Part41:រៀបការនិងបងណា៎

483 27 0
                                    

         រំលងប៉ុន្មានថ្ងៃក្រោយមកណាមជុនក៏អាចចេញមកពីមន្ទីពេទ្យបានហើយព្រោះតែរបួសក៏រាងសះច្រើនដែលហើយក៏វាជួនជាពេលល្អអីដែលចំពេលថ្ងៃកំណើតរបស់ណាមជូតែម្ដង
 
       "អួយ៎ប៉ាកុំតែងខ្លួនពេកសង្ហាជាងអូនមិនខាន"ណាមជូដែលនៅមិនសុខទម្រាំជើងចុះឡើងៗព្រោះតែមិនសុខចិត្តពេលឃើញប៉ានាយតែងខ្លួនសង្ហាជាង😑
 
         "យីអាល្អិតប៉ាជាប៉ាឯងត្រូវតែសង្ហាជាងឯងហើយ"ណាមជុនចង់តែសើចទេមើលធ្វើចរឹកនៅក្មេងឡើងប៉ុនមេដៃសុទ្ធតែចង់ធ្វើខ្លួនអោយសង្ហាអីណាចង់អោយក្រមុំៗណាលង់និងហ៎?
   
      "មិនដឹងមិនសុខចិត្តទេ"
   
       "ហើយថីពីអ្នកប៉ាកូននេះមានរឿងអី!?"ជីនដែលទើបតែងខ្លួនរួចជាមួយនិងឆុតអាវគ្រ័ហ្សេពណ៌ទឹកដោះគោរឹបរាងឡើងខ្ទើតគូជាមួយឆុតរបស់ណាមជុនមើលទៅពិតជាសាកសមគ្នាមែនទែន
   
       "អាប់ប៉ាមើលប៉ាតែងខ្លួនសង្ហាជាងកូនហ៎!ប្រហែលជាអោយនាងណាម្នាក់ចាប់ចិត្តហើយ"ណក៎ឃើញហេ៎ចរឹកមិនដឹងជាកាត់ទៅតាមអ្នកអានម្នាក់ណាទេបានជាចូលចិត្តញ៉ោះអោយប្ដីប្រពន្ធគេឈ្លោះគ្នារហូត
   
         "ពិតមែនហេស៎ណាមជូ!?"ជីនងាកសម្លក់ទៅកាន់អ្នកឈរភាំងបើកភ្នែកធំៗប៉ុនពងមាន់នោះឯងស្អីគេកូននាយរៀនចេះទូលពិតមកពីណា?គ្រាន់តែវាជាកាពិតសោះយកមកទូលពិតអាប់ប៉ាគេដែល(ណក៎ឪខូចដែលនិងហា៎)
   
         "បាទ!"កម្លោះតូចងក់ក្បាលញាប់ស្អេកបញ្ជាក់បានថាពាក្យដែលនាយនិយាយជាការពិត
     
        "អូនកុំជឿកូន កូនគេនិយាយកុហកទេ"រាងក្រាសពេលនេះអាសន្នដល់ខ្លួនហើយបើទោះជាចង់ប្រកែកក៏មិនកើតដែលព្រោះថាពេលនេះលែងទាន់ហើយ
       
      "កុហកមិនកុហកមិនសំខានពេលនេះបងត្រូវតែមកតាមអូន"ជីនចាប់មូលស្លឹកត្រចៀកណាមជុនម្ខាងអូសដើរមកតាមខ្លួនទាំងទឹកមាំបញ្ជាក់បានថាពេលនេះខ្លាចូលសណ្ឋិតទៀតហើយមិចម៉ាទេឪជូនពរអោយរស់ដល់ថ្ងៃការណាឪ
       
      "អ្ហូយ៎ជីនឈឺ!ចាំមើលហា៎អាកូនជើងល្អអ្ហូយ៎"ចំណែកណាមជូវិញឃើញចឹងក៏ប្រញាប់រត់ចុះទៅខាងក្រោមនៅឆ្លៀតលៀនអណ្ដាតដាក់នាមជាប៉ាទៀតនេះបានសមជាកូនកំពូលជើលល្អចូលចិត្តសើចចម្អកអោយនាមជាឪពុកនៅពេលដែលគាត់ត្រូវប្រពន្ធវាយ(អាណិតខ្លោចឆ្នាំង😩)
       Cut:

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now