Part 8

192 36 3
                                    

    " ចុះភូគួឲសម្ដីអាក្រក់ដាក់ទេ មើលខ្លួនឯងទៅថាពេលនេះខូចយ៉ាងណា ចង់ឲប៉ាសម្ដីផ្អែមដាក់លុះត្រាតែកូនភូឈប់ក្បាលខូច សម្ដីមិនល្អទើបប៉ាសម្ដីផ្អែមដាក់ "

      " បានហើយឈប់ទៅទាំងប៉ាទាំងកូនណឹងឈប់ឈ្លោះគ្នា "

      " លោកកុំចេះរឿងប៉ាកូនខ្ញុំ " ខឹងនាយក្រាសសុខៗក៏មកជះលើកូនលូវងាកមកថាឲនាយក្រាសវិញទៀតហើយ ស្អីណឹងទង្វើអ្វីណឹង ?

.............

រីងៗៗៗៗ

កំពុងតែឈ្លោះគ្នាបែកវល់ពេញបន្ទប់សុខៗសម្លេងទូរសព្ទភីតក៏ចាប់ផ្ដើមរោទ៍ ធ្វើឲម្ចាស់វាងាកពីការសម្លក់អ្នកដែរអង្គុយអោបកូននៅលើតុមកលើកយកទូរសព្ទមកនិយាយ

" អាឡូ ផាយ "

[" ឯងនៅណាភីត ? "]

" គ្នាមានការបន្តិច គ្នាទៅដល់ឥឡូវហើយ "

[" នេះឯងណាត់គ្នាតាំងពីម៉ោងប្រាំបួន ពេលនេះម៉ោងជិតដប់ហើយណា " ]ក៏និយាយគ្នាថានិងណាត់ជួបគ្នានៅម៉ោងប្រាំបួននាយខំមកអង្គុយចាំតាំងពីម៉ោងប្រាំបី សែសិបនាទី តែនេះមើលចុះម៉ោងប្រាំបួនជិតដប់ហើយមិនទាន់ឃើញស្រមោលអាអ្នកដែរណាត់មកទៀត? គួឲនាយមួមៅទេបែបៗនេះអី

" អើ! ណាគ្នានិងប្រញាប់ទៅណាចាំគ្នាសិនទៅណា៎ផាយណា៎ ចាំភីតបន្តិចណា៎ "

[" អូខេ ក៏បាន " ]អ្នកណាទៅដាច់ចិត្តខឹងនោះបើសម្លេងកូនឆ្មារម៉េវៗសុំអង្វរបែបនេះ សម្លេងបែបៗនេះអីឲនាយចាំដល់ប្រាំម៉ោងទៀតក៏មិនមានបញ្ហាដែរ

" ប៉ុណ្នឹងសិនហើយណា៎ " ផ្អែមៗពិតៗផ្អែមរហូតធ្វើឲអ្នកដែរអង្គុយស្ដាប់នោះសឹងតែរត់មកចាប់បឺតមាត់ណឹងឲរីកទៅហើយ និយាយជាមួយនាយគ្មានម៉ាត់ណាដែរពិរោះទេនិយាយជាមួយគេឲរលួយ

ភីតដាក់ទូរសព្ទចុះហើយក៏ប្រទាក់ជាមួយកែវភ្នែកចចកព្រៃមើលមកនាយដូចជាចង់ចាប់នាយហែកស៊ីយ៉ាងមិចមិនដឹងទេ តែនាយមិនខ្វល់ទេព្រោះនាយត្រូវមានណាត់ទៅជួបជាមួយមនុស្សសំខាន់របស់នាយ

" អូនចង់ទៅណា? " បោះជំហ៊ានចេញមិនទាន់បានមួយជំហ៊ានផងសម្លេងចចកក៏បន្លឺឡើងធ្វើឲនាយតូចទុចដំណើរងាកមករកម្ចាស់សំឡេងទាំងមួមៅ

បំណុលស្នេហ៍Where stories live. Discover now