part 14

188 33 3
                                    

" បងមិនទាន់ចង់ក្រោកទេចង់នៅបែបនេះបន្តិចទៀត " និយាយហើយកាយក្រាសក៏ចាប់ទាញកាតូចឲចូលមកកាន់តែជិត និងថើបសក់នាយតូចមួយខ្សឺត

" បានហើយឆាប់ក្រោកឡើងទៅខ្ញុំធ្ងន់ " ភីតព្យាយាមបម្រាស់ចេញតែចេញមិនផុត បានចេញអីផុតបើមួយប៉ុនដំរីមួយទៀតប៉ុនឆ្មាណឹង ធ្វើអៅគេមិនកើតមានតែបិទភ្នែកយកមុខទៅផ្អឹបទ្រូងគេគេងតទៅទៀតទៅ

.............

ថ្ងៃរះជះដល់កំពូលមេឃវិញហើយបែជាមិនទាន់ឃើញម្នាក់ណាយាងចុះមកសោះ ប្រហែលជាយប់មិញលេងចាក់ទឹកដូងជ្រុលហើយទើបមិនមានកម្លាំងចុះមកបែបនេះ

" លោកយាយ លោកប៉ាទៅណា៎ហើយ ភូមិនទាន់ឃើញប៉ាៗទេមួយថ្ងៃហើយ " ក្មេងតូចអង្គុយលេងឡានបញ្ជាដែរបានមកពីស៊ីសស៊ូសជាមួយប៉ាធំរបស់គេយប់មិញ អង្គុយលេងឡានឡើងធុញទៅហើយមិនទាន់ឃើញប៉ាៗគេចុះមកទៀត

" យាយមិនដឹងទេបើចៅភូចង់ដឹងឡើងទៅរកនៅក្នុងបន្ទប់ទៅ " លោកយាយដែកំពុងអង្គុយដេប៉ាក់តិចតួចដែរជាការងារមនុស្សចូលចិត្តឆ្លើយតបនិងចៅទួតទាំងមិនងាកមកមើលចៅដែរធ្វើមាត់ស្រួចដូចទាទេ

ភូមិនមាត់ទុកឡានមួយដុំដើរឡើងទៅរកប៉ាៗ ក្មេងតូចមកដល់មុខបន្ទប់ក៏គួទ្វាតែមិនមានអ្នកណាចេញមកឬឆ្លើយតបសោះទើបសម្រេចចិត្តបើកទ្វាចូលទៅតែម្ដង

" ប៉ាៗ " មកដល់ភ្លាមគឺប៉ាទាំងពីរគេងអោបគ្នាធ្វើមិនដឹង ក្មេងតូចប្រឹងប្រតាយប្រតប់ឡើងទៅលើគ្រែហើយក៏ចូលទៅគេងជ្រែតកណ្ដាលប៉ាៗទាំងពីរដែរធ្វើឲ ភីតនិងវេហ្កាសភ្ញាក់

" ភូ! " ភីតស្រែកដាក់កូនតិចៗទាំងមិនទាន់អស់ងងុយ ចំណែកវេហ្កាសក៏ទាញកូនភូមកអោបគេងត

" ប៉ាតូច ប៉ាធំមិនទាន់ក្រោកទៀតហ៎ នេះម៉ោងជុតមួយហើយណា៎ ភូនៅលេងខាងក្រោមតែឯង មិនមានអ្នកណាយកភូលេងសមុទ្រសោះ ប៉ាតូចប្រាប់ថានិងនាំភូមកលេងសមុទ្រតែបែជាមកគេងអោបគ្នាជាមួយប៉ាធំទៅវិញ " ក្មេងតូចនិយាយទាំងធ្វើចរឹកង៉ក់ងរដាក់ប៉ាៗទាំងពីរ វេហ្កាសឮកូននិយាយបែបនេះក៏ធ្លោយសើចមកតិចៗ

" ប៉ាធំសើចអី ? "

" កូនភូចង់ទៅទីណាបាទ ? " សម្លេងង៉ុលនិយាយឡើងសួរកូនទាំងដៃអោបកូនមិនដាច់

បំណុលស្នេហ៍Where stories live. Discover now