Part 7:អូនមានសល់ចិត្តជាម្ដាយដែលទេ!?

386 26 0
                                    


             រ៉ឺងៗ
       សម្លេងទូរស័ព្ទរោទ៍កាត់ផ្ដាច់នូវអារម្មណ៍ធ្វើការទាំងប៉ុន្មានមុននិងលើកទាញវាមកនិយាយមួយៗដោយចម្ងល់
  
        "ហាឡូ!ហាស់ ចាំបន្តិចខ្ញុំទៅដល់ឥឡូវហើយ!"នាយទទួលបានទូរស័ព្ទពីខាងអ្នកផ្ទះមកក៏ប្រញាប់រត់សម្ដៅទៅឡាននិងបើកវាយ៉ាងលឿនស្លាវសម្ដៅមកភូមិគ្រិះវិញមិនដឹងជាមានរឿងអ្វីកើតឡើងនោះទេ

       ******

      បើយើងក្រឡេកមកមើលក្នុងភូមិគ្រិះដ៏ធំស្គឹមស្គៃនេះវិញកំពុងតែមានសម្លេងឈ្លោះប្រកែកគ្នាលាយនិងសម្លេងក្មេងយំយ៉ាងខ្លាំងដៃបន្លឺឡើងរងំតែម្ដង÷
         
        "ម៉ាក់កុំវាយកូនអីកូនឈឺឈប់ទៅហ្អាៗ"ក្មេងតូចយំទម្រាំជើងដោយការឈឺចាប់ព្រោះត្រូវម្ដាយចិត្តឃោឃៅវាយមិនថ្នមដៃបបូមាត់តូចក្រមិចប្រឹងស្រែករកជំនួយដែលតែមើលទៅពួកគេអាចធ្វើបានត្រឹមតែឈរមើលតែប៉ុណ្ណោះ

        "អ្នកស្រីឈប់វាយអ្នកប្រុសតូចទៅ!"ដោយហេតុតែនាមជាស្រីនាមជាម្ដាយដូចគ្នាទ្រាំឈរមើលនូវការយំអង្វរសម្រែកដៃក្ដីឈឺចាប់និងសភាពវេទនារបស់ក្មេងតូចដែលទទួលរងទង្វើព្រៃផ្សៃរបស់ម្ដាយមិនបានទើបចូលខ្លួនទៅរងរំពាត់ជំនួសក្មេង

        "នាងឯងឆាប់ថយចេញភ្លាមបើមិនចង់ត្រូវ!"ស៊ូលីស្រែកកំហគមួយអស់សម្លេងទៅកាន់ស្រីបម្រើម្នាក់នោះឃើញបែបនេះចិត្តរបស់នាងក៏កាន់តែក្ដៅឡើងមួយកម្រិតទៀត

        "អត់ទេអ្នកស្រីឈប់វាយអ្នកប្រុសតូចទៅខ្ញុំសូមអង្វរ"នាងក្រមុំលើកដៃប្រណមសំពះនាងក៏ដូចជាដាក់កាយក្មេងល្អិតដែលយំដង្ហក់នោះដោយយករាងកាយនាងទាំងមូលបាំងការពារផងដែល

        "មីង៉ែង(adminសុំការអធ្យាស្រ័យសម្រាប់ពាក្យសម្ដីមិនសមរម្យ)កុំមកចេះដឹងរឿងរបស់យើងថានះឯងត្រឹមកញ្ចាស់បម្រើទេកុំប្រហើនលូកដៃចូលក្នុងរឿងរបស់យើង!"នាងបោះរំពាត់ដែលប្រឡាក់ដោយដំណក់ឈាមតិចៗនោះចេញឆ្ងាយពីខ្លួនមុននិងចាប់កញ្ជ្រោលមកបោចសក់វែងអន្លាយរបស់នាងបញ្ច្រាសចង្អុលមុខនាងចំៗ

        "អ្នកស្រីអ្នកប្រុសតូចនៅក្មេងណាស់ ទោះអ្នកនាងខឹងនិងអ្នកប្រុសខ្លាំងយ៉ាងក៏អ្នកនាងជាម្ដាយរបស់គេដែល!"នាងនេះក៏មិនអន់ដែលស្រែកទៅអោយនាងវិញទោះបីជានាងមានការឈឺចាប់នៅត្រង់តំបន់ក្បាលក៏ដោយក៏នាងមិនចុះចាញ់ដែលនាងការពារក្មេងម្នាក់នេះឲបានពីដៃម្ដាយដែលមានចិត្តឃោឃៅទោះក្នុងនាមជាចៅហ្វាយនិងកូនចៅក៏ដោយគិតទៅមើលនាងគ្រាន់តែជាស្រីបម្រើនាងក៏នៅមានចិត្តអាណិតចុះទម្រាំម្ដាយគេបង្កើតបែជាប្រព្រឹត្តទង្វើមិនគួឲគោរពបែបនេះ

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now