Part 8:អូនពិតជាចង់លែងលះមែនឬ!?

436 28 2
                                    

        
        ក្រាក
  
       សំនួនទ្វាបើករងំបង្កជាការរំខានសម្រាប់ក្មេងប្រុសតូចកំសត់ដែលគេងសន្ធឹងសន្ធៃនៅលើគ្រែដោយសារតែជាតិនៃថ្នាំសន្ដំ

        "ប៉ា សុំទោស!" សម្លេងស្អកៗបន្លឺឡើងបន្ទាប់ពីឃើញសភាពកូនប្រុសខ្លួនក្នុងចិត្តជាឪពុកប្រាកដជាឈឺមិនតិចពេលឃើញសភាពកូនប្រុសបណ្ដូលចិត្តបែបនេះ

        "លើកលែងទោសឲប៉ានិងម៉ាក់កូនផងណា!សឺង!!"នាយប្រថាប់ស្នាមថើបទៅលើខ្សែរថ្ងាសរបស់កូនព្រមទាំងពោលប្រយោគដែលឈឺផ្សាក្នុងចិត្តផងដែល
          
       រ៉ីងៗ

     សម្លេងទូរស័ព្ទបន្លឺឡើងរំញ័រពេញហោប៉ៅខោនាយទាញយកមើលបន្តិចទើបសម្លឹងមើលទៅកាន់កូនប្រុសដោយចិត្តអល់ឯក!

       "ប៉ាទៅក្រៅបន្តិច!"នាយដកដង្ហើមធំបន្ធូរអារម្មណ៍បន្តិចទើបងើបក្រេះចេញពីកៅអីទៅខាងក្រៅដើម្បីនិយាយទូរស័ព្ទតែក៏មិនភ្លេចប្រាប់ដំណឹងដល់កូនប្រុសដែល!

        "Hello; Kim Namjoon និយាយ!"ដោយសារតែឃើញលេខភ្លែកទើបនាយចិតរាងរ៉ារេកបន្តិចដែលក្នុងការទទួល

      «Namjoon!ចៅChuយ៉ាងមិចហើយ!?"

       "មិនអីទេម៉ាក់ ណាមជូគេអស់អីហើយគ្រាន់តែមិនទាន់ដឹងខ្លួនតែប៉ុណ្ណោះ"នាយឆ្លើយទៅកាន់មហដាយក្មេកវិញទាំងយកដៃច្បូតច្រមុះធុញថប់និងហត់នឿយចិត្តនិងរឿងនៅថ្ងៃនេះណាស់

       «ម៉ាក់និងប៉ាឯងនៅក្រៅប្រទេសមិនបានទៅមើលចៅទេដំណឹងគេយ៉ាងណាៗប្រាប់ម៉ាក់ផង»

        "បាទ!"

         «រឿងហេតុវាយ៉ាងណាៗបានជាចៅម៉ាក់ដល់ថ្នាក់ចូលមន្ទីពេទ្យបែបនេះ!?ហើយកូនស៊ូនៅឯណា!?»គ្រាន់តែរំឮកដល់ឈ្មោះនាមជាប្រពន្ធភ្លាមទឹកមុខស្រាប់តែប្រែសឹង180°

         "ខ្ញុំថារឿងនេះម៉ាក់Callសួរកូនស្រីម៉ាក់វិញទៅ!ជម្រាបលា!"នាយថាហើយក៏ចុចបិតភ្លាមរកតែអ្នកខាងនោះនិយាយអីមិនទាន់

         "ហ៊ើយ!!"នាយដកដង្ហើមធំសែនតឹងចិត្តនៅរឿងរាវនៅថ្ងៃនេះហត់និងដោះស្រាយតែម្ដង។ធម្មតាគូស្នេហ៍ដែលស្រឡាញ់គ្នាល្អូកល្អឿននិងគ្នាសឹងលេបហើយនោះបើរមានរឿងឈ្លោះប្រកែកគ្នាម្ដងហាមាត់ស្ដីបែងចែកផ្លូវគ្នាដើរវាមិនមែនជារឿងល្អដែលយើងគួជួបនោះទេ. ....

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now