Part 24:ស្នាមថើបដំបូងរបស់ខ្ញុំ

394 30 0
                                    


        2ខែក្រោយមក

      រយះពេល2ខែក៏កន្លងផុតទៅបើកធ្មេចៗ2ខែបាត់ដែលនាយតូចជីនមករស់នៅក្នុងផ្ទះនេះបើនិយាយពីសកម្មភាពវិញក៏គ្មានអីចម្លែកដូចដំបូងៗដែលណាមជូនៅតែរកឱកាសអោយអ្នកទាំងពីបានស្និតស្នាលគ្នារហូតបើពេលខ្លះទៀតក៏អូសប៉ានាយមកគេងគ្រែមួយគេងបីអ្នកជាទម្លាប់ទៅហើយចំណែកអារម្មណ៍របស់ជីនក៏ចាប់ផ្ដើមប្រែប្រួលពីអារម្មណ៍រវាងចៅហ្វាយនាយប្រែទៅជាអ្វីផ្សេង
  
    
       "ណាមជូ!អូននៅទីណាបងចាប់បានត្រូវធ្ងន់មិនខាន"សម្លេងតូចក្រមិចពោលឡើងរាងភ័យផងអីផងព្រតែថ្ងៃនជាថ្ងៃសម្រាកចឹងហើយណាមជូក៏បបួលនាយមកលេងក្នុងសួនតែឥឡូបាត់ស្រមោលឈឹង
 
       "មានរឿងអី?"សម្លេងណាមជុនដែលដើរតាំងៗមករកនាយនោះទាំងទឹកមុខវិញមិនបាច់និយាយទេមិនរីកតែម្ដង
     
    "គឺខ្ញុំនិងណាមជូនាំគ្នាលេងបិទពួនតែពេលនេះមិនដឹងបាត់ទៅណាទេ"នាយឈរសម្លឹងមើលបរិវេណសួនច្បារទាំងមូលនេះទាំងឆ្លេឆ្លានរណាមិនភ័យនាំគ្នាលេងសុខៗបែជាបាត់ខ្លួននោះ
     
      "តាមរកបន្តិចទៅណាមជូគេចូលចិត្តលេងពួនតាមគុម្ពផ្កា"នាយតបតែបន្តិចក៏ប្រុងដើរចេញទៅរកកូនខ្លួនម្នាក់ទៀតដែរតាមនាយចាំណាមជូនាយចូលចិត្តលេងណាស់តាមគុម្ពផ្កានិង
 
          "អ្ហាយ៍!!!"ណាមជុនបែដើរចេញទៅមិនទាន់បានបីជំហ៊ានផងក៏ត្រូវរាងកាយអ្នកម្ខាងទៀតដួលមកទ្រោបពីលើនាយធ្វើអោយអ្នកទាំងពីរដួលលើស្មៅចំណែកបបូមាត់ទាំងពីរក៏ប៉ះគ្នាដោយចៃដន្យ

         នាយតូចចាប់ផ្ដើមបើកភ្នែកធំៗដោយសារតែទទួលដឹងថាអណ្ដាយសើមក្ដៅរបស់អ្នកនៅខាងក្រោមចាប់ផ្ដើមកម្រើកចូលមកប្រលោមដួសយកជាតិផ្អែមពិខាងក្នុងរបស់បបូមាត់ស្ដើងរាងបេះដូងនេះផងដែល។ទោះនាយចងរើក៏រើមិនរួចដែលព្រោះតែត្រូវអ្នកខាងនោះចាប់កញ្ចឹងក.ជាប់យូៗទៅនាយក៏ចាប់ផ្ដើមលន់ទោតាមស្នាមថើបដំបូងរបស់ខ្លួនដែលប្រគល់ទៅអោយណាមជុននោះឯង(អ្ហេមៗកូនម្ដាយមិនទាន់ដល់ពេលទេកូន)

       ប្រូស~

     សម្លេងអ្វីម៉្យាងដែលធ្វើអោយអ្នកទាំងពីដឹងស្មារតីភ្ញាក់ក្រញាងខ្លួនមកវិញប្រញាប់ក្រោករកមើលប្រភពសម្លេងដែលបានបង្កអោយអ្នកទាំងពីរផ្ដាច់បបូមាត់ទាំងចិត្តមិនចង់
     
 
   "ណាមជូ!?"ណាមជុនប្រញាប់ក្រោកមកដោយឃើញណាមជូកូនប្រុសក្បាលកំហួចរបស់ខ្លួនដួលទ្រោបលើដើមផ្កាមួយដើមដែលនៅមិនឆ្ងាយពីកន្លែងកើតហេតុមិនប៉ុន្មានម៉ែត្រចំណែកជីនឃើញចឹងអីថ្ពាល់ទាំងគូក៏ប្រែឡើងក្រហមពេញទាំងតែផ្ទៃមុខចំណែកចង្វាក់បេះដូងវិញលោតសឹងផ្ទុះចេញមកខាងក្រៅទៅហើយ

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Waar verhalen tot leven komen. Ontdek het nu