហូឥតដាច់ទេបើជ្រុលជាសម្ដែងហើយសម្ដែងអោយសមទៅ

         "មកប៉ានាំកូនទៅខាងលើជីនមកតាមខ្ញុំមក!!ចំណែកនាងកុំអោយខ្ញុំឃើញមុខទៀតអោយសោះ"ណាមជុនឃើញទឹកភ្នែកពព្រេចស្នាមជាំក្រម៉ៅជាប់នៅនិងដៃកូនបែបនេះក្នុងចិត្តសែនឈឺផ្សារព្រោះវាដូចទៅនិងថ្ងៃដៃស៊ូលីអតីតភរិយារបស់ខ្លួនវាយកូនដល់ថ្នាក់ចូលមន្ទីពេទ្យនោះសភាពមិនខុសគ្នាទេ
 
        "លោកគីម!!!"នាងស្រែកទន្ទ្រាំជើងឈឺចិត្តមិនគួណាចាញ់ដោយសារសម្ដីរបស់ណាមជូសោះនាយមិនទាន់បានប៉ះពួកគេបានមួយដៃផងចេះមកលាបពណ៌ថានាងវាយពួកគេកើតដែលហ៊ើយ!!
 
        "ម៉ាយាឯងឈឺខ្លាំងទេ!"ខាងណាមជុនចេញទៅបាត់អេមម៉ានិងម៉ាយាក៏ចូលមកឌឺដងផ្លែផ្កាអោយស្រីស្រស់នេះម្ដងបើសិនជានាងវិញបាក់មុខមិនស្ទើរទេ
   
      "ឈឺណាស់ឯងប្រគេនខ្លួនអោយប្រុសហើយគេមិនខ្វល់ទៀតហិហិតោះទៅធ្វើការវិញ"អេមម៉ានិងម៉ាយាបានដៃឌឺនាងក្រមុំខឹងឡើងប៉ោងសសៃរឈាមទៅហើយទើបនាំគ្នាគេចទៅតុធ្វើការរបស់ខ្លួនវិញ
 
        "ពួកនាង!!!!!ស៉ឺត..."គ្រាន់តែមួយកំភ្លៀងសោះចង់វេចថ្គៀមដៃជើងតូចៗទេកម្លាំងខ្លាំងម្លេះ?រកតែបាងតបទៅវិញមិនបាន
     
     "យ៉ាងមិចដែលកូនឈឺខ្លាំងទេ?"មកដល់ក្នុង Office ភ្លាមណាមជុនក៏ដាក់កាយកូនប្រុសដែលគិតតែយំសស្រាក់នៅលើភ្លៅសួទាំងបារម្ភ
   
       "មិនអីទេបាទ"នាយកម្លោះស្រាប់តែជូតទឹកភ្នែកចេញញញឹមស្ញេញដាក់នាមជាប៉ាអោយគាត់អត់នឹកឆ្ងល់មិនបាន
     
     "ជីនឯងមានត្រូវត្រង់ណាឬអត់?"ណាមជុននាយក៏ងាកមកសួរនាំរាងតូចដែលអង្គុយនៅខាងឆ្វេងដៃទាំងការបារម្ភព្រោះឮកូនប្រាប់ថានាងសូង្យីមក៏វាយរាងតូចបានដែល
     
    "បាទមិនអីទេ!ខ្ញុំសូមទៅបន្ទប់ទឹកមួយភ្លែត!!!"ជំនួសចម្លើយណាមជុនក៏ងក់ក្បាលជាចម្លើយទើបធ្វើអោយជីននាយញញឹមចេញទៅដល់ក្រៅបន្ទប់ភ្លាមស្នាមញញឹមស្រស់ស្អាតអម្បិញមិញក៏ត្រូវរលាយអស់សល់ត្រឹមកែវភ្នែកដែលទទេរស្អាតមួយគូប៉ុណ្ណោះ
————————————
 
      តាមពិតនាយមិនបានទៅបន្ទប់ទឹកអ្វីទេគ្រាន់តែមកកន្លែងស្ងាត់មួយដើម្បីមកជួបមនុស្សម្នាក់និយាយគ្នាបន្តិចបន្តួច
     
      "លោកតា!"មកដល់ភ្លាមសម្លេងតូចក្រមិចក៏ស្រែកហៅនាមជាលោកតានាំអោយបុរសដែលមានវ័យ50ប្លាយតែសម្រស់នៅសង្សាដូចអាយុ30ជាត្រូវងាកមករកប្រភពសម្លេងនាយភ្លាម
   
       "ជីន!?ចៅប្រុងបញ្ចេញសកម្មភាពពេលណា?"គាត់មិនបានសូញសាញច្រើនឬក៏សួរសុខទុក្ខគ្នាអ្វីទេគឺគាត់សួរនាំរឿងដែលពួកគេរៀបគម្រោហសងសឹកទៅកាន់សត្រូវវិញ
     
    "ចាំថេយ៉ុងនិជីមីនគេស៉ាំសិនចាំចាត់ការ~"កម្លោះតូចក៏ត្រូវប្រែទឹកមុខមកមាំវិញខុសពីរាល់ដងដែលតែងតែញញឹមស្រទន់មានមន្តស្នេហ៍កាលពីពេលមុន
     
    "ហ៉ឹស!ចៅថេយ៍ចៅមីនសម្ថភាពខ្លាំងណាស់មិនបាច់ចាំស៉ាំអីនោះទេគេត្រៀមខ្លួនរួចតាំងពី10ឆ្នាំមុនមកម្លេះ!"លោកតាម្នាក់នេះគ្មាននរណាឆ្ងាយក្រៅពីលោកព្រឹទ្ធចារ្យ Sang Woon Afina របស់ពួកយើងនោះទេគាត់និយាយលើកទាំងពីសម្ថភាពចៅៗរបស់គាត់ទាំងពីអ្នកផងដែលព្រ៉ថាពួកគេទាំងបីគឺសុទ្ធតែធ្លាប់ឆ្លងកាត់កាបង្វឹកពីគាត់ផ្ទាល់
   
      "ពួកចៅទាំងបីសុទ្ធតែទទួលការហ្វឹកហាត់ពីលោកតាផ្ទាល់លេងសើចម្ដេចនិងបាន?"លេងសើចមិនបានទេចំពោះអ្នកដែលបានទទួលបានកាហ្វឹកហាត់ក្នុងត្រកូល អាហ្វីណាចេញមកបើគ្មានស្នាដៃគ្មានសម្ថភាពមិនអោយចេញប្រឡូកក្នុងសង្គមទេ
     
    "តែអម្បិញមិញនេះឯងទះសូហ្យីមមិនតិចទេយើងមើលដឹង"គ្រាន់តែរឮកដល់កូនចិញ្ចឹមភ្លាមគាត់ស្ទើតែភ្លេចទៅហើយថាសភាពនាងពេលនេះបែបណាតែបើបន្ទោសតែខាងនាយតូចតែម្នាក់ក៏មិនកើតមកពីកូនស្រីគាត់រឹងក្បាលហាមមិនស្ដាប់គាត់ខ្លួនឯងតើ
     
     "នរណាប្រើអោយនាងមកប្រហ៊ើនជាមួយខ្ញុំធ្វើអី?នៅហ៊ានមកប៉ះពាល់មនុស្សរបស់ខ្ញុំទៀតបើមិនត្រូវខ្លះមិនមែនគីម ជីននីនោះទេ?លោកតាក៏ប្រយ័ត្នខ្លួនផងព្រោះពស់ដែលលោកតាចិញ្ចឹមកំពុងតែបកក្បាលមករកខាំពួកយើងម្ដងបន្តិចៗហើយ"ជីននាយដឹងរួចហើយថាសត្រូវដែលនាយត្រូវចាត់ការមុនគេគឺស្រីម្នាក់នោះព្រោះនាងមិនបានគិតថារឮកគុណស្រ័យគ្រួសារនាយនោះទេសមហើយដែលនាងមិនដែលដឹងពីប្រវិត្តរូបពិតគ្រួសាររបស់នាយសូម្បីតែប៉ុនចុងក្រចក
     
      "ឯងកុំបារម្ភអី"ពស់គាត់ជាអ្នកចិញ្ចឹមរឿងអីដែលគាត់មិនដឹងវិធីបង្ក្រាបនោះ?ទាស់ត្រង់ថាពស់វាបញ្ចេញពិសនៅពេលណា?គាត់អាចិញ្ចើមអោយរស់ធំធាត់មកបានសម្លាប់ទៅវិញក៏បានគ្មានអីពិបាកផង
       
   "ប៉ាបងជីននីទៅយូម្លេះ?"ដោយសារតែបាត់សំណព្វចិត្តសំណព្វថ្លើមបហរមាត់ខ្លួនទៅយូពេកទើបងាកមកឡាំប៉ាដាក់នាមជាប៉ា
       
   "ធ្វើមិចប៉ាដឹងបើប៉ានៅជាមួយកូននិង"នាយហួសចិត្តពេកហើយបាត់គ្នាតែម្ដងហីពីរអ្នកនេះ?មើលទៅយើងជាប៉ាលេងសំខាន់សម្រាប់គេហើយនឹកហើយអន់ចិត្តណាស់ហិហិ(ᗒᗣᗕ)՞
     
      "ហ៊ើយ!អូនទៅតាមគាត់"ខ្ចិលនៅឈ្លោះជាមួយប៉ានាំឥតប្រយោជន៍ទៅដើររកបងជីននីនាយវិញមិនល្អជាងទេហេស៎?
       
     "មិនបាច់ទេចាំនៅទីនេះហើយទុកប៉ាជាអ្នកទៅ"នាយក៏រៀបចំបិទកំព្យូទ័រស្ដីហាមដំណើររបស់កូនបើបណ្ដោយអោយទៅរកច្បាស់ណាស់ថាវង្វេងម្នាក់ទៀតមិនខាន
      ក្រាក~

       នាយដើរមកទ្វាបម្រុងនិងបើកទៅហើើយតែក៏ត្រូវភ្ញាក់ដោយសារតែអ្នកខាងនោះរុញទ្វាមកដែលទើបធ្វើអោយមុខអ្នកពីរនៅគៀកគ្នាមែនទែន
     
      "អ៎ុះ?"
     
      "ទៅយូម្លេះ?"ណាមជុនក៏ចាប់ក្រសោបចង្កេះមួយក្ដាប់មកពិតនិងខ្លួនជម្រិតសួរកចម្លើយព្រោះថាចិត្តក៏បារម្ភពីជីនមិនតិចដែលតែនាយនៅតែមិនយល់ពីអារម្មណ៍ខ្លួនឯងថាគិតអ្វីអោយប្រាកដតែអ្វីដែលប្រាកដគឺថានាយមិនបានស្រឡាញ់នរណាក្រៅពីអតីតភរិយារបស់នាយទេ(បើមិនច្បាស់កុំសម្ដែងធ្វើដូចស្រឡាញ់យ័ត្នខ្ទប់🙃)
     
     "គឺ....ខ្ញុំវង្វេងផ្លូវហើយនិង..."ជីនក៏ប្រែទឹកមុខចុះឱនមុខចុះមើលទៅលើឥដ្ធអោយធ្វើបែបណាទៅពេលនេះចង្វាក់បេះដូងលោតកាន់តែញាប់ទៅហើយឯចិត្តក៏ចង់តែស្រែកអ.អោយបាត់ទេអៀនណាស់មកធ្វើអីចឹងធ្វើមើលតែប្ដីប្រពន្ធស្រឡាញ់បាត់មុខគ្នាមិនបាន
       
     "នៅឈឺនៅឡើយ?"ណាមជុននាយកាត់ន័យយល់អ្វីផ្សេងណានុះឆ្កុយនាយគិតថាជីនវង្វេងផ្លូវព្រោះមិនដែលមកទីនេះហើយម៉្យាងទៀតអាចមកពីនាយយប់មិញលេងជ្រុលដៃដោយសារឥទ្ធិពលថ្នាំទើបគិតថាជីនអាចនៅឈឺត្រង់កន្លែងនោះ(គិតបានជ្រៅម្លេះពូ?)
     
       "បាទ"ជីននាយបើកភ្នែកធំៗសម្លឹងមើលមុខរាងក្រាសមិនព្រេចស្អីគេឈឺស្អី?អាប៉ិនេះគិតបានការបានរាក់ជ្រៅម្លេះ?
       
     "អ្ហាយ៍លោកគីម?"នាយត្រូវភ្លាត់សម្លេងដោយសារតែរាងកាយរបស់ខ្លួនត្រូវលើកឡើងលើអាកាសដោយដៃមាំក្រាសសុទ្ធសរសៃរចាប់បីលើកតម្រង់មកកាន់សាឡុងផ្នែកខាងក្នុងបន្ទប់នោះ
       
      "បងជីននីកើតអីមែនទេ?"គ្រាន់តែឪពុកដាក់កាយតូចអង្គុយលើសាឡុងភ្លាមក្មេងប្រុសដែលពូកែឆ្ងល់ចូលចិត្តសួររកឬសរកគល់នោះក៏រំគិលខ្លួនចូលមកសួរតែម្ដងព្រោះឃើញមានបីគ្នាតាំងពីចូលមកស្អិតឡើងបេះលែងចេញ
       
      "អត់អីទេបងមិនអីទេ"នាយតូចថ្ពោបថ្ពាល់ដែលក្រហមងាំងដូចគូទស្វាចង្វាក់បេះដូងលោតញាប់ៗព្រោះតែអៀននិងទង្វើររបស់រាងក្រាសអម្បិញមិញនេះវាកាន់តែធ្វើអោយលង់លើគាត់លើសដើមទៅហើយ
         
    "តោះទៅដើរលេង"ថាកម្លោះតូចក៏ដើរអូសដៃអ្នកទាំងពីចេញទៅខាងក្រៅដើម្បីអោយលោកប៉ាគាត់ជូនដើរលេងនៅកាន់យូកាន់តែធុញលើសដើមថ្ងៃនេះចាត់ការស្រីប៉ាបានម្នាក់ហើយស្អែកខានស្អែកអាចមានទៀតព្រោះប៉ានាយនេះសែនសង្ហាស្រីតាមមិនខ្វះ
         
            To be continued 💜

By: Min Namji 💐🦋

        
   

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now