Part22:រងាណាស់សូមឱបបន្តិចមក

396 31 0
                                    

    កាត់មកដល់យប់ជ្រៅបន្តិចម៉ោងប្រហែលជា8.9ទៅហើយមេឃក៏ចាប់បាក់ងងឹតបន្តិចម្ដងៗពន្លឺភ្លើងពណ៌ក៏ជះព្រោងព្រាតពេញមហាវិធីទូទាំងក្រុងកាន់តែបន្ថែមសម្រស់នាពេលរាត្រីមួយកម្រិត

        បើយើងក្រឡេកមកចាប់អារម្មណ៍និងមហាវិថីរបស់Seoulនៅតាមបណ្ដោយផ្លូវទៅភូមិគ្រិះរបស់ត្រកូលគីមកាត់តាមទន្លេហានក៏យើងឃើញមានឡានសេរីទំនើបមួយគ្រឿងដែលបើកបរដោយនាយកម្លោះមាឌមាំហានជីជាជំនិតរបស់ណាមជុនបើកបរក្នុងល្បឿនមធ្យមដើម្បីអោយចៅហ្វាយខ្លួនបានទស្សនាសម្រស់របស់ទន្លេហាននៅពេលរាត្រីបែបនេះព្រោះថាចៅហ្វាយខ្លួនពិតជាចូលចិត្តទិដ្ឋភាពនាពេលរាត្រីរបស់ទន្លេហានណាស់

      "ចៅហ្វាយមានគេតាមឡានយើងចៅហ្វាយ"នាយពោលឡើងបន្ទាប់ពីមើលតាមកញ្ចក់ឡានសង្កេតឃើញឡានមួយគ្រឿងនោះដេញតាមឡាននាយរហូតមើលទៅមានអារម្មណ៍ថាមិនស្រួល

      "ពួកវាតាមយូប៉ុណ្ណាហើយ?"គ្រាន់តែឮជំនិតនិយាយបែបនេះភ្លាមអារម្មណ៍អណ្ដែតអណ្ដូងតាមខ្សែរទឹកក៏រសាយបាត់អស់ភ្លាមទោះបណ្ដាលអោយនាយងាកទៅក៏ឃើញឡាននោះពិតមែន
 
    "គឺតាំងពីយើងចេញពីភូមិគ្រិះអ្នកប្រុសយ៉ុនម្លេះទាន"គ្រាន់តែឮបែបនេះភ្លាមណាមជុនក៏ចាប់ផ្ដើមមុខមាំមកភ្លាមទីបំផុតឆ្កែក៏បកមកខាំនាយវិញហើយ

       "បើកកញ្ចក់ឡានទៅ"នាយទាញកាំភ្លើងមកកាន់និងដៃស្រដីប្រាប់ជំនិតអោយបើកកញ្ចក់ឡានដើម្បីងាយស្រួលនាយចាត់ការ
    ផាំង~ ផាំង~

  គ្រាប់កាំភ្លើងក៏បាញ់ទម្លុះកញ្ចក់ឡានអ្នកខាងនោះអោយត្រៀមខ្លួនមិនទាន់ដោយសារតែនាយប្រើកាំភ្លើងប្រភេទមិនបន្លឺសំឡេងទើបគ្មានអ្នកដំណើរណាចាប់ភ្លឹក
 
    "ចង្រៃយ៎!អោយកាំភ្លើងមកយើង"មាម្នាក់នៅក្នុងឡាននោះក៏ស្រែកប្រទិចរាងក្រាសខ្លាំងៗព្រោះនាយចេតនាមកលបខាំនាយក្រាសតែត្រូវគេបកមកខ្លួនមុនបែបនេះ
     ផាំង~

    ការបាញ់ចេះតែបន្តរហូតអាចថាជាសំណាងដែលតាមផ្លូវមិនសូវជាមានអ្នកដំណើរឆ្លងកាត់តែក៏មិនប្រាកដថាគ្មានគ្រោះថ្នាក់ដល់ពួកគេនោះទេព្រោះនេះជាគ្រប់កាំភ្លើងបើហ៊ានតែបាញខុសឡានខាងក្រោយបន្តិចគឺបង្កគ្រោះថ្នាក់អោយអ្នកផ្សេងពុំខាន
 
     "ឯងជិះសរសៀទៅជាយក្រុងទៅនៅទីនេះមនុស្សច្រើនណាស់"នាយឱនក្បាលចូលមកក្នុងឡានវិញបញ្ជាអោយជំនិតបើកឡានសម្ដៅទៅជាយក្រុងព្រោះទីនោះមិនសូវមានមនុស្សទេបើនេះទេនេះអាចប៉ះពាល់ដល់អ្នកដំណើរបាន

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now