Part16:ប៉ាមិនគិតយកប្រពន្ធម្នាក់ទៀតទេឬ?

466 30 0
                                    

      ព្រះចិន្ទ្រាក៏លេចបាត់សូន្យកាយចេញទៅបន្តវេនអោយព្រះសូរិយាទ្រង់យាងចូលមកជំនួសដើម្បីបំភ្លឺដល់ផ្ទៃលោកានេះទាំងមូលអោយមានពន្លឺរស្មីត្រជះត្រចង់ត្រលប់មកវិញ
       
         អាកាសយានដ្ឋាន អ៊ីនឆន់
      អ្នកដំណើររាប់ម៉ឺនអ្នកក៏កំពុងតែត្រៀមខ្លួនចេញដំណើរពីទឹកដីកូរ៉េក៏ដូចជាត្រៀមចុះមកពីយន្តហោះដែលហោះមកគ្រប់បណ្ដាប្រទេសចូលមកកូរ៉េវិញផងដែល
      
       "ហ៊ឹមពួកយើងបានត្រលប់មកវិញហើយ!!"សម្លេងកាយតូចមួយឌួងបន្លឺឡើងទាំងត្អូញត្អែរក្នុងចិត្ត តែក៏សាងជាភាពភ្ញាក់ផ្អើលសម្រាប់គ្រប់គ្នាផងដែលព្រោះអ្វី?ព្រោះតែរូបសម្រស់របស់គេស្រស់ស្អាតដល់ថ្នាក់រកអ្វីព្រៀបផ្ទឹមពុំបានថ្នាក់ស្រីៗផងយ៉ាងមិចនៅពោលសុំចុះចាញ់លើកទង់ជ័យស.គិតមើលតើនាយម្នាក់នេះជានរណាណ៎

       "ខានមកទីនេះយូប្លែកច្រើណាស់"កាយតូចម្នាក់ក្នុងចំណោមពីរអ្នកពោលឡើងទាំងកែវភ្នែកងាករេសម្លឹងមើលបរិយាកាសជុំវិញខ្លួនគិតទៅខានមកយូពិតជាប្លែកភ្នែកណាស់

        "មិននឹកស្មានថាប្លែកដល់ថ្នាក់ទេ"ម្នាក់ទៀតមានជាមិត្តក៏ពោលឡើងកែវភ្នែកក៏ងាកសម្លឹងមើលជុំវិញខ្លួនពិតណាស់ពិតជាប្លែកភ្នែកសម្រាប់ពួកគេណាស់បើធៀបទៅពួកគេខានមកទីនេះជិត5ឆ្នាំហើយ

        "តោះមីនប្រញាប់ទៅមើលលោកយាយ!"នាយតូចពោលឡើងរំឮកពីអ្នកមានគុណទាំងបារម្ភព្រោះសុខភាពគាត់ក៏ជរាណាស់ទៅហើយណាមួយបងប្រុសរបស់ខ្លួនក៏មានការងារត្រូវធ្វើទើបលំបាកនាយត្រូវហោះពីUSA មកSouth Korea ទាំងប្រលឹមតិចថាភ្លេចបាត់ហា៎?គ្មាននរណាឆ្ងាយក្រៅពី ផាកជីមីននិងដៃគូដៃកងជាមួយគ្នា គីម ថេយ៉ុងនោះឯង!ពួកគេត្រលប់មកលើនេះក៏ដោយសារតែមានការងារសំខាន់ត្រូវបំពេញនៅក្នុងកូរ៉េនេះដែល!(ឆ្ងល់អត់ថាហេតុអីអេដមីនមិនបង្ហាញប្រវិត្តតួអង្គអោយអស់តែម្ដងមកហេតុអីទុកចម្ងល់អោយឆ្ងល់ច្រើនម្លេះ?តែអេដមីននិងព្យាយាមបង្ហាញការពិតនៅភាគបន្តបន្ទាប់ទៀតទ្រាំឆ្ងល់សិនទៅ)
        
         "គួរអោយចាប់អារម្មណ៍!ស៉ើបប្រវត្តិក្មេងពីរអ្នកនោះបន្តិច"សំនួនរាងក្រាសពោលឡើងទាំងខ្សែរភ្នែកមិនបានគេចចេញពីរដំណើររាងតូចទាំងពីរនោះទេជាពិសេសក្មេងម្នាក់ដែលមានកម្ពស់រាងទាបជាងគេបន្តិចនោះ

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now