Part 18:បន្លំធ្វើមេអណ្ដើក<33

428 35 0
                                    

        មួយសន្ទុះក្រោយមកអ្នកទាំងបីរក៏ចុះមកវិញជាមួយសម្លៀកបំពាក់ថ្មីដែលនាយត្រូវផ្លាស់ប្ដូសម្លៀកបំពាក់ថ្មីដែលណាមជុនបានអោយហានជីយកមកអោយ
        
          "បងជីននីមកអង្គុយត្រង់នេះមក!"កម្លោះតូចទាញកាយតូចនាមជាបងអោយមកអង្គុយកៅអីរបស់ខ្លួនចំណែកគេវិញក៏រត់ទៅអង្គុយនៅកៅអីខាងឆ្វេងដៃរបស់នាយឯនោះវិញ

          "អត់ទេជាកន្លែងរបស់អូនបងអង្គុយទីនោះបាន"នាយបដិសេធភ្លាមៗអោយអង្គុយយ៉ាងមិចបើកន្លែងនេះជាកន្លែងរបស់កូនប្រុសម្ចាស់ផ្ទះគេនិង

           "អង្គុយទៅអូនអោយអង្គុយហើយ!"កម្លោះតូចសើចយ៉ាងស្រស់ដាក់នាយទើបងើបមុខទៅមើលមុខនាមជាប៉ាក្នុងន័យទាមទាការអនុញ្ញាតិ

            "តែ ...."

            "អង្គុយទៅ!ឈុនដួសបាយមក"នាងក្រមុំក៏ធ្វើតាមអ្វីដែលណាមជុននិយាយនាងដួសបាយគ្រប់ចំនួនសមាជិករួចហើយក៏ប្រញាប់បន្ថយជំហ៊ានរបស់នាងវិញមិនអាចនៅឡូកឡំនិងចៅហ្វាយបានទេ

          ការបរិភោគអាហារក៏ប្រព្រឹត្តដោយណាមជុនអង្គុយនៅកៅអីជាមេគ្រួសារទាំងមូលដោយខាងឆ្វេងដៃមាននាយតូចជីននីនិងស្ដាំដៃមានអ្នកម៉ាក់របស់ខ្លួនចំណែកឯណាមជូកម្លោះតូចខិលរបស់យើងវិញគឺអង្គុយនៅខាងឆ្វេងដៃរបស់នាយតូចជីននីនិងឯង។
  
         "ប៉ាដួសម្ហូបនោះអោយបងជីបន្តិចបានទេគាត់ដួសអត់ដល់"កម្លោះតូវក៏ស្រដីលើងសាងជាការភ្ញាក់ផ្អើលសម្រាប់នាយតូចព្រោះថាម្ហូបដែលណាមជូសម្ដៅលើនោះនាយអាចដួសបាននោះទេ

          "បងថាមិនអីបងអាចដួសដល់អូនញ៉ាំទេចាំបងដួលអោយ"នាយក៏ប្រញាប់ថាមាត់ស្ដីឡើងជាការបដិសេធ

           "អូនថាបងដួសមិនដល់គឺមិនដល់ហើយ!ណាប៉ាណាដួសអោយបន្តិចទៅ"មិនដឹងជាស្អីទេក្មេងម្នាក់នេះមើលទៅដូចលេងមែនទែនហើយ

            "ហ៊ឹម!"នាយគ្រាន់តែក្រហឹមដើមក.បន្តិចទើបងើបទៅដួសម្ហូបនោះដាក់ក្នុងចាននាយតូច។នាយតូចឃើញចឹងមានអារម្មណ៍ថារអៀសខ្លួនយ៉ាងមិចមិនដឹងទេបើងាកមកមើលណាមជូវិញសើចស្ញេញរមួលអៀនតែម្នាក់ឯងនិង

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now