Part30:ប៉ាឈប់និយាយពីម៉ាក់ស៊ូអ៉ីទៀតទៅហ៉ឹកៗ

420 26 0
                                    

      កាត់មកពេលល្ងាចនៅក្នុងសួនកម្សាន្តមួយដែលមានភាពអ៊ូអ៊រជាងគេជាងឯងព្រោះទីកន្លែងនេះសុទ្ធសឹងតែជាកន្លែងដែលពេញនិយមសម្រាប់អ្នកដើរលេងជាគ្រួសារមានកូន តូចមានគូស្នេហ៍អីនិងសុទ្ធតែជ្រើនយកសួនកម្សាន្តនេះទាំងអស់
 
     "យេ៎មកដល់ហើយ!!"គ្រាន់តែចុះមកពីលើឡានភ្លាមណាមជូស្រែកអ.ឡើងភ្លាត់សម្លេងមិនងាយទេណានាយមិនដែលចេញក្រៅផ្ទះទេបើចេញមានតែជ្រើសយកកន្លែងនេះហើយ
 
      "តោះយើងទៅ Let's go!!!"ចំណែកជីនវិញក៏មិនអោយចាញ់ចិត្តទៀតត្រូវដៃត្រូវជើងគ្នាណាស់អោយតែនិយាយរឿងដើរលេងនិងរឿងញ៉ាំ
   
     "ហ៊ើយ!!!!"នាយក្រាសញញឹមបិទមាត់មិនជិតទេពេលឃើញសកម្មភាពរត់ដេញប្រលែងគ្នាពេញទាំងសួនសឹងផ្អើលគេផ្អើលឯងបែបមើលទៅសប្បាយដល់ហើយ
   
      "ប៉ាមកលេងជាមួយនិងកូនដែលមក!"ណាមជូរត់លេងហត់មួយសន្ទុះក៏រត់មករំអុកនាមជាប៉ាអោយទៅលេងជាមួយខ្លួនទាំងដែលគាត់កំពុងតែអង្គុយលេងទូរស័ព្ទនៅតុមូលក្រោមដើមឈើដែលទុកសម្រាប់អោយអង្គុយលេង
     
    "អត់ទេកូនលេងចុះទៅទិញអ្វីអោយញ៉ាំសិន"នាយស៊កទូរស័ព្ទចូលក្នុងហោប៉ៅទើបងាកមកនិយាយជាមួយកូន
     
    "កូនសុំស្ករសំឡីនិងទឹកដោះគោចេក!" និយាយដលរឿងញ៉ាំភ្លាមណាមជូក៏នឹកទៅដល់អាហារសម្រន់ពីមុខដែលនាយចូលចិត្តជាងគេគឺស្កសំឡីនិងទឹកដោះគោចេកនិងឯងនាយចូលចិត្តណាស់
 
        "ចុះឯង?"នាយក៏រាងជ្រួញចិញ្ចើមបន្តិចដែលព្រោះថាខានឮកូននិយាយពីរឿងទឹកដោះគោនិងយូហើយអាចថានាយលែងផឹកក៏ថាបាន
     
     "សុំតែស្កសំឡីមួយចង្កាក់និងទឹកដោះគោស្រស់មួយកែវ"អាចថាជានិស្ស័យដែលបណ្ដាលអោយអនាគតអាប់ប៉ានិងកូនប្រុសមានចំណូលចិត្តដូចគ្នាក្នុងរសនិយមអាហារសម្រន់ដូចគ្នា
     
     "ចាំទីនេះសិនហើយ"នាយក៏ងើបកក្រេកសម្ដៅទៅរកតូបដែលមានលក់ស្កសំឡីនិងទឹកដោះគោដើម្បីអោយពីអ្នកនេះញ៉ាំកំដរមាត់
   
       "បងជីននីអូនមានរឿងចង់សួរបង"ក្រោយពីឪពុកទៅបាត់ណាមជូក៏ខិតមកជិតកៅអីរបស់ជីនបោះសំណួរទៅកាន់នាយ÷
     
     "បាទសួមកបងរីករាយនិងឆ្លើយ"នាយញញឹមរាក់ទាក់កម្លោះតូចវិញមិនថារឿងអ្វីទេបើថាណាមជូចង់សួរទៅហើយនាយរីករាយនិងឆ្លើយ
   
       "បងស្រឡាញ់ប៉ាខ្ញុំឬ?"នាយលើកសំណួរសួទៅកាន់ជីនទាំងប្រើកែវភ្នែកពិឃាតរកស្មានអ្វីមិនដល់
     
      "បាទ?"នាយបើកភ្នែកធំៗព្រោះតែភ្ញាក់ផ្អើលនេះចិត្តស្រឡាញ់របស់នាយទៅលើណាមជុនមានពិរុទ្ធពេកដល់ថ្នាក់ណាមជូជាក្មេងចាប់ដឹងផងហី?
     
     "ហីយ៉ាមិនបាច់កុហកទេខ្ញុំមើលដឹងថាបងស្រឡាញ់ប៉ាខ្ញុំ"បានដៃហើយណាមជូប្រើទឹកមុខកាចៗសម្លេងបែបធំៗដូចប៉ូលីសជម្រិតសួរអ្នកទោសទៅហើយ(អូនឯងប៉ុនម្លេះពៅ?😫)
       
    "បង..បង"ចំចំណូចពេកនាយមិនដឹងរកលេសដោះសារអ្វីបានទេព្រោះថាវាជារឿងពិតធ្វើមិចហក៎បើបេះដូងនាយស្រឡាញ់អាប៉ិមុខមាន់និងបាត់ហើយបកវិញម្ដេចនិងកើតតែអារម្មណ៍ទៀតនោះគឺព្រួយបារម្ភខ្លាចណាមជូជំទាស់បើកូនគេជំទាស់ហើយយើងមុខក្រាសធ្វើអីទៀត?
       
      "ហួយអាប់ប៉ាកុំធ្វើមុខចឹងមើលចាំអូនជួយហិហិ"នោះបានមាត់បញ្ជោមួយបាត់រកតែពេលនិងយូហើយតើហើយទឹកមុខមាំៗកាចអម្បិញមិញក៏ត្រូវរលាយខ្ទិចសល់ត្រឹមស្នាមញញឹមកំហូចតែប៉ុន្នឹង
       
     "ណាមជូ.."នាយហៅឈ្មោះក្មេងប្រុសម្នាក់នោះតិចទាំងលាក់អាក្ការះអៀនព្រៀននេះក៏បានន័យថាណាមជូព្រមទទួលយកស្នេហានាយទៅលើប៉ាខ្លួនហើយអញ្ចឹងច្បាស់ណាស់នាយប្រាកដជាមានខ្នងបង្អែកនៅពីក្រោយចាំជួយហើយ
         
    "ប៉ាអង្គុយមក"ដោយក្រឡេកឃើញប៉ានាយចូលមកដល់ហើយក៏ទាញកៅអីខ្លួនខិតចេញបន្តិចទុកអោយប៉ានាយនិងអនាគតអាប់ប៉ារបស់នាយនៅអង្គុយជិតគ្នាចឹងទៅទើបរៀបចំចាត់ចែងរបស់ញ៉ាំដោយនាយទាញយកស្កសំឡីនិងទឹកដោះគោចេកសំណព្វចិត្តថ្លើម(បាន BA Bannana milk មួយទៀតបាត់-_-)
       
      "ណាមជុន!!?"នាយក្រាសងាកទៅតាមប្រភពសម្លេងដែលដង្ហើយហៅឈ្មោះរបស់ខ្លួននោះក៏ត្រូវបើកភ្នែកធំៗព្រោះតែភ្ញាក់ផ្អើល
       
       "យុនហ្គីហ្យុង?បងមកបានយ៉ាងមិចហើយចុះនេះនរណា?"នាយភ្ញាក់ផ្អើលខ្លាំងៗនៅសុខមកបង្ហាញមុខចំពោះមុខគេធម្មតាគាត់មិនចូលចិត្តកន្លែងអ៊ូអ៊របែបនេះទេតែនេះមានទាំងបណ្ដើរប្រុសក្មេងម្នាក់មកទៀតសង្ស័យហា៎
         
     "បងមកដើរលេងហើយម្នាក់នេះ ឈ្មោះ ផាក ជីមីនជាសង្សារបស់បង"គឺថាគេនាំជីមីនមកដើរលេងកន្លែងនេះដើម្បីអបអរ Anniversary 2ខែរបស់ពួកគេនិង(សុទ្ធAnniversary មីអ្នកសរសេរនេះSoជ្រេញ-_-)តែក៏ចៃដន្យមកជួបប្អូនជីដូនមួយទើបមករាក់ទាក់បន្តិចទៅ
         
      "សុំទោសៗ"គ្រាន់តែឮថាជីមីនសង្សាយ៉ុនហ្គីភ្លាមជីននាយឈ្លក់ទឹកដោះគោចង់ស្លឺភ្នែកទៅហើយហើយប្អូននាយទៅជួបគ្នាស្រឡាញ់គ្នាតាំងពីណានិងហ៎?
         
      "អាប់ប៉ាមិនអីទេមែនទេ?"ណាមជូក៏ចូលមករឹតខ្នងអោយនាយតូចនិងប្រើសព្វនាមដ៏គួអោយចាប់អារម្មណ៍សម្រាប់អ្នកទាំងបី
       
       "ហ៉ឹស!ណាមជុនក្រែងថាជាកូនធម៌របស់អ្នកមីងមិនចឹងហេតុអីឥឡូវខ្លាចជាកូនប្រសាររបស់គាត់បាត់ហើយហាសហា"យ៉ុនហ្គីនាយបង្ងាប់ណាមជុនសើចមួយទំហឹងដៃសប្បាយដៃដ៏ហើយថ្ងៃម្សិលមិញប្រាប់នាុថាជាកូនធម៌តែថ្ងៃនេះជាកូនប្រសារបាត់ចង់តែសើចទេ
     
       "មិនមែនបែបនោះទេណាមជូគេគ្រាន់តែហៅលេងប៉ុណ្ណោះ"នាយក៏ប្រញាប់ប្រកែកយករួចខ្លួនសឹងដឹងទេថានាយពិបាកប្រឈមមុខណាស់ក្នុងចិត្តក៏រាងសប្បាយចិត្តចម្លែកដែលពេលឮណាមជូហៅជីនអាប់ប៉ាបែបនេះតែចិត្តមួយទៀតនោះគឺទទួលយកជីនមិនបានទេ
       
      "យើងអាយុ32ហើយមិនភ្លើអោយឯងបោកបានទេឆឹស!អ្ហូយ៍"លេងសើចមិចបានអាយុឡើង32ហើយមុខនៅក្មេងហើយនៅបានប្រុសក្មេងអាយុទើប25ធ្វើជាប្រពន្ធទៀតអូយគិតទៅច្រណែនដល់ហើយ>°<
         
     "ទៅវិញ!!!!"ជីមីនដោយស្ងាត់ជាយូនោះក៏ចាប់មូលស្លៀកត្រចៀកនាមជាសង្សាទាមទារចង់រត់ចេញពីទីនេះមិនដឹងគេចបែបមេចទេក្រសែរភ្នែកជីនសម្លឹងមកទាមទាចម្លើយពីនាយសឹងតែអាចសម្លាប់នាយនៅកន្លែងទៅហើយម្នាយអើយនៅជាមួយប្អូនៗឡើងដូចខ្លាតែពេលនៅជាមួយអនាគតស្វាមីចឹងឡើងកូនឆ្មាបងអើយបងប្រុស(មិចចឹងចែជីន?😹)
     
     "យើងទៅវិញហើយ!អ្ហូយតិចៗមើលមីននី"នាយនិយាយលាទៅកាន់ប្អូនទាំងត្រចៀកនៅជាប់ក្នុងក្រញ៉ាំខ្លានៅឡើងនរណាទភស្មានដល់ទៅថាមីនយ៉ុនហ្គីជាម៉ាហ្វៀនិងជាទាយាទយាគូសាមិនដែលខ្លាចមេឃខ្លាចដីបែរជាត្រូវមកចាញ់ច្រាបដោយសារក្មេងប្រុសម្នាក់នេះនោះ?
           
      ក្រោយពីគូស្នេហ៍ឆ្មាកណ្ដុរនោះចេញទៅហើយណាមជុនក៏ងាកមកសម្លឹងមើលមុខរាងតូចឆ្លាស់គ្នាជាមួយកូនប្រុសរបស់ខ្លួនហាក់ចង់ទទួលបានចម្លើយអ្វីម៉្យាង

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Opowieści tętniące życiem. Odkryj je teraz