Part40:បានអូនមើលថែបងលែងអីហើយ!

498 26 0
                                    

         "អ្នកប្រុសតូច លោកប្រុសមិនអីទេកុំយំអី!"ជេគចូលមកឱបលួងលោមនាមជាអ្នកប្រុសតូចរបស់ខ្លួនទាំងចិត្តអាណិតប៉ុនពេកគាត់ធ្លាប់តែជាមនុស្សរឹងមាំតែពេលនេះបែជាមកអង្គុយយំទឹកភ្នែករហាមទៅវិញហឹម
     
    "អ្ហឹកៗជេគគេមិនអីទេមែនទេ?"នាយងើបមុខសួរទៅកាន់ជំនិតវិញដោយចង់បានចម្លើយមួយសមស្របអាចធ្វើចិត្តនាយស្ងប់បាន
     
      "បាទលោកប្រុសគាត់មិនអីទេចៅហ្វាយ"ក៏ដូចចិត្តពិតមែននាយកម្លោះសង្ហាដៃជើងតូចរាងរូវដូចមនុស្សសហរីនេះក៏តបទៅកាន់វិញដើម្បីអោយនាយបានធូចិត្តបន្តិចមកខ្លះទោះយ៉ាងណាជីនក៏នៅតែយំរហូតនិងទោះបីជាជេគខំនិយាយលួងលោមយ៉ាងណាក៏ដោយ
   
       "ជីន./អាប់ប៉ា/អ្នកប្រុស!"បានបន្តិចក្រោយមកក៏មានសម្លេងរបស់មនុស្សស្រីប្រុសបីអ្នករត់ចូលមកកាន់កន្លែងមុខបន្ទប់ICUនោះគ្រាន់តែអ្នកទាំងបីបានដំណឹងភ្លាមចិត្តក៏ស្លត់មិនចាញ់ជីនប៉ុន្មានដែល
     
      "អ្ហឹកអ៊ំស្រី!"គ្រាន់តែឃើញវ័យចំណាស់ភ្លាមជីននាយរត់ទៅឱបគាត់ឡើងលឿនធ្វើអោយគាត់សឹងទប់លំនឹងមិនបានទៅហើយ
   
         "មិនអីទេមិនមែនកំហុសកូនទេណាឈប់យំ"គាត់បណ្ដើរជីនអោយមកអង្គុយនៅកៅអីដែលគេដាក់សម្រាប់អោយសាច់ញាតិអង្គុយរងចាំនោះចំណែកឯដៃទាំងគូររបស់គាត់វិញក៏ចាប់ក្រោបប្រអប់ដៃស្រឡូនមកក្ដោបចូលគ្នាទើបនិយាយលួងលោមនាយជាក្រោយ
   
      "អាប់ប៉ាឈប់យំទៅណាប៉ាមិនអីទេកុំបារម្ភអី"ណាមជូក៏ចូលមកម្នាក់ទៀតដើម្បីអោយអាប់ប៉ារបស់ខ្លួនមានអារម្មណ៍ថាធូស្បើយបានមកខ្លះនាយជឿថាប៉ានាយមិនអីទេគាត់អាចឆ្លងផុតគ្រោះថ្នាក់នេះបានប្រាកដណាស់
 
        "hyung!!!"ថេយ៉ុងរត់មកជាមួយនិងជុងគុកសម្ដៅមករកពួកគេបន្ទាប់ពីបញ្ចប់រឿងទាំងអស់នោះរួចស្រាច់អស់ហើយកាលដែលអ្នកទាំងពីរមកបានតែពីរអ្នកគឺដោយសារអ្នកផ្សេងសុទ្ធតែមានរបួលទាំងអស់ទើបប្រញាប់យកទៅព្យាបាលចំណែកពីរអ្នកគេនេះត្រឹមបែកមុខបែកមាត់ទេ
   
      "មិនអីទេលោកគីមមិនអីទេ"ថេយ៉ុងចូលមកក្រសោបកាយនាមជាបងប្រុសពេញៗដៃនាយយល់អារម្មណ៍គាត់នៅពេលនេះច្បាស់ណាស់ថាអារម្មណ៍ដែលខ្លាចបាត់បង់មនុស្សដែលខ្លួនឯងស្រឡាញ់វាបែបណាវាដូចជាមានកាំបិតរាប់រយផ្លែសម្ដៅមករកតែដុំសាច់ដែលលាក់បង្កប់តែក្នុងទ្រូងខាងឆ្វេងអញ្ចឹង
       
ក្រាក~
 
     រយះពេលពីម៉ោងទីបំផុតទ្វាបន្ទប់ICUក៏របើកឡើងនាំកាយលោកគ្រូពេទ្យវ័យកណ្ដាលម្នាក់ដែលគេស្គាល់គាត់ក្នុងនាមជា Doctor Jangមកជាមួយផងដែល
   
       "លោកគ្រូតើស្វាមីខ្ញុំយ៉ាងមិចហើយ!?"គ្រាន់តែធ្វើបើកភ្លាមជីនក៏ស្ទុះទៅសួលោកគ្រូពេទ្យជាងភ្លាមមុនគេមុនឯងព្រោះតែបារម្ភពេក
 
         "គាត់ឆ្លងផុតពីក្រោះថ្នាក់ហើយសំណាងហើយដែលគ្រាន់កាំភ្លើងមិនចំចំណុចសំខាន់ចាំខ្ញុំបញ្ជូនគាត់អោយទៅបន្ទប់សម្រាកធម្មតាសិនបានអាចចូលសួរសុខទុក្ខបាន"ចម្លើយមួយល្បះនេះអាចធ្វើអោយគ្រប់គ្នាសប្បាយចិត្តក៏ដូចជាស្ងប់ចិត្តមកវិញខ្លះហើយជីននាយចង់តែស្ទុះចូលទៅមើលណាមជុននៅពេលឥឡូវនេះទេតែក៏ត្រូវគ្រូពេទ្យហាមឃាត់បានមុន

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now