Part 02

194 30 4
                                    

    " ចាំខ្ញុំទៅយកជំនួសចុះ ភីតឯងចាប់ទៅលាបថ្នាំទៅណា ចាំអ៊ំធ្វើជំនួស "

   " ខ្ញុំមិនបានប្រើអ៊ំ ទៅធ្វើការរបស់អ៊ំទៅ កុំមកចេះរឿងអ្នកដទៃ " សម្ដីមាំជាមួយ ទឹកមុខមាំបានធ្វើឲអ៊ំមេផ្ទះមិនអាចជំទាស់អ្វីបានមានតែដើរចេញទាំងក្នុងចិត្តអាណិតនាយតូចពេកក្រៃ

.................

   " បងវេយីមឆ្អែតហើយ យើងរកទៅលេងអីសប្បាៗជាមួយគ្នាណា៎ "

   " នៅទីនេះល្អទេ ? " និយាយទាំងភ្នែកឌៀងមើលអ្នកដែរឈរក្ដោបដៃដែររលាកទឹកស៊ុបឡើងក្រហមរងាល ចង់ដឹងថាមានប្រត្តិកម្មអ្វីឬអត់ តែនេះគ្មានសូម្បីតែងាកមកមើលនាយឬយីម ហ៊ឹមមនុស្សស្អីឈាមត្រជាក់បែបនេះ

   " ឯងចេញទៅឃើញមុខហើយស៊ីស្អីក៏មិនចូលដែរ "

   "    " ភីតមិនមាត់មិនសូម្បីងើបក្បាលមើលមកអ្នកម្នាក់ទៀតដើរចេញទៅទាំងស្ងៀមស្ងាត់ ធ្វើឲអ្នកខ្លះដូចជាហេហាលយ៉ាងមិចមិនដឹង សុខៗក៏ខូចអារម្មណ៍អស់

   " បងវេ ** "

   " ទៅវិញសិនទៅ បងគ្មានអារម្មណ៍ទេ ចាំបងឲអា ផុងជូនទៅ " និយាយចប់ក៏ដើរចេញទៅបាត់ធ្វើឲអ្នកដែរនៅអង្គុយនេះមិនដឹងថាត្រូវធ្វើអ្វីត បើម្ចាស់ផ្ទះគេទៅបាត់ ហើយនៅតែម្នាក់ឯងនៅតុបាយ

  " អ្នកប្រុសយីមអញ្ជើញបាទ " ផុងបានចូលមកនាំយកនាយយីមទៅ condo វិញព្រោះវាជាបញ្ជារបស់លោកប្រុសធំ

  ងាកមកមើលអ្នកដែរមកដល់បន្ទប់វិញនេះវិញ ដៃក៏ឈឺថ្នាំក៏មិនមានលាបមានតែបណ្ដោយតាមណឹងទៅ ចូលទៅសម្អាតខ្លួនឲជ្រះក្លិនទឹកស៊ុបហើយក៏ចូលគេង ថ្ងៃនេះមានអារម្មណ៍ថាហត់ខុសធម្មតាទើបចង់សម្រាកមិនចង់នៅយូរទេ

      ម៉ោង 12 យប់

ក្រាក

   កម្លោះសង្ហារាងមាំមិនដឹងថាមានបំណងអ្វីទើបទំលុះចូលមកក្នុងបន្ទប់របស់កូនកម្លោះគេទាំងពាក់កណ្ដាលអត្រាតបែបនេះ មកដល់ក៏ឈរត្រឹងមិនដឹងថាមានបំណងអ្វីឲប្រាកដ

   " មិនចេះរកថ្នាំទេយ៉ាងមិច ឬចង់ឈឺដល់ងាប់ទើបរកថ្នាំ " នាយកម្លោះមើលទៅបាទដៃទាំងទ្វេដែលាត្រដាងនៅលើពូក ដោយការរលាករាងខ្លាំងដែរទើបធ្វើឲវាមានកន្ទួលក្រហមខ្លះៗ នេះមានគំនិតចង់លួចខ្ជិល ហើយរកលេសថាឈឺដៃមែនទេ ហ៊ឹម កុំស្មាននាយតាមល្បិចរាក់ៗបែននេះមិនទាន់ឲសោះ

បំណុលស្នេហ៍Where stories live. Discover now