Part25:ប៉ាស្រឡាញ់បងជីននីឬ!!?

409 35 0
                                    

       បើយើងងាកមកខាងណាមជុនវិញក៏មិនខុសពីជីនប៉ុន្មានដែលនៅអៀនខ្វៀងខ្វង់ដូចមនុស្សមានស្នេហាដំបូងចឹងជ្រេញរឹកសាហាវ

     "គ្រាន់តែស្នាមថើបរបស់គេសោះហេតុអីយើងរំជួលចិត្តម្លេះ!?"នាយពោលទាំងឆ្ងល់ក្នុងចិត្តអីបន្តិចសភាពនាយពេលនេះវាមិនខុសពីអ្នកដែលទើបតែមានស្នេហាដំបូងនោះទេនៅឆ្លៀតរំឮកអំពីស្នាមថើបនោះទៀត
 
     "ប្រហែលមកពីយើងមិនដែលធ្លាប់ថើបមនុស្សប្រុសដូចគ្នាបានជាវាអញ្ចឹងនោះ?"នាយកម្លោះពោលឡើងទាំងប្រែទឹកមុខមកជាធម្មតាវិញអាចថាមិនពីនាយជាមនុស្សស្រឡាញ់ស្រីទើបនៅពេលដែលថើបមនុស្សដូចគ្នាបែបនេះបានជាមានអារម្មណ៍បែបនេះ
        ក្រាក~

    សម្លេងបើកទ្វាកាត់ផ្ដាច់ការគិតរបស់ណាមជុនក៏ឃើញថាគ្មាននរណាឆ្ងាយពីកូនប្រុសរបស់ខ្លួននោះទេទើបនាយសម្រួលអារម្មណ៍មកជាធម្មតាវិញ
 
     "ប៉ា~"កម្លោះតូចឡើងមកអង្គុយលើភ្លៅនាមជាប៉ាទាំងស្រែកហៅដាស់អារម្មណ៍របស់គាត់ទាំងសម្លឹងមុខគេភ្លឹសៗ
 
      "បាទមានអ្វីមែនទេ?"នាយឱនសម្លឹងមើលមុខកូនភ្លឹសៗបូកជាមួយចម្ងល់ផងដែលទើបមិមចាំយូណាមជូក៏សះរបន្ត÷
 
       "ប៉ាស្រឡាញ់បងជីននីឬ?"ណាមជូប្រថុយសួរព្រោះចង់ដឹងពីអារម្មណ៍ឪពុករបស់ខ្លួនអោយកាន់តែច្បាស់បើតាមមើលនាយស្មានមិនខុសទេពីរខែមកនេះជីនចាប់ផ្ដើមមានអារម្មណ៍ល្អលើណាមជុនហើយនៅតែឪពុកខ្លួននោះទេដែលធ្វើដូចធម្មតា

         "អត់ទេ~"នាយឆ្លើយមកទាំងហីៗតែនាយឆ្លើយមកទាំងរាងរដាក់រដុបគាំងនិងសំណួររបស់ណាមជូនាយក៏មិនច្បាស់និងអារម្មណ៍ខ្លួនឯងដែលដឹងត្រឹមថាបេះដូងនាយមានចំណែករូបគេប៉ុន្តែនាយនៅគិតថាអ្នកដែលនៅក្នុងនោះជាអតីតភរិយារបស់ខ្លួនចម្លើយនេះបានធ្វើអោយណាមជូបាក់ទឹកមុខចុះមកពេលឮចម្លើយរបស់ឪពុកខ្លួន÷
   
      "តែអូនឃើញប៉ានិងបងជីននីថើបគ្នាកាលពីព្រឹកមិញនៅសួនផ្កា"នាយប្រឹងនិយាយបែបឡើងមកអោយដូចជាក្មេងទូទៅដែលឆោតៗបែបមិនយល់ការណ៍បែបនេះក៏នាយព្យាយាមលាក់អារម្មណ៍ដែលអន់ចិត្តនិងអារម្មណ៍បន្តិចបន្តួច។នាយខំគិតថារយះពេលពីរខែនេះអាចអោយធ្វើអោយអ្នកទាំងពីមានអារម្មណ៍លើគ្នាខ្លះតែចម្លើយបែជា....
     
       "វាគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះគ្រាន់តែថើបគ្នាធម្មតាមិនប្រាកដថាស្រឡាញ់គ្នានោះទេ!"នាយស្ដីចេញមកដោយធម្មតាហាក់មិនបានចាប់អារម្មណ៍និងទឹកមុខរបស់ណាមជូទេ(ឪអើយឪចៃដន្យឪឯងនិងហ៎បើណាមជូមិនដួលលើដើមផ្កាម្លេះឪឯងចាប់ស៉ីកូនខ្ញុំក្នុងសួនបាត់ហើយកុំមកពោលពាក្យថាចៃដន្យអោយសោះ)
     
        "ប៉ា!"កែវភ្នែកដែលមានពណ៌ទង់ដែងចោលទៅកាន់នាមជាប៉ាបន្តិចហាក់ចង់ប្រាប់ថាខ្លួននាយមិនពេញចិត្តនូវអ្វីដែលលោកប៉ាខ្លួនបានប្រាប់មកកាន់ខ្លួននោះទេអត់សោះតែម្ដង
     
        "បើកូនប្រាប់អ្វីប៉ាមួយប៉ាខឹងកូនទេ?"នាយក៏និយាយបន្តដោយលើកហេតុផលមួយថ្ងៃនេះនាយត្រូវតែនិយាយរឿងមួយនេះអោយច្បាស់ជាមួយប៉ារបស់ខ្លួន
     
         "ប៉ាម្ដេចអាចខឹងកូនបាននោះ?"នាយសម្លឹងមើលមិខកូនប្រុសរបស់ភ្លឹសៗដោយនឹកទៅដល់នារីម្នាក់ដែលជាអតីតភរិយារបស់ខ្លួននោះមុខមាត់របស់ណាមជូក៏ស្រដៀងស៊ូអ៉ីមិនចាញ់នាយដែលទើបបែបនេះហើយធ្វើអោយនាយនឹកទៅដល់នាង
       
       "បើកូនប្រាប់ប៉ាថាកូនចង់បានបងជីននីធ្វើប៉ាតូចរបស់អូនប៉ាយល់ព្រមទេ?"នាយនិយាយម៉ាត់ៗសារភាពទៅឪពុកថាខ្លួនចង់បានជីនមកធ្វើជាម្ដាយនិងធ្វើជាប្រពន្ធរបស់ឪពុកខ្លួនតែសម្ដីនេះវាធ្វើអោយណាមជុនអស់សំណើចពេកហើយ
       
        "ល្ងីល្ងឺបំផុតហើយប៉ានិងគេជាមនុស្សប្រុសដូចគ្នាមិនអាចទៅរួចទេ"នាយអង្អែលសក់ក្បាលខ្មៅរលោងបន្តិចទាំងចង់អស់សំណើចនិងអ្វីដែលគំនិតកូនក្មេងរបស់កូនខ្លួនចេះរកនឹកចង់បានខុសទំនងនៅមានស្អីប៉ាតូចប៉ាធំអីអស់និងទៀតគិតហើយមិនចង់អស់សំណើចមិនបាន
         
       "ជាប្រុសដូចគ្នាវាយ៉ាងមិចអូនមិនខ្វល់ទេសំខាន់អូនចង់បានគាត់ធ្វើជាប៉ាតូចរបស់អូន!គាត់សាកសមធ្វើម៉ាក់របស់អូនជាងម៉ាក់ស៊ូអ៉ីទៅទៀត"នាយស្ដីដោយមុខក្រញូវចង់ជាប់ចិញ្ចើមទើបសម្រូតខ្លួនចុះពីលើភ្លៅរបស់ឪពុករត់ចេញទៅបន្ទប់បាត់ទុកអោយណាមជុនសម្លឹងមើលផែនខ្នងរបស់កូនមិនដាក់ភ្នែក
           
 
     "ណាមជូ!?"នាយហៅនាមកូនប្រុសរបស់ខ្លួនដោយសង្ឃឹមថាគេនិងបង្អាក់ជំហ៊ានតែគ្មានទេនាយរត់ទៅមិនសូម្បីងាកមុខមកខាងក្រោយវិញ
 
     "ហ៊ើយ!!!"នាយដកដង្ហើមធំហួសចិត្តនិងចរឹករបស់កូនខ្លួនតែអ្វីដែលនាយចាប់អារម្មណ៍ត្រង់សម្ដីដែលណាមជូនិយាយថា<គាត់សាកសមធ្វើម៉ាក់របស់អូនជាងម៉ាក់ស៊ូអ៉ីទៅទៀត>  សម្ដីនេះធ្វើអោយណាមជុនមានអារម្មណ៍ថាមិនស្ងប់នោះទេនាយក៏មិនដឹងមិនយល់ដូចគ្នា
 
       "អាឡូ!"នាយទម្លាក់គារគិតដោយភាពស្មុគស្មានចេញទើបទាញទូរស័ព្ទទៅកាន់ជំនិតរបស់ខ្លួន
   
      <អាឡូចៅហ្វាយមានការងារអីឬ?>

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now